Category: One-Minute

  • មុខងារសំខាន់ៗរបស់វិស័យសារព័ត៌មានរួមមាន

    មុខងារសំខាន់ៗរបស់វិស័យសារព័ត៌មានរួមមាន

    ទី១. ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ទី២. ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើទៅក្រោម និងពីក្រោមឡើងលើ ទី៣. ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល ទី៤. ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និង ទី៥. ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព ដែលជាថ្នាំពេទ្យដ៏ពិសិដ្ឋបម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺជាថ្នាំបំពុលសង្គម ✍🏽-ហ៊ុន ម៉ាណែត

  • មហាវិថីព្រះនរោត្តមឆ្នាំ១៩៦៣ និងបច្ចុប្បន្ន 🇰🇭🇰🇭🇰🇭

    មហាវិថីព្រះនរោត្តមឆ្នាំ១៩៦៣ និងបច្ចុប្បន្ន 🇰🇭🇰🇭🇰🇭
  • ក្នុងកំឡុង២ឆ្នាំមុន ខ្ញុំនៅចាំបានថា ក្នុងដំណាក់កាលដែលកម្ពុជាកំពុងទទួលរងការវាយប្រហារយ៉ាងខ្លាំងដោយជំងឺកូវីដ១៩ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទទួលរងនូវវិបត្តិសេដ្ឋកិច្ច និងផ្លូវចិត្ត (ការភ័យខ្លាច) តែក្រុមប្រឆាំងដែលមិនបានជួយអ្វីសោះ បែរជាវាយប្រហារយ៉ាងសកម្មលើចំណាត់ការនានារបស់រាជរដ្ឋាភិបាល

    ក្នុងកំឡុង២ឆ្នាំមុន ខ្ញុំនៅចាំបានថា ក្នុងដំណាក់កាលដែលកម្ពុជាកំពុងទទួលរងការវាយប្រហារយ៉ាងខ្លាំងដោយជំងឺកូវីដ១៩ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទទួលរងនូវវិបត្តិសេដ្ឋកិច្ច និងផ្លូវចិត្ត (ការភ័យខ្លាច) តែក្រុមប្រឆាំងដែលមិនបានជួយអ្វីសោះ បែរជាវាយប្រហារយ៉ាងសកម្មលើចំណាត់ការនានារបស់រាជរដ្ឋាភិបាល

    សាកស្រម៉ៃថា បើសិនរាជរដ្ឋាភិបាលមិនបានទប់ស្កាត់ដោយទាន់សភាពការណ៍ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ម្ល៉េះសមក្រុមប្រឆាំងយកជាមូលដ្ឋានវាយប្រហារមកលើរាជរដ្ឋាភិបាលមិនឈប់ឡើយ។ ក្រុមប្រឆាំងនេះប្រហែលស្តាយក្រោយដែលឃើញប្រជាជនកម្ពុជាជួបជុំ សប្បាយ និងប្រកបរបរចិញ្ចឹមជីវិតដូចសព្វមួយដង។ ឥលូវជិតដល់ពេលបោះឆ្នោតពួកគេចេញចង្កូមបិសាច និងបញ្ឆេះភ្លើងទៀនដើរអុចគូថរាស្ត្រ។ ទម្រាំមានដូចសព្ចថ្ងៃនេះ កម្ពុជាបានឆ្លងកាត់ និងដោះស្រាយវិញ្ញាសារលំបាកៗណាស់។ សូមអស់លោកក្រុមប្រឆាំងដែលមាន WiFi និងឧបករណ៍ទំនើបៗយកមកប្រើប្រាស់ដើម្បីរិះគន់ ដឹងគុណដល់សន្តិភាពសព្វថ្ងៃនេះផង។ ✍🏽-ពុធជន

  • អរុណសួស្តីពីទឹកដីក្រចេះ

    អរុណសួស្តីពីទឹកដីក្រចេះ

    📷 Panharoth Kim

  • ៣ ឧសភា ២០២២

    ៣ ឧសភា ២០២២

    ១. ៤ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជាង ១.៣លានដុល្លារ – AMS Central ២. ខេត្តកែបគ្រោងនឹងសាងសង់កំពង់ផែស្តង់ដារចំនួន២ សម្រាប់វិស័យជលផល និងទេសចរណ៍ ក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) – ខ្មែរថាមស៍ ៣. CDC៖ ទុនវិនិយោគពីបរទេសសរុបក្នុងឆ្នាំ២០២១ មានត្រឹមជាង៤ពាន់លានដុល្លារ ថយចុះចំនួន៤៧% កាលពីឆ្នាំ២០២០ – RFI ៤. អង់គ្លេស ប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៣៧៥លានដុល្លារ ដល់អ៊ុយក្រែន – Reuters ៥. Moldova ច្រានចោលសេចក្ដីរាយការណ៍ថារុស្ស៉ី កំពុងត្រៀមលក្ខណៈ ឈ្លានពានប្រទេសរបស់ខ្លួន – TASS

  • ធានាអាយុជីវិតប្រជាជនឱ្យបាន គឺជាបំណងប្រាថ្នារបស់សម្តេចតេជោ

    ធានាអាយុជីវិតប្រជាជនឱ្យបាន គឺជាបំណងប្រាថ្នារបស់សម្តេចតេជោ

    ទស្សនាវីដេអូ៖ https://fb.watch/cMUDt7p-39/

  • ១២/១៣៖ តើណាតូពិតជាគ្រោះថ្នាក់មួយដ៏ធំសម្រាប់រុស្ស៊ីមែនទេ?

    ១២/១៣៖ តើណាតូពិតជាគ្រោះថ្នាក់មួយដ៏ធំសម្រាប់រុស្ស៊ីមែនទេ?

    មេរៀនភូមិសាស្រ្តនយោបាយដោយលោក ហ្សង់ ហ្វ្រង់ស័រតាន់ ផ្សាយលើ AMS One-minute រៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ម៉ោង ១៩៖៣០

  • កុំឱ្យគេខ្លាច ឱ្យគេគោរពទើបមាននិរន្តភាព…

    កុំឱ្យគេខ្លាច ឱ្យគេគោរពទើបមាននិរន្តភាព…
  • ថ្ងៃទី៣ ឧសភា ២០២២ សម្តេចតេជោស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន បន្ទាប់ពីស្រក់ទឹកភ្នែកកាលពីពីរសប្តាហ៍មុននៅនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida

    ថ្ងៃទី៣ ឧសភា ២០២២ សម្តេចតេជោស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន បន្ទាប់ពីស្រក់ទឹកភ្នែកកាលពីពីរសប្តាហ៍មុននៅនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida

    ទស្សនាវីដេអូ៖ https://fb.watch/cMHOzRaxm3/

  • វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានចូលរួមជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស

    វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានចូលរួមជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស

    មុខងារសំខាន់ៗរបស់វិស័យសារព័ត៌មានរួមមាន៖ទី១. ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋទី២. ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើទៅក្រោម និងពីក្រោមឡើងលើទី៣. ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលទី៤. ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និងទី៥. ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព ដែលជាថ្នាំពេទ្យដ៏ពិសិដ្ឋបម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺជាថ្នាំបំពុលសង្គមទៅវិញ វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិតស្មារតី និងទស្សនៈក្នុងការវិភាគពិចារណាប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស និងជាកញ្ចក់ឆ្លុះបញ្ចាំងថតភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាលត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព រាជរដ្ឋាភិបាលបានទទួលស្គាល់ និងផ្តល់តម្លៃសារៈសំខាន់ដល់គ្រប់តួអង្គក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណី បែបឌីជីថល និងសារព័ត៌មានប្រជាជនតាមបណ្តាញសង្គមបច្ចេកវិទ្យា តាមរយៈការផ្តល់ការគាំទ្រលើកទឹកចិត្ត និងបង្កលក្ខណៈគ្រប់បែបយ៉ាង រាជរដ្ឋាភិបាលបានបញ្ចូលអ្នកសារព័ត៌មានទាំងអស់នៅក្នុងក្រុមអាទិភាពកម្លាំងជួរមុខ ដែលត្រូវបានការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ មុនគេ ដើម្បីផ្តល់លទ្ធភាពឱ្យបងប្អូនអាចបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព តម្លៃពិតប្រាកដនៃអំណាច គឺមិនមែនជាការដែលធ្វើឱ្យគេខ្លាចនោះទេ ផ្ទុយទៅវិញ គឺត្រូវធ្វើឱ្យគេគោរព អ្នកសារព័ត៌មានអាចចូលរួមលើកតម្កើងសេចក្តីថ្លៃថ្នូរ និងតម្លៃនៃអាជីពវិជ្ជាជីវៈសារព័ត៌មាន តាមរយៈការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយមនសិការ និងការទទួលខុសត្រូវ ព្រមទាំងការខិតខំស្វែងរក និងផ្សព្វផ្សាយព័ត៌មានដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសង្គម កម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ដែលផ្តល់ការការពារ និងលំហរសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដោយផ្អែកលើមូលដ្ឋានច្បាប់ សំដៅធានាបាននូវការអនុវត្តសិទ្ធិសេរីភាពដោយស្មើគ្នាចំពោះមុខច្បាប់ និងភាពសុដុមរមនាក្នុងសង្គមដោយមិនបំពានគ្នា…