-
៩ មិថុនា ២០២២

១. មន្ត្រី៖ ផ្លែមៀនស្រស់របស់កម្ពុជា អាចនឹងនាំចេញទៅចិនជាផ្លូវការ នៅខែកញ្ញា ឆ្នាំនេះ – FN ២. ត្រីមាសទី១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាមានទំហំជិត ៣លានដុល្លារ កើន ៨% ខណៈកម្ពុជានាំចេញទំនិញទៅថៃមានតម្លៃ ៤៥៨លានដុល្លារ កើន ១៣,៥% – ខ្មែរថាមស៍ ៣. រដ្ឋាភិបាលត្រៀមកាត់ដីជិត ១៤ ០០០ហិកតា ជូនពលរដ្ឋជិត ៧ពាន់គ្រួសារ នៅជុំវិញបឹងទន្លេសាប – ភ្នំពេញបុស្តិ៍ ៤. អាមេរិកយល់ព្រមលក់គ្រឿងបន្លាស់នាវាចម្បាំងក្នុងទំហំទឹកប្រាក់ ១២០លានដុល្លារដល់តៃវ៉ាន់ – Reuters ៥. ប្រមុខ UN ព្រមានថាផលប៉ះពាល់នៃសង្រ្គាមអ៊ុយក្រែនចំពោះពិភពលោក កាន់តែអាក្រក់ឡើង – AFP
-
សេចក្ដីថ្លែងការណ៍របស់ប្រតិភូមហាសន្និបាតអន្ដរសភាអាស៊ាន (AIPA) លើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅកម្ពុជា

“ក្រុមប្រតិភូបានអង្កេតឃើញថាការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងសន្តិភាព។ ក្រុមប្រតិភូ ក៏មិនបានពើបប្រទះការសម្លុត គំរាមកំហែង ឬអំពើហិង្សា កំលុងការសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតនោះឡើយ”។ “គ្រប់គណបក្សទាំងអស់មានឱកាសស្មើៗគ្នា និងសិទ្ធិចំពោះមុខច្បាប់ ដែលនេះបានបញ្ជាក់ពីដំណើរការប្រជាធិបតេយ្យគួរជាទីពេញចិត្តនៅក្នុងប្រទេសកម្ពុជា។”
-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវភាពជោគជ័យនៃកំណែទម្រង់វិមជ្ឈការអំណាចនៅថ្នាក់មូលដ្ឋាន

-
សៀវភៅ “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ” (the Taste of Angkor) បានឈ្នះពានរង្វាន់ចំនួនពីរពី Gourmand World Cookbook Awards 2022 នៅក្នុងសន្និសីទម្ហូបអាហារអន្តរជាតិ (Umeå)

សៀវភៅ “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ” (the Taste of Angkor) បានឈ្នះពានរង្វាន់ចំនួនពីរពី Gourmand World Cookbook Awards 2022 នៅក្នុងសន្និសីទម្ហូបអាហារអន្តរជាតិ (Umeå) នៅប្រទេសស៊ុយអែត នាថ្ងៃទី ២-៥ មិថុនា ២០២២៖ ១. “សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ”២. “សៀវភៅមុខម្ហូបរៀបរៀងដោយថ្នាក់ដឹកនាំនៃរដ្ឋ” អារម្ភកថារបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន) សៀវភៅមុខម្ហូបខ្មែរមួយទៀតក្រោមចំណងជើងថា “តម្រាភោជនាហារ” ក៏ទទួលបានពានរង្វាន់ពិសេសពីគណៈវិនិច្ឆ័យនៃ Gourmand World Cookbook Awards 2022 ដែរ។
-
របាយការណ៍នៅថ្ងៃទី៨ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៤០នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី៩ មិថុនា ២០២២
-
សម្តេចតេជោ សម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៦០០នាក់ បំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូចទើបបង្កើតថ្មី

-
ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា

-
អង្គរតូច

-
៨ មិថុនា ២០២២

១. ធនាគារពិភពលោក ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាបន្ដកើន ៤,៥% នៅឆ្នាំ២០២២ និងកើន ៥,៨% ឆ្នាំ២០២៣ – រស្មីកម្ពុជា ២. លោក សុខ ទូច ជំរុញឱ្យកសិករត្រូវមានគំនិតកែច្នៃកសិផលដោយខ្លួនឯង ព្រោះវាអាចរក្សាទុកបានយូរ និងមានតម្រូវការក្នុងស្រុកខ្ពស់ – ថ្មីៗ ៣. ៥ខែដើមឆ្នាំនេះ កម្ពុជារកឃើញករណីជំងឺគ្រុនឈាមជាង ១១០០ករណី កើនឡើងជាង៦០០ករណី – ខ្មែរថាមស៍ ៤. នាយករដ្ឋមន្ត្រីស្រីលង្កាសុំឱ្យប្រជាជនអត់ធ្មត់ ខណៈ UN កំពុងរកជំនួយពីអន្តរជាតិជួយស្រីលង្កា – Al Jazeera ៥. អូស្រ្តាលីអះអាងថា ចិនមកស្ទាក់យន្តហោះល្បាតរបស់ខ្លួន នៅក្នុងដែនអាកាសអន្តរជាតិ – Reuters
-
ការចូលរួមយ៉ាងសកម្មដោយក្តីសប្បាយរីករាយរបស់ប្រជាជនខ្មែរក្នុងកិច្ចការបោះឆ្នោត បញ្ជាក់យ៉ាងថា ប្រជាធិបតេយ្យនៅកម្ពុជាបន្តចាក់ឬសកាន់តែរឹងមាំ
