-
ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប មានគោលដៅប្រែក្លាយក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ

ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប មានគោលដៅប្រែក្លាយក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាល។ 📷 Rasmey Ly
-
របាយការណ៍នៅថ្ងៃទី៣ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៤. កូវីដ ៣៣ករណី ជាសះស្បើយ ១២៨នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៥ ៧៤៧នាក់ អ្នកជាសះស្បើយ ១៣២ ០៦៨នាក់ អ្នកស្លាប់ ៣ ០៥៤នាក់ ចេញផ្សាយ ថ្ងៃទី៤ មេសា ២០២២
-
កូវីដ១៩ នៅកម្ពុជា

-
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី៣ មេសា ២០២២

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់សម្តេចតេជោ និងលោក Xi Jinping អាកាសយានដ្ឋាននេះ មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីអង្គរ ដែលធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ អាកាសយានដ្ឋាននេះអាចទទួលបានយន្តហោះគ្រប់កម្រិត ចិនបានយកថវិកាមកវិនិយោគបង្កើតអាកាសយានដ្ឋាន ហើយ ៥០ឆ្នាំក្រោយ និងប្រគល់មកឱ្យខ្មែរ ការវិនិយោគធ្វើអាកាសយានដ្ឋានរវាងក្រុមហ៊ុនចិន និងបារាំង គឺខុសគ្នា។ ចិនយកម្ស៉ៅធ្វើនំឱ្យខ្មែរ រីឯក្រុមហ៊ុនបារាំង គឺខ្មែរចេញម្ស៉ៅភាគច្រើន ផ្សំជាមួយម៉្សៅបារាំង ធ្វើនំឱ្យខ្មែរ កុំភ័ន្តច្រឡំថាការវិនិយោគអាកាសយានដ្ឋាននេះ ផ្តល់ប្រយោជន៍ត្រឹមចិន ព្រោះពេលខាងមុខ កម្ពុជាត្រូវទទួលអ្នកទេសចរក្នុងទំហំកាន់តែធំ ព្រលានយន្តអន្តរជាតិសៀមរាប-អង្គរ ល្មមឱ្យកម្ពុជា ប្រកាសពីតារារះទិសឧត្តរ ទីតាំងសាងសង់ព្រលានយន្តហោះនេះ ជាអតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវ និងបានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ ត្រូវបន្តរួមគ្នាជំរុញការអភិវឌ្ឍនៅតំបន់សាងសង់ព្រលានយន្តហោះនេះ ដូចជាតភ្ជាប់បណ្តាញអគ្គិសនី ផ្គត់ផ្គង់ទឹកស្អាត និងសាងសង់ផ្លូវ កាលណាសាងសង់រួចរាល់នឹងផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ មិនមែនចិនឡើយ ការធ្វើព្រលានយន្តហោះខេត្តសៀមរាប មិនមែនជាការពង្រឹងសមត្ថភាពយោធាចិន នៅកម្ពុជា។ កម្ពុជាត្រូវការតែអ្នកទេសចរបរទេសតែប៉ុណ្ណោះ កម្ពុជាមិនល្ងង់រហូតទៅដល់ឱ្យទឹកដីក្លាយជាទីតាំងទ័ពបរទេស ខុសពីរដ្ឋធម្មនុញ្ញនោះឡើយ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន។
-
សារសំឡេង សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅ ក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប

-
ផ្សាយផ្ទាល់(Live) : សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅ ក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប

-
នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្តរមានជ័យ 🌳 🦌 🐂 🍃🇰🇭

-
ព្រឹកស្អែក ថ្ងៃទី៣ មេសា ២០២២ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី

-
របាយការណ៍នៅថ្ងៃទី១ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ១០នាក់ និងរបួសធ្ងន់ស្រាល ២៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ៣២ករណី ជាសះស្បើយ ១៣២នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៥ ៧១៤នាក់ អ្នកជាសះស្បើយ ១៣១ ៩៤០នាក់ អ្នកស្លាប់ ៣ ០៥៤នាក់ ចេញផ្សាយ ថ្ងៃទី២ មេសា ២០២២