-
៧ មេសា ២០២២

១. ២ខែ ដំបូងឆ្នាំ២០២២ កម្ពុជា បាន នាំចូល ទំនិញ ពី ថៃ ក្នុងទំហំជាង ១ , ៣ ពាន់ លាន ដុល្លារ កើន ឡើង ជាង ៣ % – ខ្មែរថាមស៍ ២. ថៃ ចិន វៀតណាម និងបរទេស ជាង៣ពាន់នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជាក្នុងឆ្នាំ២០២១ – ថ្មីៗ ៣. ៣ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញដំឡូងមីក្រៀម និងស្រស់ជាង ១.៥លានតោនទៅថៃ និងវៀតណាម – FN ៤. រុស្ស៊ីគំរាមថា ប្រទេសដែលបោះឆ្នោតព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងជួបបញ្ហា – Reuters ៥. ចិនអំពាវនាវឱ្យស៊ើបអង្កេតពេញលេញក្នុងករណីសម្លាប់រង្គាលនៅក្រុង Bucha – CGTN
-
ការផ្ទុះឡើងនៃករណីកូវីដ១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលការបិទខ្ទប់ បានគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេស និងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលកំពុងជាបញ្ហាប្រឈមរួចស្រាប់ទៅហើយ

សៀងហៃបានបំបែកកំណត់ត្រាករណីឆ្លងប្រចាំថ្ងៃឡើងខ្ពស់ ដោយរកឃើញករណីឆ្លងថ្មីចំនួន ១៦ ៧៦៦ករណី កាលពីថ្ងៃទី៦ មេសា។ ទីក្រុងសៀងហៃ ត្រូវបានបិទខ្ទប់ ហើយប្រជាជនសរុប ២៦លាននាក់មានការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងចំពោះការរឹតបន្តឹងលើការធ្វើដំណើររបស់ពួកគេជាច្រើនសប្តាហ៍។ បុគ្គលិកពេទ្យចំនួន ៣៨ ០០០នាក់ និងកងកម្លាំងយោធាចិនចំនួន ២ ០០០នាក់ទៀត ត្រូវបានបញ្ជូនទៅទីក្រុងសៀងហៃ ដើម្បីធ្វើតេស្តទ្រង់ទ្រាយធំ។ សេដ្ឋកិច្ចរបស់ចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែវិស័យផលិតកម្មធំៗរបស់ប្រទេសបានផ្អាកសកម្មភាព ដែលក្រុមអ្នកវិភាគបាននិយាយថា ជាហានិភ័យ និងអាចរំខានដល់ខ្សែសង្វាក់ផលិតកម្មផ្គត់ផ្គង់ពិភពលោក។ ប្រភព៖ The Guardian
-
៨/១៣៖ ចិន និងអូស្ត្រាលី៖ ជម្លោះភូមិសាស្ត្រនយោបាយថ្មី?

-
ការចាក់វ៉ាក់សាំងជូនប្រជាជនបានជាង៩២ភាគរយ និងវិធានការនានារបស់រាជរដ្ឋាភិបាលជាសក្ខីភាពដែលបញ្ជាក់ថាថ្នាក់ដឹកនាំគិតគូរពីសុខុមាលភាព និងអាយុជីវិតប្រជាជន និងរក្សាលំនឹងសេដ្ឋកិច្ច និងស្ថិរភាពសង្គម

-
សម្តេចក្រឡាហោម ស ខេង៖ មិនត្រូវឃុបឃិតជាមួយជនអន្តោប្រវេសន៍ខុសច្បាប់ឡើយ

-
អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman បាននិយាយនៅថ្ងៃពុធថា ទណ្ឌកម្មដែលបានដាក់លើរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន គួរតែផ្តល់នូវមេរៀនមួយដល់ចិន

-
“អរគុណសន្តិភាព” មានន័យថា ជាការប្រែក្លាយពីស្ថានភាពសង្រ្គាមដែលបង្កនូវវិនាសកម្ម និងសោកដនាកម្មដល់ប្រជាពលរដ្ឋឱ្យទៅជាស្ថានភាពភាពនៃការរស់រានមានជីវិត និងភាពសកម្មរស់រវើក ទាំងផ្នែកសេដ្ឋកិច្ច-សង្គម

សន្តិភាពនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងការរីកចម្រើនរុងរឿងថ្កើនថ្កានដល់ជាតិ និងប្រជាជន សន្តិភាពអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រកបការងារគ្រប់មុខរបរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅដោយសេចក្តីសុខសុភមង្គល យុទ្ធនាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់រាជរដ្ឋាភិបាលកម្ពុជា បានលុបបំបាត់ការគំរាមកំហែង ផ្តល់ក្តីសង្ឃឹម និងកសាងទ្បើងវិញនូវអនាគតដ៏រុងរឿងរបស់ប្រជាជនកម្ពុជា ស្រុកសំឡូត ដែលធ្លាប់តែតែពោរពេញដោយវិនាសកម្មបង្កឡើងដោយសង្គ្រាម និងជាផ្ទៃដីចម្ការមីនដ៏គ្រោះថ្នាក់ ឥឡូវបានក្លាយមកជាតំបន់អភិវឌ្ឍប្រកបដោយសក្តានុពល សមិទ្ធផលនានាដែលកម្ពុជាមានពេលនេះ គឺជាពរជ័យនៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពទឹកដី សម្តេចតេជោ បានយកជីវិតជាដើមទុនដោយចុះមកផ្ទាល់នៅក្នុងតំបន់សំឡូតក្នុងឆ្នាំ១៩៩៦ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ និងផ្តល់ភាពសុខសាន្តជូនប្រជាជន អនុសាសន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងនៅថ្ងៃទី៦ មេសា ២០២២ ក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីនក្រោមជំនួយឥតសំណងរបស់ជប៉ុន នៅស្រុកសំទ្បូត https://www.facebook.com/482663735152092/posts/5010562682362152/?d=n
-
អនុសាសន៍រដ្ឋមន្រ្តីបរិស្ថានពាក់ព័ន្ធអ្វីដែលយុវជនត្រូវធ្វើដើម្បីជាតិមាតុភូមិ

-
របាយការណ៍នៅថ្ងៃទី៦ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ ២៧ករណី ជាសះស្បើយ ៦៨នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៥ ៨៦១នាក់ អ្នកជាសះស្បើយ ១៣២ ៥១៧នាក់ អ្នកស្លាប់ ៣ ០៥៥នាក់ ចេញផ្សាយ ថ្ងៃទី៧ មេសា ២០២២
-
WAVERA បញ្ជុះតម្លៃលើសម្លៀកបំពាក់ Brand ល្បីៗជាច្រើនប្រភេទ!
