-
ម្លប់នៃសុខសន្តិភាពផ្តល់ឱកាសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីឡា

ពីមុនកម្ពុជាទទួលបានមេដាយមាសតិចតួចពីព្រឹត្តិការណ៍អន្តរជាតិ ឥឡូវកម្ពុជាទទួលបានមេដាយមាសរហូតដល់ ៨៦គ្រឿង មេដាយមាសទាំងនេះជាសក្ខីភាពនៃការអភិវឌ្ឍរីកចម្រើនជាលំដាប់នៃវិស័យកីឡានៅកម្ពុជា កីទ្បាករ-កីទ្បាការិនីខ្មែរដែលជាម្ចាស់មេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិនានា បានកសាងនូវស្នាដៃ និងគុណបំណាច់ដ៏ខ្ពង់ខ្ពស់ក្នុងការលើកស្ទួយមុខមាត់កិត្យានុភាពជាតិដែលជាមោទកភាពរួមសម្រាប់ពលរដ្ឋខ្មែរ សកម្មភាពយ៉ាងផុសផុលនៅក្នុងវិស័យកីឡាបច្ចុប្បន្ន ជាចំណែកមួយក្នុងការជំរុញការលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពនៅក្នុងមជ្ឈដ្ឋានប្រជាជនគ្រប់វ័យ។ អនុសាសន៍លោក បណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី៣ មេសា ២០២២ ក្នុងឱកាសចូលរួមកម្មវិធីអាហារសាមគ្គីជាមួយបងប្អូនកីឡាករ កីឡាការិនីម្ចាស់មេដាយមាស ✍🏽 HMN
-
សៀមរាប តារារះនាទិសឧត្តរ 😮

-
សៀមរាបជាខេត្តគោលដៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ
-
ខ្លីៗពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

-
សមិទ្ធផលនានានៅទូទាំងប្រទេសកើតចេញពីចក្ខុវិស័យនៃការដឹកនាំដ៏ត្រឹមត្រូវ ក្រោមម្លប់នៃសុខសន្តិភាព

-
លោក Zelenskyy បានបដិសេដនូវឱកាសសម្រាប់ កិច្ចព្រមព្រៀងសន្តិភាព ដែលផ្ដល់ដោយអធិការបតីអាល្លឺម៉ង់ Olaf Scholz ប៉ុន្មានថ្ងៃមុននឹងកងទ័ពរុស្ស៊ីបើកការវាយប្រហារ ដែលប្រទេសលោកខាងលិចហៅថាជាការឈ្លានពាន

លោកអធិការបតីអាល្លឺម៉ង់បានប្រាប់លោក Zelenskyy នៅទីក្រុងមុយនិច កាលពីថ្ងៃទី១៩ កុម្ភៈ ឱ្យបោះបង់ចោលមហិច្ឆតាចូលជាសមាជិក NATO ហើយប្រកាសអព្យាក្រឹត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខអឺរ៉ុបរវាងលោកខាងលិច និងរុស្ស៊ី។ ការស្នើឡើងនូវកិច្ចព្រមព្រៀងសន្តិភាពនេះ គឺជាការប្រឹងប្រែងចុងក្រោយ ដើម្បីផ្សះផ្សារជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ មុននឹងសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ កុម្ភៈកន្លងទៅ។ យ៉ាងណាមិញ លោក Zelenskyy បានច្រានចោលការស្នើនេះ ដោយបញ្ជាក់ថាលោក ពូទីន ជាមនុស្សមិនអាចទុកចិត្តបាន ទេ ហើយក៏មិនអាចរក្សាពាក្យសន្យាបាននោះដែរ។ ប្រភព៖ RT
-
សៀមរាបស្អាតណាស់ 🇰🇭

-
សុខសន្តិភាពនាំមកនូវស្នាមញញឹមទូទាំងប្រទេស…

-
របាយការណ៍នៅថ្ងៃទី៣ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ៤ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ៣៥ករណី ជាសះស្បើយ ១៣៣នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៥ ៧៨២នាក់ អ្នកជាសះស្បើយ ១៣២ ២០១នាក់ អ្នកស្លាប់ ៣ ០៥៤នាក់ ចេញផ្សាយ ថ្ងៃទី៤ មេសា ២០២២
-
កូវីដ១៩ នៅកម្ពុជា
