-
អាវុធសាយប័រ (cyber weapon) គឺមានប្រសិទ្ធភាព បំផុតក្នុងយុគ្គសម័យឌីជីថល ដែលអ្វីៗភាគច្រើនដើរដោយប្រព័ន្ធកុំព្យូទ័រ

-
អគារ The Kampus ត្រូវបានសម្ពោធដាក់ឱ្យដំណេីរការជាផ្លូវការថ្ងៃទី១២ មីនា ២០២២នេះ។ អគារ មានលក្ខណៈពហុបំណង ជាទីជួបជុំសម្រាប់យុវវ័យសម័យថ្មី

-
ឡដុតសំរាមបានតម្លើងរួចហើយ នៅឡើយការចូលរួមពីយើងទាំងអស់គ្នា 🌿

-
ស្តាប់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និយាយពីការថែរក្សាធនធានធម្មជាតិបឹងទន្លេសាបឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ

-
របាយការណ៍នៅថ្ងៃទី១១ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៤. កូវីដ ២០៥ករណី ជាសះស្បើយ ៣២៣នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១៣៣ ៩៤៣នាក់ អ្នកជាសះស្បើយ ១២៨ ៦២៣នាក់ អ្នកស្លាប់ ៣ ០៤៦នាក់ ចេញផ្សាយ ថ្ងៃទី១២ មីនា ២០២២
-
បច្ចុប្បន្នភាព កំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប

-
១១ មីនា ២០២២

១. ទីក្រុងសៀមរាប ទទួលបានការគាំទ្រពីជប៉ុន ក្នុងការរៀបចំឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃនាពេលខាងមុខ – AMS Central ២. ខេត្តបាត់ដំបងគ្រោងបង្កើតសិប្បកម្មកែច្នៃដើមចេកទៅជាសសៃចេក ដើម្បីនាំចេញទៅថៃ និងវៀតណាម – ថ្មីៗ ៣. រដ្ឋ គ្រោង ចុះបញ្ជី ម្នាស់ បាត់ដំបង និង ស្រូវ ថ្មគោល ជា ម៉ាក សមូហភាព ដើម្បីលើកកម្ពស់ និងរក្សាកេរដំណែលកសិករមូលដ្ឋាន និងទាក់ទាញទេសចរ – ភ្នំពេញបុស្តិ៍ ៤. WHO៖ ជាង២សប្តាហ៍ មន្ទីរសម្ភពមួយក្នុងចំណោមមន្ទីរពេទ្យចំនួន១៨ទៀតនៅអ៊ុយក្រែន ត្រូវបានរងការវាយប្រហារតាមផ្លូវអាកាស – AP ៥. លោកពូទីន៖ រុស្ស៊ីនឹងងើបឡើងកាន់តែខ្លាំងជាងមុន ហើយទណ្ឌកម្មនឹងធ្លាក់លើបស្ចិមប្រទេសវិញ ខណៈទណ្ឌកម្មលើរុស្ស៊ីនឹងនាំឱ្យតម្លៃស្បៀង និងថាមពលឡើងខ្ពស់នៅលោកខាងលិច – Al Jazeera
-
ទិវាមួយម៉ោងសម្រាប់ភពផែនដី

វត្តមានរបស់ធម្មជាតិបង្កប់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ និងមនុស្សតាំងពីយូរណាស់មកហើយ។ យើងសង្កេតឃើញទំនាក់ទំនងមនុស្សនិងធម្មជាតិត្រូវបានបង្ហាញក្នុងសិល្បៈវប្បធម៌ខែ្មរគ្រប់ទម្រង់ដូចជា អក្សរសិល្ប៍ របាំ តន្រ្តី ចម្រៀង និងទំនៀមទម្លាប់ប្រពៃណីផ្សេងៗទៀតជាដើម។ ទិវាមួយម៉ោងសម្រាប់ភពផែនដី ក្នុងឆ្នាំ ២០២២នេះ ផ្តល់សារៈសំខាន់ដល់ទំនាក់ទំនងធម្មជាតិ មនុស្ស និងវប្បធម៌ដោយផ្សារភ្ជាប់ខ្លឹមសារ អត្តសញ្ញាណ និងព្រលឹង បញ្ចូលគ្នាមិនអាចផ្តាច់បាន។ តើអនាគតបែបណាដែលយើងប្រាថ្នាចង់បានសម្រាប់និរន្តភាពនៃធម្មជាតិ និងវប្បធម៌របស់យើង? ប្រភព៖ Smart for Cambodia
-
វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន

-
របាយការណ៍នៅថ្ងៃទី១០ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ២០ករណី ឃាត់ខ្លួនជនសង្ស័យ ៤៣នាក់។ ៤. កូវីដ ២៣៧ករណី ជាសះស្បើយ ៣០៥នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១៣៣ ៧៣៨នាក់ អ្នកជាសះស្បើយ ១២៨ ៣០០នាក់ អ្នកស្លាប់ ៣ ០៤៥នាក់ ចេញផ្សាយ ថ្ងៃទី១១ មីនា ២០២២