-
តាមផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ

-
ការប្រមាថលើប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល មិនមែនជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ តែជាបទល្មើសដែលត្រូវផ្តន្ទាទោស

-
ប្រេងលូ ដែលជាប្រេងចម្រាញ់ចេញពីជាតិខ្លាញ់អណ្តែតក្នុងទឹកលូ ឬសំណល់រាវពីសណ្ឋាគារ និងភោជនីយដ្ឋាន ចាប់ផ្ដើមមានវត្តមានក្នុងទីផ្សារចិននៅឆ្នាំ ១៩៩៨

ប្រេងលូ ដែលជាប្រេងចម្រាញ់ចេញពីជាតិខ្លាញ់អណ្តែតក្នុងទឹកលូ ឬសំណល់រាវពីសណ្ឋាគារ និងភោជនីយដ្ឋាន ចាប់ផ្ដើមមានវត្តមានក្នុងទីផ្សារចិននៅឆ្នាំ ១៩៩៨។ អ្នកស្រាវជ្រាវ បាននិយាយថា ១/១០ នៃខ្លាញ់ និងប្រេងដែលប្រជាជនចិនប្រើប្រាស់ជារៀងរាល់អាចជាប្រភេទប្រេងលូនេះ។ ប្រេងលូបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ព្រោះវត្ថុធាតុដើម គឺបានមកពីកាកសំណល់ផ្ទះបាយ ដែលផ្ទុកទៅដោយសារធាតុថ្នាំសម្លាប់សត្វល្អិត សារធាតុពុលលោហៈ និងបាក់តេរីដែលបង្កជម្ងឺ។ សាស្ត្រាចារ្យមួយរូបនៃសាកលវិទ្យាល័យកសិកម្មចិន បាននិយាយថាកត្តាសំខាន់ពីរ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ គឺការយកមកដុតកម្ដៅម្តងហើយម្តងទៀត និងអុកស៊ីតកម្មដែលនេះអាចបង្កជាជំងឺមហារីក។ សារធាតុពុលដែលមាននៅក្នុងប្រេងនេះ អាចបំផ្លាញប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធភាពស៊ាំរបស់មនុស្សដោយផ្ទាល់ ដែលបណ្តាលឱ្យមានការពុលអាហារ វិលមុខ ក្អួត និងរាគរូស។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនក្នុងប្រទេសចិនបានព្យាយាមលាតត្រដាងម្តងហើយម្តងទៀតនូវការផលិត និងការប្រើប្រាស់ប្រេងលូនៅក្នុងភោជនីយដ្ឋាននានា ហើយអាជ្ញាធរក៏ព្យាយាមលុបបំបាត់ការប្រើប្រាស់ប្រេងលូខុសច្បាប់។ ក្នុងឆ្នាំ២០២១ កន្លងទៅ ភោជនីយដ្ឋានមួយនៅខេត្តស៊ីឈួ ត្រូវបានពិន័យជាប្រាក់ប្រហែលពីរសែនដុល្លារ ពីបទប្រើប្រាស់ប្រេងលូខុសច្បាប់។ ប្រភព៖ China Insights
-
របាយការណ៍នៅថ្ងៃទី១៩ ឧសភា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ៣នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០១នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២០ ឧសភា ២០២២
-
យុវជនជំនាន់ក្រោយសូមឧទ្ទិសទិវាជាតិនៃការចងចាំ ២០ ឧសភា ជូនចំពោះវិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម៌ និងអយុត្តិធម៌បំផុតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម

ក្នុងនាមជាយុវជន ការចងចាំមេរៀនប្រវត្តិសាស្រ្តជូរចត់ គឺជាការពញ្ញាក់ស្មារតី និងផ្នត់គំនិតនៃការស្រលាញ់សន្តិភាព ការលះបង់ និងពុះពារដើម្បីការពារសុខសន្តិភាពជូនជាតិមាតុភូមិ ទោះក្នុងតម្លៃណាក៏ដោយ។ សន្តិភាពដែលយើងមានសព្វថ្ងៃ កើតចេញពីពលិកម្មដ៏ធំធេងរបស់យុវជនជំនាន់មុន ហើយគម្រូវីរភាពនេះនឹងស្ថិតក្នុងក្រឳបេះដូងរបស់យើងគ្រប់ៗរូបជាប់ជានិច្ចនិរន្តរ៍។ 📷 UYFC
-
ថ្ងៃទី២០ឧសភានេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩)

ទិវានេះជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕ ✍🏽 SPM
-
ជំហានទាំង៤ ដើម្បីចាប់ផ្តើមការបែងចែកសំណល់ទៅតាមប្រភេទនៅក្នុងធុរកិច្ចរបស់អ្នក

-
សម្ពស្សកំពត 🇰🇭

-
១៩ ឧសភា ២០២២

១. ៤ខែ ដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិមានទំហំជាង ១៧.៦ពាន់លានដុល្លារ កើន៣២.១% – AMS Economy ២. ៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចូលដែក និងដែកថែបក្នុងទំហំទឹកប្រាក់ជិត ១២០លានដុល្លារ កើន ១៩% – ថ្មីៗ ៣. សួនរុក្ខជាតិអង្គរ ទំហំ១៥ហិកតា នៅក្នុងរមណីយដ្ឋានអង្គរ ដាក់សម្ពោធជាផ្លូវការ ដោយរំពឹងថាអាចទាក់ទាញទេសចរច្រើន – ខ្មែរថាមស៍ ៤. កូរ៉េខាងជើងបង្កើនការផលិតឱសថនិងសម្ភារវេជ្ជសាស្ត្រដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ – CNA ៥. ធនាគារកណ្តាលស្រីលង្កាព្រមានថា អតិផរណាអាចនឹងឡើងដល់ ៤០% ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ – Bloomberg
-
សង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ក៏បានធ្វើឱ្យទីផ្សារផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់ក្រុងម៉ូស្គូប្រទាញប្រទង់គ្នា ហើយបានបង្កើនឥទ្ធិពលរបស់រដ្ឋឈូងសមុទ្រពែក្សកាតា ដែលបានបញ្ជូនបរិមាណឧស្ម័នធម្មជាតិកាន់តែច្រើនឡើងនៅជុំវិញពិភពលោក

អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ព្យាយាមបិទដង្ហើមសេដ្ឋកិច្ចរុស្ស៊ី ដោយសម្លឹងមើលលើកាតាថាជាប្រភពថាមពលជំនួស ខណៈអ្នកស្រាវជ្រាវថា បរិមាណហ្គាសដ៏ច្រើនអាចឱ្យកាតាក្លាយជាអ្នកនាំចេញឧស្ម័នធម្មជាតិដ៏សំខាន់ទៅអឺរ៉ុប។ ប៉ុន្តែអ្នកវិភាគថា នៅប៉ុន្មានឆ្នាំខាងមុខ ការវិនិយោគរបស់ប្រទេសកាតាលើឧស្ម័នធម្មជាតិ ទំនងជារួមបញ្ចូលគ្នាជាមួយនឹងភាពចលាចលនៃថាមពលដែលបង្កឡើងដោយសង្រ្គាមអ៊ុយក្រែន ដើម្បីឱ្យកាន់តែជិតស្និទ្ធជាមួយអឺរ៉ុប។ ជាច្រើនឆ្នាំមុន កាតាបានចំណាយជាង ៤៥ប៊ីលានដុល្លារ ដើម្បីសាងសង់រោងចក្រឧស្ម័នថ្មីចំនួន២ និងបង្កើនសមត្ថភាពទិន្នផលប្រចាំឆ្នាំចំនួន ៦៤%។ ឧស្ម័ននោះនឹងចាប់ផ្តើមចូលទីផ្សារនៅឆ្នាំ ២០២៦។ បន្ថែមពីនេះ កាតាមានមូលដ្ឋានទ័ពធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា ប៉ុន្តែប្រទេសនេះនៅតែព្យាយាមរក្សាទំនាក់ទំនងជាមួយអុីរ៉ង់ ដែលរកស៊ីទាញយកឧស្ម័ននៅសមុទ្រជាមួយគ្នា។ ប្រភព៖ NYT