-
ការអប់រំគឺជាតម្រូវការជាមូលដ្ឋានចម្បងបំផុតរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ ដែលតែងទន្ទឹងចង់ឱ្យកូនៗបានទៅរៀនសូត្រនៅសាលា

ទោះបីជាមានកម្រិតជីវភាពបែបណា ក៏ត្រូវខិតខំតស៊ូដើម្បីឱកាសសិក្សារបស់កូនៗ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ គ្រប់អាណត្តិ តែងបានផ្តល់សារៈសំខាន់ និងអាទិភាពលើវិស័យអប់រំ សម្តេចតេជោណែនាំឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធអប់រំនៅគ្រប់ទីកន្លែងទាំងអស់ទាំងទីក្រុង និងជនបទ ជាពិសេសតំបន់ដាច់ស្រយាល និងតំបន់ជាប់ព្រំដែន ការទទួលបានឱកាសនៃការអប់រំស្មើគ្នាសម្រាប់បុរស-ស្ត្រី នាំមកនូវសង្គមមួយដែលមានសមភាព ការប្រកួតប្រជែង និងភាពច្នៃប្រឌិតខ្ពស់ ដែលជាចលករនៃការអភិវឌ្ឍរីកចម្រើនជឿនលឿន រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យអប់រំតាមគ្រប់លទ្ធភាព ដើម្បីឱ្យយុវជន យុវនារី មានចំណេះដឹង និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ចំណេះវិជ្ជា ជាសិទ្ធិអំណាច ជាឥទ្ធិពល និងជាលទ្ធភាពនៃជម្រើសក្នុងការគ្រប់គ្រងដំណើរជីវិតរបស់យើង វិស័យអប់រំមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ដោយមានសាលាគ្រប់ភូមិនៅទូទាំងប្រទេស លោកគ្រូ-អ្នកគ្រូក៏ច្រើន សិស្សក៏ច្រើន ព្រមទាំងមានកម្មវិធីសិក្សា, ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារៈល្អទំនើប ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹង គឺជាកិច្ចការសំខាន់មួយនៅក្នុងការងារកែទម្រង់វិស័យអប់រំ ប៉ុន្តែអ្វីដែលសំខាន់គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ វិស័យអប់រំជាវិស័យអាទិភាពសំខាន់ រួមចំណែកក្នុងធានានិរន្តភាពនៃការអភិវឌ្ឍ និងឯករាជ្យម្ចាស់ការរបស់កម្ពុជា ដែលកំពុងបន្តវិវឌ្ឍរីកចម្រើនទៅមុខទាំងផ្នែកសង្គម-សេដ្ឋកិច្ច ជាពិសេសភាពជឿនលឿននៃបច្ចេកវិទ្យា កូនខ្មែរមានសមត្ថភាពដឹកនាំគ្រប់គ្រងលើគ្រប់វិស័យទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន ការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន ផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាននាំមកនូវចំណុចអវិជ្ជមានមួយចំនួនដូចជា បញ្ហាព័ត៌មានមិនពិត…
-
ពពែ និងចៀម ជាដំណោះស្រាយដ៏ល្អក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ

ប្រជាជននៅទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ា បានដាក់ពង្រាយសត្វពពែ និងចៀមជាង១ ០០០ក្បាល ឱ្យស៊ីស្មៅធម្មជាតិ នៅលើផ្ទៃដីប្រហែល ២១២ហិកតា នៅភាគខាងជើងតំបន់ Natomas ។ តំបន់នេះ ជាតំបន់សំបូរថ្ម ដែលធ្វើឱ្យពិបាកក្នុងការជម្រះស្មៅ ដោយសារការប៉ះទង្គិចរវាងម៉ាស៊ីនជម្រះ និងថ្ម ដែលបង្កជាផ្កាភ្លើងនាំឱ្យមានភ្លើងឆេះព្រៃខ្នាតធំ។ សត្វពពែ និងចៀម អាចបញ្ជៀសនូវបញ្ហានេះ និងកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីន និងកម្លាំងពលកម្ម ព្រមទាំងមិនប៉ះពាល់ដល់បរិស្ថាន។ 🎥 ABC10
-
សម្តេចតេជោ៖ នាយករដ្ឋមន្ត្រីភ័យរឿងអ្វីជាងគេ?

-
ថ្លៃលក់រាយប្រេងឥន្ធនៈទូទាំងប្រទេស ចាប់ពីថ្ងៃទី១-១០ មេសា ២០២២

-
រួមគ្នាសម្អាតបរិស្ថាននៅតាមទីសារធារណៈ និងនៅតាមបរិវេណខាងមុខផ្ទះរៀងៗខ្លួន បង្ហាញពីក្តីស្រឡាញ់របស់យើងចំពោះសមិទ្ធិផលថ្មីៗ ដែលកំពុងកើតមានក្នុងយុគសម័យសន្តិភាព

-
មន្រ្តីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបស្នាក់ការឆ្នុកទ្រូ សហការជាមួយកងកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសជលផលនៅចំណុចក្រចាប់ ស្រុកបរិបូរណ៍ បានរុះរើរបាំងសាច់អួនចំនួន ១១កន្លែង

មន្រ្តីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបស្នាក់ការឆ្នុកទ្រូ សហការជាមួយកងកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសជលផលនៅចំណុចក្រចាប់ ស្រុកបរិបូរណ៍ បានរុះរើរបាំងសាច់អួនចំនួន ១១កន្លែង ស្មើ៧០០ម៉ែត្រ បង្គោល៤៥០ដើម លបលូសាច់អួនចំនួន១២លប និងកូនត្រីចម្រុះចំនួន ០៥គីឡូក្រាម ១ មេសា ២០២២ ប្រភព៖ មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង
-
របាយការណ៍នៅថ្ងៃទី៣១ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ២៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ៥៧ករណី ជាសះស្បើយ ១០២នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៥ ៦៨២នាក់ អ្នកជាសះស្បើយ ១៣១ ៨០៨នាក់ អ្នកស្លាប់ ៣ ០៥៤នាក់ ចេញផ្សាយ ថ្ងៃទី១ មេសា ២០២២
-
ស្ពានអាកាសទាំង៧ នៅរាជធានីភ្នំពេញ

-
ស្តង់ដារទ្វេនៃប្រទេសអឺរ៉ុបក្នុងការទទួលយកជនភៀសខ្លួន

-
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាសមិទ្ធិផលប្រវត្តិសាស្រ្តថ្មីមួយទៀត ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃនេះ
