-
កម្ពុជារីកចម្រើន រស់ក្នុងសុខសន្តិភាព និងជាប្រទេសស្មើសិទ្ធិ និងស្មើភាពជាមួយបណ្តាប្រទេសនានាលើពិភពលោក

-
ដើមត្នោត វាលស្រែ នៅបារាយណ៍ ខេត្តកំពង់ធំ

-
១២ ឧសភា ២០២២

១. កម្ពុជាជាប្រទេសដែលមានដែនជម្រកសត្វព្រៃស្រែពក ធំជាងគេ និងចុងក្រោយគេបង្អស់ក្នុងតំបន់ និង ពិភពលោក – AMS Economy ២. អនុស្ថានីយអគ្គិសនី នៅកោះកុង ក្រចេះ កំពង់ចាម តម្លៃជិត៩០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើជាផ្លូវការ – ថ្មីៗ ៣. ការពង្រឹងរូបិយវត្ថុជាតិ ជាដំណោះស្រាយសម្រាប់អតិផរណាដែលរំពឹងថាកើនឡើង ៤% ខណៈវាអាចប៉ះពាល់កំណើនចំណូលជាតិកម្ពុជា – RFI ៤. ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ កូរ៉េខាងជើងរកឃើញករណីឆ្លងជំងឺកូវីដ១៩លើកដំបូង – BBC ៥. អាមេរិក ជំរុញឱ្យរុស្ស៊ី និងចិនបញ្ឈប់ការប្រើសិទ្ធិវេតូលើ ទណ្ឌកម្មកូរ៉េខាងជើង – VOI
-
សម្តេចតេជោ៖ “អម្បាញ់មិញ ខ្ញុំសំណូមពរទៅនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ថាឥឡូវយើងគួរតែបើកទេសចរណ៍ផ្លូវគោកឡើងវិញ

-
កម្ពុជាអត់ត្រូវការទ័ពបរទេសទេ យើងត្រូវការ “សេដ្ឋកិច្ច”

-
អ្នកកាសែតរបស់បណ្ដាញទូរទស្សន៍ Al Jazeera ជនជាតិប៉ាឡេស្ទីន-អាមេរិកាំង អ្នកស្រី Shireen Abu Akleh ត្រូវបានបាញ់សម្លាប់ កំឡុងពេលចុះយកព័ត៌មានពីប្រតិបត្តិការវាយឆ្មក់នៃកងកម្លាំងអ៊ីស្រាអែលនៅទីក្រុង Jenin

អ្នកកាសែតរបស់បណ្ដាញទូរទស្សន៍ Al Jazeera ជនជាតិប៉ាឡេស្ទីន-អាមេរិកាំង អ្នកស្រី Shireen Abu Akleh ត្រូវបានបាញ់សម្លាប់ កំឡុងពេលចុះយកព័ត៌មានពីប្រតិបត្តិការវាយឆ្មក់នៃកងកម្លាំងអ៊ីស្រាអែលនៅទីក្រុង Jenin ក្នុងតំបន់ West Bank កាលពីថ្ងៃទី១១ ឧសភា។ ទូរទស្សន៍ Al Jazeera ចោទប្រកាន់កងកម្លាំងសន្តិសុខអ៉ីស្រាអែល ថាមានចេតនាកំណត់គោលដៅ និងសម្លាប់អ្នកស្រីដែលជាអ្នកកាសែតដ៏លេចធ្លោបំផុតនៅពិភពអារ៉ាប់ ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការសម្លាប់នេះ និងតម្រូវឱ្យអ៉ីស្រាអែលទទួលខុសត្រូវ។ ឆ្លើយតបទៅនឹងការបាញ់ប្រហារនេះ ភាគីអ៉ីស្រាអែលនិយាយថា រឿងហេតុជុំវិញការស្លាប់ ឬថានរណាជាអ្នកបាញ់នោះមិនទាន់ប្រាកដនៅឡើយទេ ហើយអាចជាគ្រាប់កាំភ្លើងរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនផង។ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Yair Lapid បង្ហោះសារនៅលើបណ្ដាញថារដ្ឋាភិបាលរបស់លោកស្នើឱ្យធ្វើការស៊ើបអង្កេតរួមគ្នារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ដោយបន្ថែមថា “អ្នកសារព័ត៌មានត្រូវទទួលបានការការពារនៅក្នុងតំបន់ជម្លោះ ហើយយើងទាំងអស់គ្នាមានទំនួលខុសត្រូវក្នុងការស្វែងរកការពិត”។ ប្រភព៖ CNN
-
សម្ដេចតេជោ ហ៊ុន សែន ជួបជាមួយក្រុមហ៊ុនទំនាក់ទំនងសាធារណៈ( PR Firm-Qorvis Communication)

-
មេដឹកនាំមិនពុតត្បុត ប្រជាជនជឿជាក់ 🥰

-
“អ្នកណាធ្វើ អ្នកនោះទទួល”

-
កម្ពុជាក្រទ្រព្យ តែមិនក្រចិត្តទេ
