-
របាយការណ៍នៅថ្ងៃទី១ កក្កដា

-
ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិចេញផ្សាយថ្ងៃទី១ កក្កដា ២០២២

១. ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសែនមនោរម្យ កំពុងជួបប្រទះបញ្ហាសមត្ថភាពផលិត ក្រោយតម្រូវការប្រើប្រាស់បានកើនឡើងលើសផែនការ -កោះសន្តិភាព ២. ការសិក្សា៖ កម្ពុជាមានភាព ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល – ខ្មែរថាមស៍ ៣. ធនាគារពិភពលោក ៖ សេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញ ប៉ុន្តែត្រូវប្រឈមវិបត្តិប្រេងសាំងឡើងថ្លៃ – ថ្មីៗ ៤. ថៃបានបញ្ជូនយន្តហោះចម្បាំង ក្រោយយន្តហោះចម្បាំងមីយ៉ាន់ម៉ាបំពានដែនអាកាសខ្លួន ពេលកំពុងវាយប្រហារក្រុមជនភាគតិច – Reuters ៥. រុស្ស៊ីបានដកទ័ពចេញពីកោះពស់របស់អ៊ុយក្រែនក្រោយកាន់កាប់ជាង៤ខែ – Bloomberg
-
បែងចែកឱ្យដាច់រវាងសិទ្ធិបញ្ចេញមតិ និងការចែកចាយព័ត៌មានក្លែងក្លាយដែលធ្វើសាធារណជនមានការភិតភ័យ

-
៨០% នៃកងកម្លាំងទាហានជើងទឹកអ៊ុយក្រែន (marine corps) ឈរជើងនៅទីក្រុង Donetsk ស្លាប់ និងរងរបួសធ្ងន់

មេបញ្ជាការកងទ័ពជើងទឹកអ៊ុយក្រែន លោក Alexander បាននិយាយថា កងកម្លាំងរបស់លោកសុទ្ធតែជាទាហានមានជំនាញខ្ពស់ និងមានបទពិសោធន៍ ១០០%។ តែឥឡូវនេះ ៨០%នៃកងកម្លាំងរបស់លោកបានស្លាប់ និងរងរបួសធ្ងន់។ អ្នកគ្រូពេទ្យព្យាបាលរបួសដល់កងទ័ពក្នុងសង្គ្រាម កញ្ញា Iryna បាននិយាយថា នាងចាប់ផ្ដើមហត់នឿយ បន្ទាប់ពីឆ្លងកាត់សង្គ្រាមរយៈពេល ៤ខែមកនេះ។ នាងរំពឹងថា ជីវិតរបស់នាងនឹងអាចវិលត្រលប់ទៅមករកភាពប្រក្រតីវិញ ដែលនាងអាចគេងមើល Netflix បរិភោគអាហារឆ្ងាញ់ៗ និងរស់នៅជាមួយគ្រួសាររបស់នាងដោយរីករាយ។ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះបានផ្ដល់ផលប៉ះពាល់ជាច្រើន ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកជំនាន់ក្រោយ។
-
កាលពីយប់ថ្ងៃទី៣០ មិថុនា ២០២២ សមត្ថកិច្ចចាប់ខ្លួនអ្នកលេង TikTok ម្នាក់ដែលយកបញ្ហាកូវីដ១៩ មកបង្ហោះលេងសើច បំពុលបរិយាកាស តាមបណ្តាញសង្គម ដែលបានធ្វើឱ្យសាធារណជនមានការភ័យខ្លាច

ឈ្មោះ ហ៊ៅ អ៊ូខុង នេះយករូបភាពអ្នកស្លាប់នៅខេត្តកោះកុងកាលពីពេលកន្លងទៅ មកបង្ហោះជាថ្មីហើយបំភ្លៃថា កម្ពុជាមានអ្នកទើបនឹងស្លាប់ដោយជំងឺកូវីដ១៩ ខណៈដែលរយៈពេលជិត២ខែមកនេះ នៅកម្ពុជាពុំមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ នោះទេ។ “ការធ្វើឱ្យភ័យខ្លាចក្នុងចំណោមសាធារណជន មិនមែនជារឿងបញ្ចេញមតិទេ។ សូមបែងចែកឱ្យដាច់រវាងសិទ្ធិបញ្ចេញមតិ និងការចែកចាយព័ត៌មានក្លែងក្លាយដែលធ្វើសាធារណជនមានការភិតភ័យ។”
-
របាយការណ៍នៅថ្ងៃទី៣០ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៤. កូវីដ ករណីថ្មី ៧នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៧៩នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី១ កក្កដា ២០២២
-
សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១ កក្កដា ២០២២

ព្រះមហាក្សត្រនឹងយាងដាំកូនឈើនៅខេត្តបាត់ដំបងនៅថ្ងៃទី០៩ កក្កដា ដើម្បីអបអរសាទររុក្ខទិវា បន្ទាប់ពីខកខានអស់ពីរឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩ ជំនួយការរបស់សម្តេចបានដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃជាច្រើនករណីក្នុងខេត្តបន្ទាយមានជ័យ សម្តេចតេជោ ជំរុញឱ្យមានការលែងកូនត្រី និងចិញ្ចឹមត្រី ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ការលែងត្រី និងការដាំកូនឈើមិនមែនធ្វើតែក្នុងទិវាមច្ឆជាតិ និងរុក្ខទិវាទេ គឺអាចធ្វើរាល់ថ្ងៃ ពីមុនទឹកជ្រៅត្រីច្រើនប្រជាជនតិច តែបច្ចុប្បន្នទឹករាក់ ត្រីតិច ប្រជាជនច្រើន។ បើមានសន្តានជាមនុស្ស គឺត្រូវទទួលស្គាល់ស្ថានភាពនៃការប្រែប្រួលនេះ ការបាត់បង់ព្រៃឈើគឺដោយសារការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ហើយមានតម្រូវការលើការធ្វើលំនៅឋាន និងការបង្កបង្កើនផល បន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប អនុវត្តឱ្យច្បាស់លាស់លើការកាត់ឆ្វៀលដីតំបន់អភិរក្ស ជូនប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំមកហើយ អំពាវនាវប្រជាពលរដ្ឋនៅបឹងទន្លេសាប កុំឱ្យមានការកាប់ទន្ទ្រានយកដីអភិរក្សតំបន់២ និង៣បន្តទៀត សម្តេចវិបុលបញ្ញា សុខ អាន ជាជនរងគ្រោះមួយរូបនៅអាងត្រពាំងថ្មក្នុងរបបខ្មែរក្រហម ណែនាំឱ្យលោក លឹម គានហោ សាងសង់ផ្លូវខ្នងទំនប់អាងត្រពាំងថ្ម ចេញបទបញ្ជាឱ្យដោះមីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ដោយត្រូវដោះឱ្យអស់នៅចុងឆ្នាំនេះ ណែនាំឱ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដាក់ថវិកាសម្រាប់ដោះមីន ក្នុងកញ្ចប់ថវិកាជាតិ ហើយត្រូវប្រកាសជាបណ្តើរៗនូវតំបន់គ្មានមីន ប្រកាសទទួលការចូលរួមពីវិស័យឯកជន ក្នុងការដោះមីននៅកម្ពុជា អរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ការបោះឆ្នោតរបស់ប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជ្រើសរើសយកសុខសន្តិភាព និងការអភិវឌ្ឍ។ ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣បន្តទៀត សុខសន្តិភាពមានត្រូវប្រឹងរក្សា កុំចាំបាច់បាត់បង់សន្តិភាព…
-
ប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោតឆ្នាំ២០២២

-
ផ្សាយផ្ទាល់(Live) : សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ

-
តំបន់ស៊ីនជាំង នាពេលអតីតកាល និងបច្ចុប្បន្ន
