-
ទោះបីបក្សណាដឹកនាំប្រទេសក៏ដោយ ក៏ត្រូវរក្សាឱ្យបាននូវសុខសន្តិភាព

-
ស្រស់ស្អាតណាស់! នៅមុខសាលាខេត្តរតនគិរី

-
របាយការណ៍នៅថ្ងៃទី៤ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ១៥ករណី ស្លាប់ ១៥នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៣ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៣. គ្រឿងញៀន ៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៤. កូវីដ ៣០ករណី ជាសះស្បើយ ១២៧នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១៣៥ ៨១២នាក់ អ្នកជាសះស្បើយ ១៣២ ៣២៨នាក់ អ្នកស្លាប់ ៣ ០៥៥នាក់ ចេញផ្សាយ ថ្ងៃទី៥ មេសា ២០២២
-
កូវីដ១៩ នៅកម្ពុជា

-
អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីមិនមែនជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាចិនទេ

-
ទិដ្ឋភាព ៣៦០ដឺក្រេនៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

-
សម្តេចតេជោនាយករដ្ឋមន្ត្រី ជានិច្ចកាលតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាព

សម្តេចតេជោនាយករដ្ឋមន្ត្រី ជានិច្ចកាលតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ ការហ្វឹកហ្វឺនរៀនសូត្រ ការបំពាក់សម្ភារៈបរិក្ខារផ្សេងៗ ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដោយសារខ្លួនសម្តេចផ្ទាល់ធ្លាប់ជាយោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម អនុសាសន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី៤ មេសា ២០២២ ក្នុងពិធីសម្ពោធអគារស្នាក់នៅទ័ព និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ✍🏽 HMN
-
សម្រស់ទឹកជ្រោះព្រះនិម្មិត 💦😍🇰🇭

-
៤ មេសា ២០២២

១. ៣ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលគម្រោងវិនិយោគចំនួន ៤៣ ទុនវិនិយោគជាង ២ ៤០០លានដុល្លារ – AMS Central ២. កម្ពុជា ដាក់ ដំណើរការផ្សារ ពាណិជ្ជកម្ម CambodiaTrade សម្រាប់លក់ទំនិញខ្មែរលើទីផ្សារអន្តរជាតិ – ថ្មីៗ ៣. ភ្ញៀវអន្តរជាតិរហូតដល់ ៧០មុឺននាក់ត្រូវបានគេរំពឹងថានឹងមកទស្សនាប្រទេសកម្ពុជានៅឆ្នាំនេះ – ខ្មែរថាមស៍ ៤. វិមានក្រឹមឡាំង៖ ហ្គេមដាក់ទណ្ឌកម្មកំពុងធ្វើឱ្យកិត្យានុភាពប្រាក់ដុល្លារអាមេរិក និងអឺរ៉ូធ្លាក់ចុះខ្លាំង – TASS ៥. គណៈរដ្ឋមន្រ្តីស្រីលង្កា លាលែងពីតំណែង ស្របពេលមានបាតុកម្មនៅក្នុងប្រទេស ហើយប្រធានាធិបតីលោក Rajapaksa បានអញ្ជើញគណបក្សប្រឆាំងឱ្យចូលរួម – BBC
-
នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយនៅថ្ងៃចន្ទនេះថា “អាល្លឺម៉ង់ គឺជារនាំងបាំងផ្លូវធំជាងគេ ក្នុងការឆ្ពោះទៅកាន់ការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងបន្ថែមទៀតលើរុស្ស៊ី”
