-
សារលិខិតសម្ដេចតេជោក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២

-
ក្រុងព្រះសីហនុមើលពីឃុំទំនប់រលក

-
២០ មិថុនា ២០២២

១. កម្ពុជារំពឹងទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ៣,៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២នេះ – AMS Economy ២. ដើមកោងកាងចំនួន ៥ ០០០ដើមត្រូវបានដាំតាមបណ្តោយឆ្នេរសមុទ្រខេត្តកែប – ថ្មីៗ ៣. កម្ពុជាចង់កែប្រែទិវារត់ពាក់កណ្តាលម៉ារ៉ាតុង ទៅជាម៉ារ៉ាតុងដើម្បីផ្សព្វផ្សាយពីភ្នំពេញទៅពិភពលោក – ភ្នំពេញបុស្តិ៍ ៤. រុស្ស៊ីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ចិន – BBC ៥. ចិនថាធ្វើតេស្ដប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោងដោយជោគជ័យ – Reuters
-
យុគសម័យមាសកំពុងរង់ចាំយើងទាំងអស់គ្នាហើយ ហេតុនេះចូរយើងរួមគ្នាគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅត្រើយសុភមង្គល

-
បើមិនឱ្យខ្ញុំរត់ទៅរកវៀតណាមជួយ តើមានបរទេសណាមកជួយ បើសូម្បីតែអង្គការសហប្រជាជាតិក៏ទទួលស្គាល់ខ្មែរក្រហម និងមានទំនាក់ទំនងជាមួយគ្នាដែរនោះ

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោថ្លែងថ្ងៃទី២០ មិថុនា ២០២២

ប្រសិនបើខ្ញុំមិនធ្វើសកម្មភាព កាលពី៤៥ឆ្នាំមុន ប្រាកដណាស់ខ្ញុំពិតជាស្លាប់ បើគ្មាន២០ មិថុនា ១៩៧៧ ក៏គ្មាន១២ ឧសភា និង២ ធ្នូ ១៩៧៨ ដែរ ទង្វើរបស់វៀតណាម ដោយចូលមកជួយរំដោះប្រជាជនកម្ពុជា កាលពី៤៥ឆ្នាំមុន ជារឿងត្រឹមត្រូវ ដោយកាត់ក្តីដោយតុលាការកូនកាត់ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ វៀតណាមបានដកកងទ័ពទាំងស្រុងពីកម្ពុជាតាំងពីថ្ងៃទី៣០ កញ្ញា ១៩៨៩ម្ល៉េះ គឺពីរឆ្នាំមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រសិនបើខ្មែរចង់កាត់ដីឱ្យវៀតណាម នោះមិនមែនខិតខំចរចាបោះបង្គោលព្រំដែន រយៈពេល៤៣ឆ្នាំមកនេះឡើយ ខ្ញុំគ្មានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាមសូម្បីមួយមីលីម៉ែត្រ ហើយក៏មិនចង់បានដីវៀតណាមសូម្បី១មីលីម៉ែត្រ សូមឱ្យតែដោះស្រាយត្រឹមត្រូវតាមផែនទីបារាំងទៅបានហើយ គោលដៅរបស់សម្តេច គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព និងអភិវឌ្ឍន៍ ស្នើឱ្យបង្កលក្ខណៈងាយស្រួលដល់ប្រជាជនកម្ពុជា និងវៀតណាម ចូលទស្សនាទៅវិញទៅមកតំបន់ប្រវត្តិសាស្រ្ត X16 ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន បាយមួយពេលដែលប្រជាជនវៀតណាមឱ្យសម្តេចទទួលទានពេលចូលទៅវៀតណាមកាលពី៤៥ឆ្នាំមុន មានតម្លៃជាងអង្កររាប់ម៉ឺនតោន ដែលកម្ពុជាមានពេលនេះ ការអភិវឌ្ឍរបស់កម្ពុជា ពេលនេះមិនមែនជាសមិទ្ធផលផ្តាច់មុខរបស់សម្តេចនោះទេ យើងបានឈ្នះសង្គ្រាម Delta Alpha និង Omicron ប៉ុន្តែមិនទាន់ឈ្នះទាំងស្រុងនូវសង្គ្រាមកូវីដ១៩ នៅឡើយទេ ទោះបីជាកម្ពុជាត្រូវចាក់ដល់ដូសទី២០ ក៏រាជរដ្ឋាភិបាលមិនយកប្រាក់ពីប្រជាជនដែរ
-
របាយការណ៍នៅថ្ងៃទី១៩ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ៤នាក់ និងរបួស ១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៤២នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២០ មិថុនា ២០២២
-
ផ្សាយផ្ទាល់(Live): នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម អញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិនៅព្រំដែនកម្ពុជា-វៀតណាម និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ក្នុងខេត្តត្បូងឃ្មុំ

-
ត្បូងឃ្មុំ ទឹកដីរឿងទុំនិងទាវ

-
ស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រារព្ធខួប ៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិនៅព្រំដែនកម្ពុជា-វៀតណាម
