-
១១ ឧសភា ២០២២

១. អ្នកធ្វេីដំណេីរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ សៀមរាប និងព្រះសីហនុ) កើន ១៣% នៅក្នុងខែមេសា ឆ្នាំ២០២២ – AMS Economy ២. ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើបដ៏ល្បីរបស់អាមេរិក Walmart ចង់មកពង្រីកប្រតិបត្តិការនៅកម្ពុជា – AMS Economy ៣. បរិមាណត្រីធម្មជាតិ លើទីផ្សារ នៅភ្នំពេញ ថយចុះ បន្ទាប់ពីមានការទប់ស្កាត់ បទល្មើសនេសាទ នៅបឹងទន្លេសាប មានប្រសិទ្ធភាពជាងមុន – រស្មីកម្ពុជា ៤. ចិន ព្រមាននាវាចម្បាំងអាម៉េរិក ដែលបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ – Reuters ៥. ក្នុងជំនួបតាមទូរស័ព្ទ លោក Xi ប្រាប់លោក Macron ថា អឺរ៉ុប គួរតែគ្រប់គ្រងសន្តិសុខខ្លួនឯងឱ្យបានពេញលេញ – SCMP
-
អ្នកនយោបាយអត់ចេះក្តាប់ឱកាស

-
ព្រឹកព្រលឹមថ្ងៃទី១០ ឧសភា មានការប៉ះទង្គិចដោយហឹង្សារវាងក្រុមបាតុករប្រឆាំង និងគាំទ្ររដ្ឋាភិបាលនៅរដ្ឋធានីកូឡុំបូបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីស្រីលង្កា Mahinda Rajapaksa លាលែងពីតំណែង

-
មន្ត្រីចារកម្មកំពូលរបស់អាមេរិក បានព្រមានថាបើរុស្ស៊ីបរាជ័យនៅអ៊ុយក្រែន Vladimir Putin អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ

ការព្រមាននេះ ធ្វើឡើងក្នុងការវាយតម្លៃរបស់ក្រុមប្រធានចារកម្ម អំពីការគំរាមកំហែងទូទាំងពិភពលោក។ ចំពោះសង្គ្រាមនៅអ៊ុយក្រែន គឺជាប្រភេទសង្រ្គាមតូចៗអូសបន្លាយយូរអង្វែង ដែលអាចឈានទៅរកភាពប្រែប្រួលកាន់តែខ្លាំងឡើង ដោយរួមមានសកម្មភាពផ្សេងៗ ដូចជាការចល័តទ័ពទូទាំងប្រទេស ការចេញច្បាប់អាជ្ញាសឹក ហើយនិងការប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរ ប្រសិនបើលោក Putin មានអារម្មណ៍ថាមានសង្រ្គាមប្រឆាំងនឹងលោក។ នាយកទីភ្នាក់ងារចារកម្មជាតិ អ្នកស្រី Avril Haines ប្រាប់គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាថា លោក Putin នឹងមិនប្រើអាវុធនុយក្លេអ៊ែរឡើយ ដរាបណាគ្មានការគំរាមកំហែងចំពោះរុស្ស៊ី ឬរបបរបស់លោក ឬក៏ថាលោកនឹងចាញ់សង្រ្គាម។ ប៉ុន្ដែ លោកនឹងបន្តអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ក្នុងបំណងរារាំងអាមេរិក និងសម្ព័ន្ធមិត្តពីការគាំទ្រអ៊ុយក្រែនបន្ថែមទៀត។ ប្រភព៖ The Guardian
-
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភាអាមេរិក Tammy Duckworth ចូលជួបសំដែងការគួរសម

-
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភាអាមេរិក

-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦

-
អរគុណចំពោះការស្រឡាញ់ធនធានធម្មជាតិ! ប៉ុន្តែកុំបេះដូច្នេះ វាទៅជាបំផ្លាញវិញទេ!

-
ការប្រកួតល្ងាចនេះក្រុមជម្រើសជាតិកម្ពុជាបុរសយើងនឹងប្រើខ្សែដៃអាវខ្មៅ (armband) ដើម្បីជាការកាន់ទុក្ខដល់មរណៈភាពរបស់លោកឧកញ៉ា ឬទ្ធី សំណាង

-
សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនា និងទទួលទានអាហារពេលរាត្រីជាមួយក្រុមវិភាគបណ្តាញសង្គមនៅអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា
