-
សៀវភៅ “កម្ពុជាមាតុភូមិខ្ញុំ” របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា “កម្ពុជាជាប្រទេស ដែលមានផ្ទៃដីការពាររតនសម្បត្តិធម្មជាតិធំជាងគេ ពោលគឺកម្ពុជាមានផ្ទៃដីជាង ៤១% ជាតំបន់ការពារធម្មជាតិ”

-
យុវតីម្នាក់ធ្វើឱ្យសម្តេចតេជោនឹកដល់រូបភាពពីអតីតកាលរហូតស្រក់ទឹកភ្នែក 😢

-
ពាក្យ “បិណ្ឌ” គឺជាភាសាបាលី ដែលមានន័យថាការ ប្រមូលឱ្យមូល ឬពូនឱ្យជាដុំៗ និងន័យម្យ៉ាងទៀតគឺការចិញ្ចឹមជីវិត

-
សារលិខិតសម្តេចតេជោក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានសកលលោក” លើកទី២៩ ថ្ងៃទី៣ ឧសភា ២០២២

-
ប្រៀបធៀបកូនខ្លួនជាមួយកូនអ្នកដទៃជាការវាយប្រហារផ្លូវចិត្តរបស់កូនខ្លាំងបំផុត

-
របាយការណ៍នៅថ្ងៃទី២ ឧសភា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ៤ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៤. កូវីដ ៣ករណី ជាសះស្បើយ ២៨នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៥៧នាក់ អ្នកជាសះស្បើយ ១៣៣ ១៤៤នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី៣ ឧសភា ២០២២
-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី៣ ឧសភា ២០២២

ការជាប់និទ្ទេស A នៅក្នុងឆ្នាំ២០២១ ដែលមានរហូតដល់ទៅ ១ ៧៥៣នាក់ គឺជារឿងដ៏រីករាយ កោតសរសើរក្រសួងអប់រំ ក៏ដូចជាគ្រូនៅទូទាំងប្រទេស ដែលបានប្រឹងប្រេងជម្នះការលំបាកទាំងឡាយ បណ្តាលមកពីជំងឺកូវីដ១៩ ការណ៍ដែលរាជរដ្ឋាភិបាលសម្រេចបិទទ្វារសាលារៀនពេលជំងឺកូវីដ១៩ រាតត្បាត គឺដើម្បីធានាអាយុជីវិតសិស្ស និងគ្រូបង្រៀន ប្រកាសយកសិស្ស និស្សិតនៅទូទាំងប្រទេស ជាក្រុមអាទិភាពទទួលវ៉ាក់សាំង បន្ថែមពីលើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ណែនាំឱ្យប្រើវ៉ាក់សាំង Pfizer អាមេរិក ដឹកមកដល់កម្ពុជាព្រឹកនេះ ជាដូសជំរុញ កោតសរសើរអាណាព្យាបាល ដែលបានគ្រប់គ្រងកូនបានល្អក្នុងពេលរាតត្បាតជំងឺកូវីដ១៩ ហើយជួយឱ្យពួកគេនៅបន្តបានការសិក្សារៀនសូត្រ។ សម្តេចតេជោ ចាត់ទុកនេះជារឿងដ៏មានមោទនភាពសម្រាប់ជាតិកម្ពុជា ផ្តើមចេញពីការដាក់ចេញគោលនយោបាយអាទិភាពលើវិស័យអប់រំ បានធ្វើឱ្យមានការយកចិត្តទុកដាក់លើការអប់រំពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្តេចបានស្រក់ទឹកភ្នែកនៅពេលបានស្តាប់ចម្រៀងមួយបទនិពន្ធដោយជនជាតិជប៉ុន ពេលឃើញស្ថានភាពធ្លុះធ្លាយនៃសាលារៀនខ្មែរពីអតីតកាល បើគ្មានចំណាត់ការល្អលើការគ្រប់គ្រងជំងឺកូវីដ១៩ទេ មិនអាចធ្វើឱ្យពលរដ្ឋលេងសប្បាយពេលចូលឆ្នាំថ្មីប្រពៃណីជាតិនោះឡើយ សម្តេចមានមោទនភាព ដែលការដឹកនាំរបស់សម្តេចទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ មានចលនារារាំងរបស់មនុស្សមួយចំនួនមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង តែទីបំផុតប្រជាពលរដ្ឋស្តាប់រាជរដ្ឋាភិបាល ហើយចេញទៅចាក់វ៉ាក់សាំង បើសិនជាសម្តេចមិនអន្តរាគមន៍ទេ មកដល់ម៉ោងនេះ កញ្ញា ពេជ្រ រីតា នឹងនៅដេកគុកនៅឡើយទេ។ មិនអាចធ្វើជាតិរិច្ឆានអង្គុយមើលរឿងអយុត្តិធម៌នៃការរំលោភបំពានទៅលើកញ្ញា ពេជ្រ រីតា ពីសំណាក់ឧកញ៉ា ហេង សៀ នោះឡើយ សម្តេចជាមេដឹកនាំដែលចូលចិត្តសង្កេតរាល់កិច្ចការ…
-
១៧ឆ្នាំហើយ គួរតែមានអ្នកចិត្តសប្បុរសជួយជ្រោមជ្រែងប្រឹងប្រែងធ្វើតទៅមុខទៀត 📚

-
២០១១ កម្ពុជាគ្មានលទ្ធភាព តែ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡា SEA Games

-
រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលជាង៤០ឆ្នាំមកនេះ បានសម្រេចស្នាដៃ និងសមិទ្ធផលយ៉ាងធំធេងនៅក្នុងការបណ្តុះបណ្តាលកសាងធនធានមនុស្ស បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ

រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវ ដោយបានចាត់វិស័យអប់រំជាវិស័យអាទិភាពខ្ពស់ជាងគេ ហើយបានចាត់តាំងអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាព យុវជនត្រូវប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើដែលទទួលបានពីការសិក្សា ដើម្បីចូលរួមកសាង និងអភិវឌ្ឍប្រទេសយើងឱ្យបានកាន់តែរីកចម្រើន រុងរឿងទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ស័ក្តិសមជាសាវ័កល្អរបស់ព្រះពុទ្ធ និងជាពលរដ្ឋល្អរបស់សង្គមជាតិ សាសនាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអប់រំបណ្តុះគំនិត និងការសាបព្រោះចំណេះដឹង ព្រមទាំងការអប់រំកាយ វាចា ចិត្ត ដើម្បីលើកកម្ពស់គុណធម៌ និងសីលធម៌សង្គម ដែលជាផ្នែកមួយដ៏សារៈសំខាន់សម្រាប់ភាពសុខដុមរមនារបស់សង្គមជាតិកម្ពុជា ✍🏽-ហ៊ុន ម៉ាណែត https://www.facebook.com/482663735152092/posts/5079615482123538/?d=n