-
ផ្សាយផ្ទាល់(Live): សម្តេចតេជោជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី

-
ហ៊ុន ម៉ាណែត៖ ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

-
វត្តសុវណ្ណគិរីរតនៈភ្នំប្រុស

-
ស្ថានភាពធាតុអាកាស ៦-១២ កក្កដា

-
ចិនច្រានចោលការព្រមានពីប្រធានអង្គការណាសាថាខ្លួននឹងកាន់កាប់ឋានព្រះចន្ទ

ការជំទាស់នេះធ្វើឡើងបន្ទាប់ពីប្រធានអង្គការណាសាBill Nelson និយាយប្រាប់កាសែតអាល្លឺម៉ង់ថា៖ “យើងត្រូវតែមានការព្រួយបារម្ភយ៉ាងខ្លាំងដែលចិនកំពុងចុះចតនៅលើឋានព្រះចន្ទ”។ អ្នកនាំពាក្យក្រសួងការបរទេសចិនZhao Lijian បាននិយាយថា៖ “ភាគីអាមេរិក បង្កើតយុទ្ធនាការលាបពណ៌ជានិច្ចប្រឆាំងនឹងការខិតខំប្រឹងប្រែងលំហអាកាសធម្មតា និងសមហេតុផលរបស់ចិន ហើយចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងដែលមិនទទួលខុសត្រូវបែបនេះ”។ គូសបញ្ជាក់ផងដែរថាចិនបានបង្កើនល្បឿននៃកម្មវិធីអវកាសរបស់ខ្លួនក្នុងរយៈមួយទសវត្សរ៍កន្លងមកនេះ ដោយការផ្ដោតការរុករកលើព្រះចន្ទជាសំខាន់ និងបានធ្វើការចុះចតយានគ្មានមនុស្សបើកលើព្រះចន្ទជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៣ហើយរំពឹងថានឹងបាញ់បង្ហោះរ៉ុក្កែតដែលមានថាមពលគ្រប់គ្រាន់ដើម្បីបញ្ជូនអវកាសយានិកនៅចុងទសវត្សរ៍នេះ។ https://www.reuters.com/lifestyle/science/china-rejects-nasa-accusation-it-will-take-over-moon-2022-07-04/
-
ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិចេញផ្សាយថ្ងៃទី៥ កក្កដា ២០២២

១. អ្នកវិនិយោគជប៉ុនចង់អភិវឌ្ឍអគារចាស់ៗនៅរាជធានីភ្នំពេញ ជាអគារលំនៅឋានតម្លៃសមរម្យ – កម្ពុជាថ្មី ២. ៥ខែ ដើមឆ្នាំ២០២២ ពលរដ្ឋខ្មែរចេញទៅកម្សាន្តនៅបរទេសជាង១០ម៉ឺននាក់ ខណៈ ទេសចរអន្តរជាតិមកកម្ពុជាមានជាង ៣៤ម៉ឺននាក់ កើន ២៧៥% – ថ្មីៗ ៣. សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ ការនាំចូលជ្រូកខុសច្បាប់ពីវៀតណាមថយចុះ៦០% ស្របពេលតម្លៃចំណីឡើងថ្លៃ តែតម្លៃលក់ចុះថោក – RFI ៤. អាមេរិកបញ្ជូនយន្តហោះចម្បាំង F-35 ចំនួន៦គ្រឿង មកដល់កូរ៉េខាងត្បូង ដើម្បីចូលរួមការធ្វើសមយុទ្ធយោធា – Xinhua ៥. ប៉ាឡេស្ទីន ទាត់ចោលលទ្ធផលស៉ើបអង្កេតរបស់អាមេរិក ជុំវិញករណីបាញ់សម្លាប់អ្នកកាសែត – WAFA
-
០៤/៣០៖ សិង្ហបុរី៖ របបផ្តាច់ការភ្លឺស្វាង

-
ករណីបាញ់ប្រហារនាថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក

យ៉ាងហោច ៦នាក់បានស្លាប់ និង២៦នាក់ផ្សេងទៀត បានរងរបួសនៅពេលខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារលើក្បួនព្យុហយាត្រា ក្នុងឱកាសប្រារព្ធបុណ្យឯករាជ្យជាតិអាមេរិក នៅជាយទីក្រុង Chicago នៃរដ្ឋ Illinois កាលពីថ្ងៃចន្ទ។ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រហែលជា ១០៖១៥នាទីព្រឹក ដោយខ្មាន់កាំភ្លើងធ្វើសកម្មភាពបាញ់ប្រហារចេញពីលើដំបូលហាងទំនិញមួយ។ https://www.france24.com/en/live-news/20220705-police-arrest-suspect-after-gunman-kills-six-at-us-july-4-parade
-
រដ្ឋមន្ត្រីថាមពលស្រីលង្កាលោក Kanchana Wijesekera បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសស្រីលង្កានៅសល់ប្រេងឥន្ធនៈតិចជាងមួយថ្ងៃសម្រាប់ប្រើប្រាស់ ខណៈដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកាន់តែអាក្រក់ទៅៗ

-
សត្វកង់ហ្គូរ៉ូ គឺជាសត្វតំណាងប្រទេសអូស្ត្រាលី

សត្វកង់ហ្គូរ៉ូនេះ គឺជាសត្វដែលសម្របខ្លួនបានលឿន ដោយផឹកទឹកតែ ១.៥លីត្រតែប៉ុណ្ណោះក្នុង១ថ្ងៃ តិចជាងសត្វគោដែលត្រូវការទឹក ៨០លីត្រក្នុង១ថ្ងៃ ហើយវាអាចរស់នៅបាននៅគ្រប់ទីកន្លែង រួមទាំងវាលស្មៅ និងវាលខ្សាច់។ ការកើនឡើងយ៉ាងខ្លាំងនៃចំនួនសត្វកង់ហ្គូរ៉ូ បានបណ្តាលឱ្យមានអតុល្យភាពអេកូឡូស៊ី និងបង្កឱ្យមានភាពប៉ះពាល់ដល់សត្វក្នុងស្រុកដូចជា គោក្របី និងការរស់នៅរបស់មនុស្ស។ ដើម្បីកាត់បន្ថយចំនួនសត្វកង់ហ្គូរ៉ូក្នុងប្រទេស រដ្ឋាភិបាលអូស្ត្រាលីបានអនុញ្ញាតឱ្យមានការប្រមាញ់ដែលស្របច្បាប់។ អ្នកប្រមាញ់ទាំងអស់សុទ្ធតែជាអ្នកមានជំនាញច្បាស់លាស់ និងត្រូវមានអាជ្ញាបណ្ណពីរដ្ឋាភិបាលក្នុងការប្រមាញ់ និងត្រូវរាយការណ៍ជាប្រចាំទៅអាជ្ញាធរដែលគ្រប់គ្រងចំនួនសត្វកង់ហ្គូរ៉ូ។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានកំណត់យកចំនួនប្រមាញ់ជាង ២លានក្បាល ដែលការប្រមាញ់នេះមិនប៉ះពាល់ដល់កំណើននៃចំនួនសត្វកង់ហ្គូរ៉ូនោះឡើយ។ សាច់សត្វកង់ហ្គូរ៉ូ មានដាក់លក់នៅគ្រប់ផ្សារទំនើបទាំងអស់ក្នុងប្រទេសអូស្ត្រាលី និងត្រូវបាននាំចេញទៅកាន់ជាង ៦០ប្រទេស។ ស្បែករបស់សត្វកង់ហ្គូរូត្រូវបានគេប្រើជាញឹកញាប់ក្នុងការផលិតស្បែកជើង និងស្រោមដៃដែលមានគុណភាពខ្ពស់។