-
នៅស្រុកមេមត់ ឡើងខៀវស្រងាត់

-
គម្រប់ ៨៦ព្រះវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ 💐

-
១៧ មិថុនា ២០២២

១. កម្ពុជារំពឹងវិស័យកសិកម្មនឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% ក្នុងឆ្នាំ២០២៣ ដោយ សារកំណើនរឹងមាំនៃអនុវិស័យចិញ្ចឹមសត្វ និងដំណាំ ខណៈនេ សាទនឹងបន្តងើបឡើងវិញសន្សឹមៗ – AMS Economy ២. ខែមិថុនា ឆ្នាំ២០២២ កំពង់ស្ពឺទាក់ទាញគម្រោងជិត ៧០លានដុល្លារបន្ថែម ក្នុងនោះមានរោងចក្រផលិតសំបកកំប៉ុង រោងចក្រដំឡើងរថយន្ត រោងចក្រផលិតគ្រឿងសង្ហារឹម – រស្មីកម្ពុជា ៣. កម្ពុជាទទួលស្វាគមន៍ការវិលត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌ខ្មែរ ២៧រូប ដែលបានលួចនាំចេញដោយខុសច្បាប់ ទៅអាមេរិក – FN ៤. ចិនបានដាក់ដំណើរការនាវាផ្ទុកយន្តហោះចម្បាំងទី៣របស់ខ្លួន មានឈ្មោះថា Fujian – Xinhua
-
តើប្រទេសណាមួយក្នុងលោកនេះ ដែលមិនចាត់ទុក “ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ” ថាជាអំពើខុសច្បាប់?

-
ហ៊ុន ម៉ាណែត៖ ក្រៅតែពីកិច្ចការស្នូលលើការងារប្រយុទ្ធ កងទ័ពបានក្លាយទៅជាកម្លាំងប្រតិបត្តិការដ៏ពិសេសក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរាល់ពេលជួបគ្រោះមហន្តរាយនានា ជាពិសេសពេលមានទឹកជំនន់

-
នយោបាយទម្លាក់អំណាចទៅថ្នាក់ក្រោមជាតិ ជាការរួមចំណែកធ្វើឱ្យកម្ពុជា អាចគ្រប់គ្រង និងយកឈ្នះលើសមរភូមិកូវីដ១៩

-
របាយការណ៍នៅថ្ងៃទី១៦ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៣. គ្រឿងញៀន ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៤៩នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី១៧ មិថុនា ២០២២
-
ភូមិសុខសាន្ត សង្កាត់កោះរ៉ុង

-
១៦ មិថុនា ២០២២

១. អតិផរណានៅកម្ពុជានឹងឡើងដល់ ៥% ក្នុងឆ្នាំនេះ ដោយសារការកើនខ្ពស់ថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញ ខណៈឆ្នាំក្រោយថមមកវិញក្នុងរង្វង់២.៥% – FN ២. កម្ពុជាសំណាយថវិកាប្រមាណ ៤៥លានដុល្លារ សម្រាប់ការនាំចូល សូត្រពីបរទេសប្រមាណ ៤០០តោនក្នុងមួយឆ្នាំៗ – កម្ពុជាថ្មី ៣. រដ្ឋមន្ត្រីកសិកម្ម៖ សួនសត្វដំបូងគេក្នុងខេត្តសៀមរាប នឹងបើកជាផ្លូវការនៅខែតុលាខាងមុខ – កោះសន្តិភាព ៤. រុស្ស៉ី សរសើរចិន ហើយថាលោកខាងលិច យកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង ដោយសារអ៊ុយក្រែន – CNA ៥. Biden៖ អាមេរិកនឹងបញ្ជូនជំនួយយោធាចំនួន ១ប៊ីលានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន – Reuters
-
លោក ហ៊ុន ម៉ាណែត អំពាវនាវដល់វិនិយោគិនទាំងអស់ឱ្យជ្រើសរើសយកកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគដោយយោងទៅលើអំណោយផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច
