-
សិង្ហបុរីកំពុងប្រឈមមុខនឹងការខ្វះខាតសាច់មាន់ក្នុងទីផ្សារ បន្ទាប់ពីប្រទេសម៉ាឡេស៊ីដែលជាប្រទេសជិតខាង បានហាមឃាត់ការនាំចេញសាច់មាន់ទៅកាន់ប្រទេសសិង្ហបុរីចាប់ពីដើមខែមិថុនា ២០២២តទៅ

បម្រាមនេះ បានកើតឡើងដោយសារតែរដ្ឋាភិបាលម៉ាឡេស៊ីកំពុងព្យាយាមដោះស្រាយបញ្ហាកង្វះខាតការផ្គត់ផ្គង់សាច់មាន់ក្នុងស្រុក ដែលបានជំរុញឱ្យតម្លៃសាច់មាន់ក្នុងប្រទេសម៉ាឡេស៊ីកើនឡើងជាអតិបរមា។ បច្ចុប្បន្ន ១/៣ នៃចំនួនមាន់នៅសិង្ហបុរី គឺពឹងផ្អែកទៅលើម៉ាឡេស៊ី។ តម្លៃសាច់មាន់ក្នុងប្រទេសសិង្ហបុរីបានកើនឡើងជាលំដាប់ ក្រោយការអនុវត្តនៃបម្រាម ដែលនេះបានធ្វើឱ្យអាជីវករលក់ដូរ និងម្ចាស់តូបលក់បាយមាន់ក្នុងទីក្រុងមួយចំនួន បានជួបប្រទះនឹងបញ្ហាប្រឈម។ លោក Daniel Tan ម្ចាស់តូបលក់បាយមាន់ថាគាត់គ្មានអ្វីលក់ដូរទៀតទេបើសិនបម្រាមនេះនៅតែបន្ដ។ ប្រភព៖ SCMP
-
របាយការណ៍នៅថ្ងៃទី២៧ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ៣៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២៨ មិថុនា ២០២២
-
៧១ឆ្នាំ ពោរពេញទៅដោយការលះបង់ និងសមិទ្ធិផលវិជ្ជមានជូនជាតិនិងប្រជាជនកម្ពុជា 💐

-
សម្តេចតេជោ៖ សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេងនៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើបាននូវអ្វីៗគ្រប់យ៉ាង

-
សារសំឡេង សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីមីទ្ទីងរំឮកខួបទី ៧១ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា

-
សុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីមីន្ទីងរំឮកខួបទី ៧១ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា

-
អបអរសាទរខួប៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

-
ព្រឹកនេះ គណបក្សប្រជាជនកម្ពុជាប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា

-
វត្តត្រពាំងគង នៅស្រុកសំរោងទង

-
២៧ មិថុនា ២០២២

១. ពូជស្រូវសែនក្រអូប ក្លាយជាជម្រើសមួយថ្មីសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជាក្នុងទីផ្សារអន្តរជាតិ – AMS Economy ២. រដ្ឋបាលជលផលខេត្តព្រះសីហនុគ្ រោងដាំកូនដើមកោងកាងឱ្យបានយ៉ាងហោច ១ម៉ឺនដើមក្នុងឆ្នាំ២០២២នេះ នៅតំបន់ដីរេចរឹល និងរងការកាប់បំផ្លាញ – ភ្នំពេញបុស្តិ៍ ៣. ទន្លេមេគង្គក្រោមនៅរក្សាបានប្រព័ន្ធអេកូឡូស៊ីយ៉ាងល្អប្រសើរ ដែលជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្សធំជាងគេលើពិភពលោក – រស្មីកម្ពុជា ៤. ក្រុមប្រទេស G7 មានបំណងរៃលុយ ៦០០ប៊ីលានដុល្លារ ដើម្បីទប់ទល់គម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន – VOA ៥. កូរ៉េខាងជើងចោទអាមេរិកថា កំពុងមានបំណងបង្កើតបក្សសម្ព័ន្ធយោធា ដូចគ្នានឹងអង្គការ NATO នៅក្នុងទ្វីបអាស៉ី ខណៈខ្លួនកំពុងបង្កើនសមត្ថភាពការពារជាតិកាន់តែខ្លាំង – Reuters