-
២៣ ឧសភា ២០២២

១. ការនាំចេញ – ចូល ទំនិញ កម្ពុជា – ម៉ាឡេស៊ី មាន ទឹកប្រាក់ ជាង ២០៥ លានដុល្លារ – ភ្នំពេញបុស្តិ៍ ២. កម្ពុជានឹងពង្រឹងសមត្ថភាពអត្តពលិកបន្ថែមទៀត សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ខាងមុខ ខណៈឆ្នាំនេះ កម្ពុជាបន្តគ្រងតំណែងលេខ៨ដដែល – RFI ៣. អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលផ្នែកខូចខាតនៃប្រាសាទអង្គរវត្តដោយជំនួសថ្មដែលកាត់ចេញពីភ្នំគូលែន – ខ្មែរថាមស៍ ៤. រុស្ស៉ីថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែន – TASS ៥. មនុស្សជាង១០០លាននាក់ ផ្លាស់ទីលំនៅដោយបង្ខំនៅទូទាំងពិភពលោក ដោយសារតែអំពើហិង្សា ជម្លោះ ការធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធិមនុស្ស – Reuters
-
អ៊ុយក្រែនបានច្រានចោលបទឈប់បាញ់ ឬការលះបង់ទឹកដីណាមួយទៅឱ្យទីក្រុងម៉ូស្គូ ខណៈដែលរុស្ស៊ីបានបង្កើនការវាយប្រហារនៅភាគខាងត្បូង និងខាងកើតនៃប្រទេសនេះ ដោយការប្រហារតាមអាកាស និងកាំភ្លើងធំទៅលើតំបន់ Donbas និងMykolaiv

លោក Andriy Yermak នាយកខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបានសរសេរលើបណ្ដាញសង្គម Twitter ថា៖ “សង្គ្រាមនេះត្រូវតែបញ្ចប់ដោយការស្ដារឡើងវិញដោយពេញលេញនូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន”។ ជំហររបស់ក្រុងគៀវក្នុងការចរចាសន្តិភាពជាមួយក្រុមម៉ូស្គូ កាន់តែមិនចុះសម្រុងខ្លាំងជាមុន ក្នុងរយៈប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ខណៈពេលដែលរុស្ស៊ីប្រឈមនឹងការបរាជ័យផ្នែកយោធា ហើយមន្ត្រីអ៊ុយក្រែនមានការព្រួយបារម្ភថា ពួកគេអាចនឹងត្រូវបង្ខំឱ្យលះបង់ទឹកដីសម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយ។ ប្រភព៖ Reuters
-
កម្ពុជាបានទទួលមេដាយសរុបចំនួន៦៣៖ មាស ៩ ប្រាក់ ១៣ និង សំរឹទ្ធ ៤១

-
លុយអាចសន្សំពេលក្រោយបាន សំខាន់ការពារអាយុជីវិតប្រជាជនសិន

-
ទាំងអស់គ្នានឹងទទួលវ៉ាក់សាំងដូសទី ៥ នៅថ្ងៃទី៩ មិថុនា ២០២២ តទៅ

-
អវត្តមាននៃភ្លើងសង្រ្គាមនាំឱ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

-
សម្តេចតេជោ ហ៊ុន សែន បង្ហាញពីក្តីព្រួយបារម្ភពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលវិបត្តិនេះមិនត្រឹមតែបន្ទច់បង្អាក់ដល់ការងើបឡើងវិញ នៃស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែង

-
អាល្លឺម៉ង់ និងអ៊ីតាលី បានយល់ព្រមបង់ថ្លៃឧស្ម័នរុស្ស៊ីជាប្រាក់រូប្ល (ruble)

-
មេដឹកនាំគណបក្ស Labor Party លោក Anthony Albanese បានស្បថចូលកាន់តំណែងជានាយរដ្ឋមន្ត្រីទី៣១ របស់ប្រទេសអូស្ត្រាលីជាផ្លូវការហើយ នៅថ្ងៃចន្ទនេះ

លោកសន្យាដោយនាំមកនូវការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ បញ្ហាទំនិញឡើងថ្លៃ និងវិសមភាពជាដើម។ នេះបើតាមការចេញផ្សាយដោយ Reuters នៅថ្ងៃចន្ទ ទី២៣ ឧសភា ២០២២។ ក្រោយការស្បថចូលកាន់តំណែង លោក Anthony Albanese នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ដើម្បីចូលរួមកិច្ចប្រជុំកំពូល Quad ជាមួយមេដឹកនាំជប៉ុន អាមេរិក និងឥណ្ឌា នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ប្រភព៖ Reuters
-
ក្រុមហ៊ុនថាមពលរដ្ឋរុស្ស៊ី Gazprom បញ្ឈប់ការនាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសហ្វាំងឡង់ ដោយសារមិនត្រូវគ្នាលើការទូទាំងប្រាក់ និងចំពេលដែលហ្វាំងឡង់មានបំណងចង់ក្លាយជាសមាជិករបស់អង្គការ NATO
