-
១៤ មិថុនា ២០២២

១. ៥ខែដើមឆ្នាំ២០២២ មានទេសចរអន្តរជាតិចូលមកកម្ពុជាជាង ៣៤ម៉ឺននាក់ កើន ២៧៥% – រស្មីកម្ពុជា ២. អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បាន៣៣% ខណៈការបញ្ចប់ការសាងសង់អាចពន្យារទៅឆ្នាំ២០២៤ – FN ៣. ៥ខែដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ៩ពាន់លានដុល្លារ កើនឡើងជាង ៣៤% – ខ្មែរថាមស៍ ៤. លោក Zelenskyy សន្យាវាយរំដោះទឹកដីអ៊ុយក្រែន ដែលរុស្ស៉ីកំពុងកាន់កាប់ យកមកវិញទាំងអស់ – Aljazeera ៥. ក្រឹមឡាំងសន្យាផ្ដល់ការគាំទ្រ ក្រោយមេដឹកនាំផ្ដាច់ខ្លួនក្នុងតំបន់ដុនបាស់ អំពាវនាវឱ្យរុស្ស៉ីបញ្ជូនកងទ័ពបន្ថែម – Reuters
-
សម្តេចតេជោផ្តល់អនុសាសន៍ចំនួន ៣ ទៅកាន់ដៃគូពាក់ព័ន្ធ ដើម្បីឈានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សាលើកុមារជាសកល

-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង “កិច្ចប្រជុំកំពូលអ្នកដឹកនាំ ស្តីពីដំណោះស្រាយ ដើម្បីបញ្ចប់អំពើហឹង្សាលើកុមារ”

-
ពានបាល់ទាត់ពិភពលោក (FIFA World Cup) នឹងមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ មិថុនា ស្អែកនេះ

-
ស្មារតីឯកភាពជាតិរបស់សម្តេចពុក

-
ផ្លាស់ប្តូរការគិតអវិជ្ជមានទៅលើក្រុមគ្រូពេទ្យ

-
អតីតជាងដែក និងនាវិកជនជាតិអាល្លឺម៉ង់ ឈ្មោះ Herbert បានខិតខំប្រឹងប្រែងធ្វើការស្ទើរតែពេញមួយជីវិតរបស់គាត់ ដោយពុំខ្វល់ខ្វាយអំពីប្រាក់សោធននិវត្តន៍របស់គាត់ឡើយ

ប៉ុន្ដែក្រោយចូលនិវត្តន៍ លោក Herbert ក្នុងវ័យ ៦៥ឆ្នាំគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់លើការចំណាយប្រចាំថ្ងៃរបស់គាត់ កុំថាឡើយស្រមៃដល់ការធ្វើវិស្សមកាល។ លោក Herbert ទទួលបានប្រាក់សោធននិវត្តន៍ប្រហែល ៩៥០ដុល្លារក្នុងមួយខែ ដោយប្រាក់ជាងពាក់កណ្តាលត្រូវបានចំណាយលើថ្លៃជួលផ្ទះ។ Herbert រស់នៅដោយពឹងផ្អែកលើអាហារបានពីការបរិច្ចាគ និងការលក់កាកសំណល់ដប ដើម្បីរកប្រាក់បន្ថែម។ ភាពក្រីក្របានក្លាយជាបញ្ហាធ្ងន់ធ្ងរសម្រាប់អ្នកចូលនិវត្តន៍ ដែលរស់នៅក្នុងប្រទេសអ្នកមានដូចជាអាល្លឺម៉ង់។ ពលរដ្ឋវ័យចំណាស់ប្រមាណ ១លាននាក់ បានប្រឈមនឹងភាពក្រីក្រច្រើនជាងមុន បើប្រៀបធៀបទៅនឹងកាលពី ១០ឆ្នាំមុន។ ប្រជាជនវ័យចំណាស់របស់អាឡឺម៉ង់ជាច្រើន បានស្វែងរកការងារក្រៅម៉ោងដែលមានប្រាក់ខែទាបដូចជាការប្រមូលដប ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ។ ប្រភព៖ DW Documentary
-
ក្នុងនាមជាអ្នកបម្រើប្រជាជន ការចុះមូលដ្ឋាន គឺរឿងសំខាន់ណាស់ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង ក្តាប់បានច្បាស់អំពីស្ថានភាពពិតរបស់ប្រជាជន

ក្នុងនាមជាអ្នកបម្រើប្រជាជន ការចុះមូលដ្ឋាន គឺរឿងសំខាន់ណាស់ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង ក្តាប់បានច្បាស់អំពីស្ថានភាពពិតរបស់ប្រជាជន ការលំបាក តម្រូវការ សំណូមពររបស់ប្រជាជន និងដោះស្រាយជូនគាត់បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាទឹក ភ្លើង សន្តិសុខ អប់រំ សុខាភិបាល និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ឱ្យកាន់តែល្អថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យឃុំសង្កាត់ទូទាំងប្រទេសកាន់តែមានការអភិវឌ្ឍរីកចម្រើន ជាមួយនឹងកំណើនជីវភាពរបស់ប្រជាពលរដ្ឋ។ ✍🏽-សាយ សំអាល់
-
របាយការណ៍នៅថ្ងៃទី១៣ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ៤ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី១៤ មិថុនា ២០២២
-
គណបក្សប្រជាជនកម្ពុជាប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធការចោទ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោតដោយស្នើសុំឱ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល ឬស្មើនឹង ១លានដុល្លារអាមេរិក
