-
សារសំឡេង សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ (ឧត្ដុង្គ – ភ្នំពេញ) ក្នុងខេត្តកំពង់ស្ពឺ

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៥ មីនា ២០២២

ផ្លូវជាតិលេខ៥១ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញ ជួយសម្រួលការធ្វើដំណើរដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ការសាងសង់ផ្លូវជាតិលេខ៥១ គឺជាព្រះរាជតម្រិះដ៏ច្បាស់លាស់មួយរបស់ព្រះអង្គឌួង ក្នុងការតភ្ជាប់ការធ្វើដំណើរទៅកាន់សមុទ្រ កម្ពុជាបានផ្លាស់ប្តូរនយោបាយក្នុងការសាងសង់ផ្លូវពីការសាងសង់ឱ្យបានវែង មកជាការសាងសង់ឱ្យមានកម្រិតគុណភាពខ្ពស់ សមិទ្ធផលទាំងឡាយកើតចេញពីកិច្ចប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងរកសុខសន្តិភាព អាទិភាពចម្បងរបស់កម្ពុជា គឺសុខសន្តិភាព។ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ គឺត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព កិច្ចសហប្រតិបត្តិការវាងកម្ពុជា-ចិន កំពុងហុចផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ជំងឺកូវីដ១៩ មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជានោះឡើយ សម្តេចតេជោផ្តាំទៅអភិបាលខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ ប្រយ័ត្នទៅមិនដល់ព្រំដែនខេត្ត នាំឱ្យក្លាយជាជម្រកគ្រឿងញៀន សម្តេចមានបំណងធ្វើត្រឹមគ្រូបង្រៀន និងអ្នកបើកយន្តហោះប៉ុណ្ណោះ តែព្រហ្មលិខិតបានកំណត់ឱ្យសម្តេចធ្វើជានាយករដ្ឋមន្ត្រី សម្តេចជាអ្នកដែលបានកាន់តំណែងរដ្ឋមន្ត្រីការបរទេស និងធ្វើជានាយករដ្ឋមន្ត្រី ក្នុងអាយុក្មេងជាងគេ។ អាយុមិនសំខាន់នោះទេ តែសំខាន់ធ្វើបាន ឬមិនបាន ឆ្នាំ២០២៣ សម្តេចនៅតែបន្តឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា ក្មេងមានចំណេះដឹង ខ្វះបទពិសោធន៍ ចាស់ខ្វះចំណេះដឹង តែសម្បូរណ៍ពិសោធន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សម្តេចនឹងសម្រាកលំហែនៅខេត្តព្រះសីហនុ អាជ្ញាធរ និងសមត្ថកិច្ចត្រូវរៀបចំរក្សាសន្តិសុខ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-
ផ្សាយផ្ទាល់(Live): សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ (ឧត្ដុង្គ – ភ្នំពេញ) ក្នុងខេត្តកំពង់ស្ពឺ

-
កម្មថ្មី គឺកម្មអត់អនាម័យ កម្មអត់សម្អាតបរិស្ថានរស់នៅឱ្យបានល្អ ជាហេតុនាំឱ្យឈឺ

-
២៤ មីនា ២០២២

១. កម្ពុជារកចំណូលពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន បានចំនួនជាង ៧០លានដុល្លារ – រស្មីកម្ពុជា ២. ២ខែ ដើមឆ្នាំ២០២២ កម្ពុជាផលិតស៊ីម៉ង់ដ៍ បានចំនួនប្រមាណ ១,៥លានតោន កើន ២% – RFI ៣. ២ខែដើមឆ្នាំ២០២២នេះ កម្ពុជារកចំណូលបានជាង៧៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូជិត ៥មុឺនតោន និងឈើកៅស៊ូ – ខ្មែរថាមស៍ ៤. ប្រមុខ NATO បញ្ជាក់ជាថ្មីថា នឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែនទេ, តែសន្យាបន្តផ្ដល់ការគាំទ្រ – TASS ៥. ក្រសួងការបរទេសចិន៖ គ្មានសមាជិក G20 ណាមួយ មានសិទ្ធិបណ្តេញរុស្ស៊ីចេញទេ – Daily Mail
-
៤/១៣៖ អ៊ីស្រាអែល-ប៉ាឡេស្ទីន

-
សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ (ភ្នំគូលែន) កំពុងបម្រើសេវាកម្មម្ហូបអាហារជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដោយការវេចខ្ចប់ជាមួយនិងស្លឹកចេក ឬ ស្លឹកឈូក ជំនួសប្លាស្ទិក

-
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីនឹងទូទាត់សាច់ប្រាក់ជារូបិយប័ណ្ណប្រាក់រូប្លិ៍របស់រុស្ស៊ីតែប៉ុណ្ណោះ សម្រាប់រាល់ការលក់ដូរឧស្ម័នធម្មជាតិទៅឱ្យប្រទេសអឺរ៉ុប និងអាមេរិក

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីនឹងទូទាត់សាច់ប្រាក់ជារូបិយប័ណ្ណប្រាក់រូប្លិ៍របស់រុស្ស៊ីតែប៉ុណ្ណោះ សម្រាប់រាល់ការលក់ដូរឧស្ម័នធម្មជាតិទៅឱ្យប្រទេសអឺរ៉ុប និងអាមេរិក។ កត្តានេះបាននាំឱ្យតម្លៃឧស្ម័ននៅសហភាពអឺរ៉ុបហក់ឡើងខ្ពស់ខ្លាំង ដែលធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់វិស័យថាមពលក្នុងតំបន់។ រុស្ស៊ីផ្គត់ផ្គង់ឧស្ម័នធម្មជាតិជាង ៤០%នៃការប្រើប្រាស់សរុបរបស់អឺរ៉ុប។ ការនាំចូលឧស្ម័នទៅសហភាពអឺរ៉ុបពីប្រទេសរុស្ស៊ី បានកើនឡើងពី ២០០លានទៅ ៨០០លានអឺរ៉ូ ដែលស្មើនឹងប្រមាណ ៨៨០លានដុល្លារ ក្នុងមួយថ្ងៃ។ 🎥 AI Arabiya English
-
ទីរួមខេត្តស្ទឹងត្រែង ថតនៅពាក់កណ្តាលខែមីនា ២០២២

-
ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិក លោក Lin Baifeng ផ្តល់ជូនសម្ដេចតេជោនូវគ្រឿងបរិក្ខា ដែលមានជាក្តាដែលអាចសរសេរបាន

ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិក លោក Lin Baifeng ផ្តល់ជូនសម្ដេចតេជោនូវគ្រឿងបរិក្ខា ដែលមានជាក្តាដែលអាចសរសេរបាន ក្តាដែលអាចតភ្ជាប់ដើម្បីទំនាក់ទំនងតាមប្រព័ន្ធវីដេអូ ចំនួន១០០ និងកុំព្យូទ័រចំនួន ៥០០គ្រឿង សម្រាប់ប្រើប្រាស់តាមតម្រូវការ។ សម្ដេចតេជោ ហ៊ុន សែន អរគុណក្រុមហ៊ុន Huawei ដែលកន្លងមកបានផ្ដល់ជូនកម្ពុជានូវគ្រឿងបរិក្ខាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកលើកទឹកចិត្ត Lin Baifeng ក្នុងការបន្តធ្វើការជាមួយរដ្ឋមន្ត្រីប្រៃសណីយ៍ ជា វ៉ាន់ដេត ដើម្បីបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងធានាថាកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតដើម្បីសុវត្ថិភាព និងអធិបតេយ្យភាពព័ត៌មាន។ ២៤ មីនា ២០២២