-
តើអ្នកដឹងទេថា កម្ពុជាដែលធ្លាប់ជាប្រទេសហែកហួរដោយសង្រ្គាម បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត ៨ពាន់នាក់ ទៅកាន់ប្រទេសចំនួន៩ ចាប់តាំងពីឆ្នាំ២០០៦ មក?

ពិសេសដែរនោះគឺការចូលរួមយ៉ាងសំខាន់ពីសំណាក់បងប្អូនកូនក្មួយជាស្ត្រីកម្ពុជាក្នុងការរក្សាសន្តិភាពនៅតាមតំបន់នានានៅលើពិភពលោក។ កម្ពុជានឹងបន្តជំរុញរបៀបវារៈ “ស្ត្រី សន្តិភាព និងសន្តិសុខ” នេះ។ ក្នុងស្មារតីនេះ សូមចូលរួមអបអរសាទរចំពោះ លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបទទួលបានមេដាយអង្គការសហប្រជាជាតិសម្រាប់ការកោតសរសើរមេបញ្ជាការកងកម្លាំង រួមជាមួយនឹងការទទួលស្គាល់យ៉ាងទូលំទូលាយចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់លោកស្រី។ បច្ចុប្បន្នលោកស្រីកំពុងបំពេញបេសកកម្មនៅព្រំប្រទល់លីបង់ និងអ៊ីស្រាអែល ខណៈដែលត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ “ស្ត្រីដើម្បីពហុភាគីនិយម”។ យើងពិតជាមានមោទនភាពចំពោះលោកស្រី ក៏ដូចជាបុគ្គលជាច្រើនរូបទៀតដែលខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខនៃតំបន់និងពិភពលោក។ ប្រភព៖ PSK
-
ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក ការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់ប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ

“ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក ការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់ប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញ ជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ” 📷 FN
-
កូវីដ១៩ នៅកម្ពុជា

-
របាយការណ៍នៅថ្ងៃទី១៤ មីនា

-
ពាក្យនិងខ្លឹមសារ៖ មន្ត្រី

-
១៤ មីនា ២០២២

១. រដ្ឋលេខាធិការក្រសួងការបរទេស៖ សហភាពអឺរ៉ុបលើកទឹកចិត្តដល់កម្ពុជាបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ ដើម្បីទទួលបាន EBA ១០០% មកវិញ – RFI ២. ក្រុមគ្រូពេទ្យ មន្ទីរពេទ្យ គន្ធ បុ ប្ជា បង្ហាញ ពី មោទនភាព ក្នុងការ វ៉ះ កាត់ ជំងឺ រលាក ខ្នែងពោះវៀន ដោយ វិធី ចោះ ឆ្លុះ ទំនើប – ភ្នំពេញបុស្តិ៍ ៣. ២ខែដំបូងឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៣៧គម្រោង សរុបទុនវិនិយោគជិត២៤០០លានដុល្លារ – FN ៤. អង់គ្លេស បញ្ជូន ម៉ាស៊ីនភ្លើង ៥០០ គ្រឿង ទៅ ឱ្យ អ៊ុយ ក្រែ ន ដើម្បី រារាំង ការ ប៉ុនប៉ង របស់ រុ ស្សី…
-
ការជួបជុំក្រុមឡានទំនើបនៅក្រុងព្រះសីហនុ

-
អនុសាសន៍លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ពាក់ព័ន្ធនឹងផ្លែផ្កាសន្តិភាព និងភាពជាអ្នកដឹកនាំខាងនយោបាយ

-
អតីតបុគ្គលិកចំនួន៨រូប បានស្នើសុំទៅក្រសួងការងារ ដើម្បីបាននៅក្រៅឃុំជាបណ្តោះអាសន្ន ធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន NAGA WORLD តាមច្បាប់ និងបានអំពាវនាវដូចខាងក្រោម

ទី១៖ ចំពោះបុគ្គលិក និងកម្មករកំពុងធ្វើកូដកម្ម សូមចូលធ្វើការទាំងអស់គ្នា ទី២៖ ចំពោះបុគ្គលិកដែលក្រុមហ៊ុនបញ្ឈប់ពីការងារ សូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសសម្រាប់យើងខ្ញុំចរចារជាមួយក្រុមហ៊ុន និងក្រសួងការងារ ទី៣៖ ចំពោះបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក សូមឱ្យក្រុមហ៊ុនកុំមានគំនុំគុំគួន ឬដាក់ទោសទណ្ឌ ឬបង្ខំធ្វើកិច្ចសន្យាផ្សេងៗឡើយ។
-
ការប្រមាញ់សត្វខ្លានៅឆ្នាំ១៩៣៧ នាខេត្តក្រចេះ
