-
សម្តេចតេជោអរគុណប្រជាពលរដ្ឋដែលបានចូលរួមអភិវឌ្ឍក្រុងសៀមរាប

-
សម្ដេចក្រឡាហោម ស ខេង៖ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាការងាររួមរបស់ប្រទេសជាតិ មិនមែនរបស់បុគ្គលណាម្នាក់ ហើយក៏មិនមែនរបស់ក្រសួងណាមួយដែរ

-
ហាមឃាត់វិស្វករមិនឱ្យទទួលអនុវត្តការងារសាងសង់ ឬរុះរើ ដែលមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច

-
ការរីកចម្រើនលើគ្រប់វិស័យ សំណង់អច្ឆរិយៈ និងការរក្សាប្រពៃណីវប្បធម៌ដ៏ផូរផង់ កើតចេញពីសន្តិភាព

-
សៀមរាបស្អាតណាស់ 😍

-
ម៉ាឡេស៊ីចង់ស្នើយកភាសាមេឡាយូជាភាសាទីពីររបស់អាស៊ាន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri បានប្រកាស់អំពីគម្រោងស្នើសុំយកភាសា Bahasa Melayu ឬ Malay របស់ខ្លួន ឱ្យក្លាយទៅជា “ភាសាទីពីរ” របស់អាស៊ាន។ ម៉ាឡេស៊ីលើកឡើងបែបនេះ ដោយទាញហេតុផលចំនួន ៣ថា៖ ១.ដើម្បីលើកកម្ពស់ភាសាជាតិនៅលើឆាកអន្តរជាតិ។២.ចង់យកលំនាំតាមសហភាពអឺរ៉ុប (EU) ដែលបានប្រើប្រាស់ភាសាផ្លូវការរហូតដល់ទៅ២៤ និងភាសាការងារចំនួនបី៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់។៣.ភាសា Melayu ត្រូវបានគេនិយាយរហូតដល់ទៅជិតពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋជាង៦០០លាននាក់នៅក្នុងតំបន់អាស៊ាន។ រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌូនេស៊ីបានប្រតិកម្មមុនគេក្នុងចំណោមប្រទេសអាស៊ាន៩ទៀត ដោយទាញហេតុផលថា បើគិតពីភាសាដែលនិយាយច្រើនជាងគេគឺ បាហាសាឥណ្ឌូនេស៊ីមិនមែន បាហាសាម៉ាឡេស៊ី នោះឡើយ។ ភាសា Bahasa Indonesia និង Bahasa Malaysia មានភាពខុសគ្នាខ្លះនៅក្នុងវាក្យសព្ទ អក្ខរាវិរុទ្ធ ការបញ្ចេញសំឡេង និងវេយ្យាករណ៍។ អាស៊ានដែលមានអាយុ៥៥ឆ្នាំហើយ បានយក“ភាសាអង់គ្លេស” ជាភាសាផ្លូវការ និងភាសាការងារចាប់តាំងពីដំបូងមកម្លេះ។ តាមមើលទៅបំណងរបស់ម៉ាឡេស៊ីនេះ មិនអាចទៅរួចទេ ព្រោះមិនអាចរកសម្លេងកុងសង់ស៊ីសទាំង១០ប្រទេសបានឡើយ៕ ✍🏽-ពុយ គា https://www.facebook.com/100045101553635/posts/524740605705987/?d=n
-
លោក ជារុក្ខជាតិដុះនៅលើផ្ទៃទន្លេ ដូចជាទន្លេសាបដែលជាបេះដូងនៃប្រទេសកម្ពុជា

នៅពេលដែលបរិមាណកំប្លោកអណ្ដែតលើផ្ទៃទឹកច្រើនអាចបណ្ដាលឱ្យខ្វះអុកស៊ីសែនដល់ភាវៈរស់ក្នុងទឹក និងរំខានដល់ការធ្វើដំណើររបស់ប្រជាជនដែលរស់នៅតាមផ្ទះអណ្ដែតទឹក។ ដើម្បីជាដំណោះស្រាយដល់បញ្ហាទាំងនេះ កញ្ញា ហ័រ សួនស្រស់ ដែលជាស្ថាបនិកនៃ “សិប្បកម្មរុក្ខៈ” បានកែច្នៃកំប្លោកទាំងនោះ ដោយកាត់យកដើមមកហាលឱ្យស្ងួត ហើយវេញ និងត្បាញតាមបែបបទខ្មែរ ជាកម្រាលជូតជើង កាបូប ក្រណាត់ទ្រាប់កែវ និងកន្ដ្រកជាដើម។ ការច្នៃប្រឌិតនេះបានជួយបង្រៀនស្ដ្រីក្នុងសហគមន៍ឱ្យមានចំណេះដឹងថ្មី និងអាចរកចំណូលបានដល់ទៅ ៣០០ដុល្លារក្នុងមួយផលិតផលឯណោះ។ ប្រភព៖ Business Insider
-
កូវីដ១៩ នៅកម្ពុជា

-
របាយការណ៍នៅថ្ងៃទី៧ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ២៨ករណី ជាសះស្បើយ ៥២នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៥ ៨៨៩នាក់ អ្នកជាសះស្បើយ ១៣២ ៥៦៩នាក់ អ្នកស្លាប់ ៣ ០៥៥នាក់ ចេញផ្សាយ ថ្ងៃទី៨ មេសា ២០២២
-
នៅក្នុងការឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានយល់ព្រមលើផែនការបង្កកស្តុកបម្រុងរូបិយប័ណ្ណបរទេសរបស់ធនាគារកណ្ដាលរុស្ស៊ីស្មើនឹង ៦៤៣ ពាន់លានដុល្លារ ដែលនេះស្មើនឹងការប្រកាសសង្គ្រាមហិរញ្ញវត្ថុជាមួយនឹងរុស្ស៊ី

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាប្រភេទសង្គ្រាមថ្មីបំផុត ដោយធ្វើឱ្យដុល្លារអាមេរិក និងរូបិយប័ណ្ណលោកខាងលិចដទៃទៀតឱ្យក្លាយជាអាវុធ ដើម្បីដាក់ទណ្ឌកម្មលើសត្រូវរបស់ពួកគេ ហើយវិធីសាស្ដ្រនេះ បានក្លាយជាជម្រើសចម្បងនៃគោលនយោបាយសន្តិសុខ។ ការប្រែក្លាយហិរញ្ញវត្ថុជាអាវុធ មានផលប៉ះពាល់យ៉ាងជ្រាលជ្រៅចំពោះអនាគតនៃនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ។ ប្រសិទ្ធភាពនៃទណ្ឌកម្មហិរញ្ញវត្ថុនេះ គឺកើតចេញពីវត្តមានគ្រប់ទិសទីនៃប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណប្រើប្រាស់ច្រើនជាងក្នុងពិភពលោក សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ ដែលជាញឹកញាប់ត្រូវឆ្លងកាត់បណ្ដាញធនាគារអាមេរិក។ ការដាក់ទណ្ឌកម្មលើធនាគារកណ្ដាលរបស់រុស្ស៊ី គឺជាលើកទីមួយហើយដែលអាវុធនេះត្រូវបានប្រើប្រាស់ប្រឆាំងនឹងសេដ្ឋកិច្ចដ៏សំខាន់មួយនេះ។ ទណ្ឌកម្មនេះអាចជាហានិភ័យសម្រាប់អាមេរិក ព្រោះការដាក់ទណ្ឌកម្មអាចជំរុញឱ្យមានប្រតិកម្មប្រឆាំងនឹងឥទ្ធិពលរបស់ប្រាក់ដុល្លារនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ ប្រភព៖ FT