-
ខ្លឹមសារសំខាន់ៗរបស់សម្ដេចតេជោនៅថ្ងៃទី៤ មេសា ២០២២

កូវីដ១៩ មិនអាចបង្អាក់ដំណើរការអភិវឌ្ឍសង្គមកម្ពុជាបាននោះឡើយ ផ្លូវទាំង៣៨ខ្សែ គឺជាផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ផ្លូវទាំង៣៨ខ្សែ សាងសង់ដោយកូនខ្មែរ ភាគច្រើនសុទ្ធតែជាធនធានវ័យក្មេងរបស់កម្ពុជានិងជាថវិការបស់ជាតិផ្ទាល់ ផ្លូវទាំង៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិ ផ្លូវទាំងនេះគ្មានឡើយឈ្មោះ លន់ នល់ សិរិមតៈ ចេងហេង និងសឺង ង៉ុកថាញ់ ដែលជាអ្នកក្បត់ជាតិ សុខសន្តិភាពបានផ្តល់ឱកាសឱ្យកម្ពុជាកសាងនូវសមិទ្ធផលគ្រប់បែបយ៉ាង ការសាងសង់ផ្លូវ និងកែលម្អស្ទឹងសៀមរាប មិនអាចកាត់ផ្តាច់នូវការចូលរួមរបស់ប្រជាពលរដ្ឋ មានប្រជាពលរដ្ឋខ្លះដែលប៉ះពាល់ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងសៀមរាប សុខចិត្តទៅនៅវត្ត ហើយប្រគល់ដីជូនអាជ្ញាធរ សម្តេចគោរព និងកោតសរសើរយ៉ាងខ្លាំង ចំពោះការលះបង់ និងការចូលរួមរបស់ប្រជាពលរដ្ឋ សម្តេចណែនាំឱ្យយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ដែលត្រូវផ្លាស់ចេញពីកន្លែងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងសៀមរាប ហើយទៅរស់នៅភូមិអភិវឌ្ឍតេជោរុណតាឯក សម្តេចរីករាយខ្លាំងចំពោះការរៀបចំឱ្យមានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ តើពាក្យថា “ដឹកនាំយូរទៅ កាន់តែក្រទៅ” ឆ្លុះបញ្ចាំងនឹងតថភាពសង្គមកម្ពុជាដែរទេ ខណៈសង្គមក្រោយឆ្នាំ១៩៧៩ ប្រជាពលរដ្ឋរកតែស្បែកជើងពាក់មិនបានផងនោះ? អ្នកប្រព្រឹត្តអំពើអានាចារ និងធ្វើសកម្មភាពចោរកម្មក្នុងក្រុងសៀមរាបត្រូវបញ្ចប់ទៅ ព្រោះកាមេរាសុវត្ថិភាព បានបំពាក់តាមទីសាធារណៈ មិនលំបាកទេក្នុងការចាក់បេតុងនៅតាមច្រាំង និងមាត់ស្ទឹងសៀមរាប តែមិនអាចធ្វើបានទេ ព្រោះជាតំបន់អភិរក្ស និងជាលក្ខខណ្ឌរបស់យូណេស្កូ គួរតែអរគុណដល់…
-
សម្តេចតេជោ៖ នរណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព ត្រូវតែកម្ទេច មិនត្រូវអត់ឱនឱ្យនរណាម្នាក់ឡើយ

-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប

-
ផ្លូវក្រាលកៅស៊ូដ៏រលោងស្រិលទាំង ៣៨ខ្សែ ជាចំណងដៃជូនដល់ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលជាទឹកដីពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជា

-
ផ្សាយផ្ទាល់(Live) : សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប

-
ព្រលានយន្តហោះសៀមរាបថ្មីប្រៀបបាននឹងម្សៅរបស់ចិនយកមកធ្វើនំឱ្យខ្មែរហូប

-
វឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី

-
ទ្វារជ័យព្រះរាជដំណាក់ក្រុងសៀមរាប

-
ម្សៅយើងពាក់កណ្តាល ម្សៅបារាំងពាក់កណ្តាល ធ្វើនំឱ្យប្រជាជនខ្មែរទទួលទាន

-
មូលហេតុដែលត្រូវធ្វើព្រលានយន្តហោះសៀមរាបថ្មី
