-
២៣ មីនា ២០២២

១. ធនាគារពិភពលោកសរសើរកម្ពុជា លើការងារអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន – AMS Economy ២. កម្ពុជារកឃើញជំងឺឆ្លង “ជ្រុះស្លឹកកៅស៊ូ” នៅខេត្តកោះកុង ខណៈជំងឺនេះ អាចធ្វើឱ្យកៅស៊ូជ្រុះស្លឹកពី១០-៩០% និងបាត់បង់ទិន្នផលប្រមាណ២៥-៥០% – ថ្មីៗ ៣. ក្រសួងសាធារណការ បានពិភាក្សាជាមួយម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីដំឡើងស្ថានីយបញ្ចូលភ្លើងរថយន្តអគ្គិសនីនៅឆ្នាំនេះ – ខ្មែរថាមស៍ ៤. ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្សី កំពុងប្រែក្លាយទីក្រុងម៉ារីវប៉ូល ដែលកំពុងឡោមព័ទ្ធនេះ ទៅជាដីផេះឥតប្រយោជន៍ – Al Jazeera ៥. លោក ពូទីន មានបំណងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី ក្រោយមានព័ត៌មានថាអាមេរិកចង់ដករុស្ស៊ីចេញ – Reuters
-
គោលបំណងស្នូលរបស់យើងគឺនៅដដែល៖ ជំរុញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន

មុនពេលខ្ញុំត្រៀមចេញដំណើរទៅកាន់ទីក្រុងភ្នំពេញវិញនៅព្រឹកនេះ ខណៈដែលកំពុងឈរមើលផ្ទៃបឹងអ៊ីនយ៉ាដ៏ស្អាតហើយស្ងប់ស្ងាត់ក្នុងទីក្រុងយ៉ាងហ្គូន ខ្ញុំបានពិចារណាពីដំណើរទស្សនកិច្ចការងាររបស់ខ្ញុំនៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ ស្របពេលនោះដែរ ខ្ញុំក៏បាននឹកឃើញពីអតីតកាលដ៏ជូរចត់របស់ប្រទេសកម្ពុជា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម និងអំពើហឹង្សា។ ហើយខ្ញុំសង្ឃឹមថា ប្រជាជនមីយ៉ាន់ម៉ានឹងមិនជួបវាសនាដូចគ្នានេះទេ។ គោលបំណងស្នូលរបស់យើងគឺនៅដដែល៖ ជំរុញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ✍🏽 PSK
-
“បញ្ហានេសាទជាចំណុចស្នូល ហើយការដោះស្រាយបញ្ហាព្រៃលិចទឹកបឹងទន្លេសាប ជាផលប្រយោជន៍ជាតិរបស់យើង”

-
មកពីមិនព្រមធ្វើ រឿងនៅត្រង់ហ្នឹង!

-
ការបង្កើតឡូត៍នេសាទហ្នឹងហើយ ដែលប្រជាពលរដ្ឋយើងវេទនា

-
បើខេត្តមិនទទួលខុសត្រូវ តើយកអំណាចទៅធ្វើអ្វី?

-
ម៉េចបានបែកការណ៍?

-
ទារដាវពីនាយករដ្ឋមន្រ្តី ពេលត្រូវកាប់ រុញឱ្យនាយករដ្ឋមន្ត្រីវិញ

-
សារសំឡេងទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៣ មីនា ២០២២

វិស័យកសិកម្មឆ្នាំ២០២១ កន្លងទៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បរិមាណផលស្រូវសរុបសម្រេចបានជាង ១២,២លានតោន កើនឡើងប្រមាណ ១១,៦%។ ការប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់មានរហូតដល់ ៩៩% និងអតិរេកស្រូវមានចំនួនជាង ៧លានតោន។ ដំណាំសាកវប្បកម្មសម្រេចបានជាង ៤,៣លានតោន និងដំណាំឧស្សាហកម្មសម្រេចបានជាង ១៩លានតោន។ នៅឆ្នាំ២០២១ ផលិតកម្មសត្វ ដែលមានទ្រង់ទ្រាយជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មកើនប្រមាណ ១១,២% ហើយធានាបាននូវការផ្គត់ផ្គង់សាច់ ៨៧% តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបឆ្នាំ២០២១ មានប្រមាណ ៥ ០០០លានដុល្លារ កើន២៥% ក្នុងនោះ ការនាំចេញផលិតផលកៅស៊ូទទួលមានជាង ៦១០លានដុល្លារ បច្ចុប្បន្នវិស័យកសិកម្មកម្ពុជា គឺជាវិស័យអាទិភាពដែលធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការនាំចេញ។ លើកកម្ពស់ផលិតកម្មដំណាំដែលមានសក្តានុពល និងតម្រូវការទីផ្សារ បន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ខ្សែច្រវាក់ផលិតកម្មសត្វសំខាន់ៗ។ បន្តជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់ត្រីក្នុងស្រុក និងនាំចេញ ត្រូវពង្រឹងការគ្រប់គ្រង និងការពារកន្លែងអភិរក្សជលផល ត្រូវថែរក្សាការពារព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស ត្រូវមានវិធានការប្រកបដោយតម្លាភាព និងត្រូវបញ្ចប់ការរៀបចំវិសោធនកម្មច្បាប់ស្តីពីជលផល សម្តេចតេជោចេញបទបញ្ជាលុបបំបាត់បទល្មើសនេសាទលើបឹងទន្លេសាបទាំងអស់ និងបញ្ជាឱ្យកម្ចាត់ក្រុមឈ្មួញទុចរិតក្នុងការបំផ្លាញត្រីលើបឹងទន្លេសាបឱ្យអស់ មិនមែនព្រោះតែហេតុផលបង្ក្រាបបទល្មើសនេសាទមិនបាន យកលេសចង់បង្កើតឡូតិ៍នេសាទ ដែលសម្តេចបានលុបចោលនោះទេ សម្តេចតេជោណែនាំឱ្យប្រើឧទ្ធម្ភាគចក្រប្រតិបត្តិការបង្ក្រាបពួកល្មើសនេសាទ និងហាមផ្តាច់មិនឱ្យមានសកម្មភាពទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាបឡើងវិញនោះឡើយ។…