-
អឺរ៉ុបផ្តល់សិទ្ធិអ្វីជាអាទិភាពមិនដឹងទេ តែកម្ពុជាផ្តល់អាទិភាពលើសិទ្ធិរស់រៀនមានជីវិត

-
ក្រុមប្រឆាំងដំបូងគេហាមពលរដ្ឋមិនឱ្យទៅទទួលវ៉ាក់សាំង បន្ទាប់មកគេរុញពលរដ្ឋឱ្យទៅដណ្តើមវ៉ាក់សាំងនៅពេលកម្ពុជាកំពុងខ្វះវ៉ាក់សាំង

-
របាយការណ៍នៅថ្ងៃទី១២ មិថុនា

-
ខ្ញុំអរគុណចំពោះប្រជាជនកម្ពុជា ជាង៨០ភាគរយ នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោត បានទៅបោះឆ្នោតប្រកបដោយភាពស្ងាត់ស្ងៀម អព្យាក្រឹត្យភាពខាងនយោបាយ សេរី និងយុត្តិធម៌

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី១៣ មិថុនា ២០២២

បើទោះបីជំងឺកូវីដ១៩ បានរាតត្បាតនៅកម្ពុជា តែមិនបានបង្អាក់ការអប់រំរបស់កម្ពុជានោះឡើយ។ ទាំងថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងសិស្ស បានប្រឹងប្រែងរួមគ្នាជម្នះការលំបាក ដើម្បីការអប់រំ ការកែទម្រង់ដែលល្អប្រសើរ គឺផ្តើមចេញពីការបណ្តុះបណ្តាល។ គ្រប់ក្រសួង ស្ថាប័ន អាចដំណើរការបានល្អប្រសើរ គឺទាមទារចាំបាច់នូវធនធានមនុស្ស វិធានការទាំងឡាយដែលរាជរដ្ឋាភិបាលដាក់ចេញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺដើម្បីប្រជាពលរដ្ឋ អឺរ៉ុបផ្តល់សិទ្ធិអ្វីជាអាទិភាពមិនដឹងទេ តែកម្ពុជាផ្តល់អាទិភាពលើសិទ្ធិរស់រៀនមានជីវិត ពលរដ្ឋជឿបក្សនយោបាយ ឬសាសនាណា សម្តេចមិនខ្វល់ទេ អ្វីដែលខ្វល់គឺការការពារអាយុជីវិតពួកគាត់ ភាពពុតត្បុត ទុច្ចរិត ពិសពុលរបស់ក្រុមប្រឆាំងលើនយោបាយវ៉ាក់សាំង ត្រូវបរាជ័យព្រោះតែសិល្បៈនៃការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាល នយោបាយទម្លាក់អំណាចទៅថ្នាក់ក្រោមជាតិ ជាការរួមចំណែកធ្វើឱ្យកម្ពុជាអាចគ្រប់គ្រង និងយកឈ្នះលើសមរភូមិកូវីដ១៩ សូមប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងដូសជំរុញប្រឆាំងកូវីដ១៩។ កុំថាឡើយដូសទី៥ ដូសទី២០ ក៏មិនយកលុយពីប្រជាពលរដ្ឋដែរ ប្រកាសឱ្យប្រជាពលរដ្ឋរួមគ្នាទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកលកើតចេញពីជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន អំពាវនាវទប់ស្កាត់អតិផរណា ហើយជំរុញការប្រើប្រាស់ប្រាក់រៀល ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកល។ វិបត្តិស្បៀង នឹងក្លាយទៅជាវិបត្តិសកលនាពេលខាងមុខ នឹងមានការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការនៅក្នុងឆ្នាំ២០២២នេះ។ អ្នកប្រាក់បៀវត្សរ៍តិចដំឡើងច្រើន អ្នកប្រាក់បៀវត្សរ៍ច្រើន ដំឡើងតិច សម្តេចនឹងអញ្ជើញទៅអាមេរិកម្តងទៀត ចាប់ពីថ្ងៃទី២០-២៥ កញ្ញា ២០២២។ នឹងបន្តជួបសំណេះសំណាលពលរដ្ឋនៅអាមេរិក សម្តេចអរគុណប្រជាពលរដ្ឋជាង ៨០% នៃអ្នកចុះឈ្មោះបោះឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោតកាលពីថ្ងៃទី៥ មិថុនា ការបោះឆ្នោតរបស់ប្រជាជនជូនគណបក្សប្រជាជនកម្ពុជា…
-
ការងាររបស់ “មន្ត្រីអត់បានការ” មានពីរ

-
មន្ត្រីជាអ្នកបម្រើរាស្ត្រដោយស្មោះត្រង់ មិនមែនជាចៅហ្វាយនាយទេ

-
ក្រុងតាខ្មៅ

-
ផ្សាយផ្ទាល់(Live) : សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់

-
ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់
