-
រដូវប្រមូលផលផ្សិតក្ងោករបស់សហគមន៍តំបន់ការពារធម្មជាតិវាលកំបោរស្រុកលំផាត់ ខេត្តរតនៈគិរី

-
របាយការណ៍នៅថ្ងៃទី២២ ឧសភា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ៤ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០១នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២៣ ឧសភា ២០២២
-
កម្ពុជាទទួលបានមេដាយសរុបចំនួន ៦៣ មេដាយមាស ៩ ប្រាក់ ១៣ និងសំរឹទ្ធ ៤១ ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម

-
ប្រាសាទនាគព័ន្ធ សាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន

-
របាយការណ៍នៅថ្ងៃទី២១ ឧសភា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០១នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២២ ឧសភា ២០២២
-
ខ្លឹមសារសំខាន់របស់សម្តេចតេជោនៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២២

ដំណើរអញ្ជើញទៅអឺរ៉ុបនាពេលនេះ សម្តេចបានសាកល្បងប្រើយន្តហោះរបស់ជាតិ ចាត់ទុកការធ្វើបាតុកម្មប្រឆាំងដំណើរសម្តេចពីសំណាក់ពលរដ្ឋខ្មែរនៅអឺរ៉ុបប្រមាណជា ១០នាក់ គ្រាន់តែជាដំណើរនៃលទ្ធិប្រជាធិបតេយ្យ បន្តអំពាវនាវដល់ខ្មែរគាំទ្រសម្តេច កុំឱ្យតបតនឹងអ្នកប្រឆាំងសម្តេច។ ការអត់ធ្មត់ទាំងឡាយ គឺជាផលប្រយោជន៍ធំសម្រាប់ការបង្រួបបង្រួមជាតិ កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវវិបត្តិជំងឺកូវីដ១៩ ទាញទម្លាក់រហូតដល់ដក ២.៤% នៅថ្ងៃនេះកម្ពុជាមិនមានការឆ្លងករណីថ្មីនៃជំងឺកូវីដ១៩នោះទេ បើគ្មានជំងឺកូវីដ១៩ទេនោះ ប្រាក់សន្សំរបស់ជាតិ អាចឡើងដល់៥ពាន់លានដុល្លារ។ វិស័យទេសចរណ៍ប៉ះពាល់ធ្ងន់ធ្ងរជាងគេ បានរិះគន់សម្តេចរឿងរៀបចំមឈូស និងកន្លែងបូជាសពអ្នកកូវីដ១៩ តែវិធានការនេះ គឺជួយឱ្យសពអ្នកកូវីដ១៩ ត្រូវបានរៀបចំទុកដាក់បានសមរម្យ កម្ពុជាទទួលបានវ៉ាក់សាំងក្នុងដៃសរុបប្រមាណ ៥២លានដូស ហើយ ៤២លានដូសត្រូវបានប្រើប្រាស់។ ក្នុងនោះមាន ២៨.៥លានដូស គឺកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញ។ កម្ពុជាមិនបណ្តែតបណ្តោយឱ្យពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩នោះឡើយ កម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ទទួលបានជោគជ័យ ដោយសារតែកម្ពុជាបានដាក់ចេញកម្មវិធីចាក់ដោយការចាក់ប្រមូលផ្តុំនៅភ្នំពេញ និងខេត្តកណ្តាល ឱ្យបានជោគជាំទើបបន្តចាក់ទៅកាន់ខេត្តដទៃ ការដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងនេះ បាននាំឱ្យកម្ពុជាបង្កើតបានភាពសាំសហគមន៍ខ្លាំង និងទប់ស្កាត់ការរីករាលដាលបានលឿនរហ័ស ព្រឹត្តិការណ៍ជំងឺកូវីដ១៩ បានធ្វើឱ្យប្រជាពលរដ្ឋភ្ញាក់រលឹកយកចិត្តទុកដាក់លើអនាម័យក្នុងការរស់នៅ ពេលនេះរាជរដ្ឋាភិបាលបានចុះហត្ថលេខាទិញវ៉ាក់សាំងដែលផលិតដោយរោងចក្រនៅកម្ពុជានេះហើយ។ មកដល់ពេលនេះ កម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ ការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅក្នុងស្រុក ជាការត្រៀមបម្រុងមួយ ព្រោះមិនដឹងថា ទៅថ្ងៃខាងមុខមិនដឹងជាមេរោគនេះបំប្លែងខ្លួនទៅជាអ្វីទៀតនោះទេ បច្ចុប្បន្នកម្ពុជាកំពុងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ដែលអាចទទួលអ្នកជំងឺបានរហូតដល់ ១ម៉ឺននាក់ នយោបាយចាក់វ៉ាក់សាំងនៅកម្ពុជាទទួលបានជោគជ័យ ព្រោះតែវ៉ាក់សាំងនៅកម្ពុជាមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ សាសនា…
-
ផ្សាយផ្ទាល់៖ ពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជាង២ ១០០នាក់

-
បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុបគាំទ្រវត្តមានសម្តេចតេជោ ហ៊ុន សែន នៅទីក្រុង Zurich ប្រទេសស្វីស

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ប្រទេសស្វីស ប្រកបដោយសុវត្ថិភាពហើយ

-
មេដាយមាសទី៨ របស់កម្ពុជា🥇🇰🇭
