-
ស្លឹកឃុនមា តែងត្រូវប្រជាជនយកទៅប្រក់ដំបូលផ្ទះ ឬធ្វើជាជញ្ជាំង

-
សិប្បកម្មត្បាញរវៃរបស់ប្រជាជននៅអរិយក្សត្រ កោះដាច់ និងកោះឧកញ៉ាតី

-
គម្របលូនៅក្រុងសៀមរាប 🙏👏

-
រូបចម្លាក់ប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានរៀបចំដាក់តាំងជាអចិន្ត្រៃយ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក

-
ផ្ទះឈើទី៣ របស់ក្រុមហ៊ុន បុរី KP ម៉ន ដានី ត្រូវបានប្រគល់ជូនស្រ្តី គ-ថ្លង់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានប្រណីត បុរី KP ម៉ន ដានី បានប្រគល់ផ្ទះឈើទី៣ ជូនស្រ្តី គ-ថ្លង់នៅខេត្តកំពង់ស្ពឺ ដែលរស់នៅតែពីរនាក់កូនស្រី នៅភូមិព្រៃទើ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រៅពីការប្រគល់ផ្ទះឈើមួយខ្នងដ៏ស្រស់ស្អាត បុរី KP ម៉ន ដានី បានឧបត្ថម្ភទឹកប្រាក់១ពាន់ដុល្លារ របស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួន រួមទាំងគ្រឿងបរិភោគជាច្រើនទៀត។
-
តម្លៃសាំង ចាប់ពីថ្ងៃទី១៦-៣១ មីនា ២០២២!

-
“ដោយមានបំណងចូលរួមធ្វើជាសាក្សីក្នុងការបរបាញ់ប្រពាតព្រៃដ៏ធំមួយរបស់ក្សត្រខ្មែរ ព្រះបាទនរោត្តម បានមានបន្ទូលសន្យាជាមួយខ្ញុំថា បំណងនេះអាចនឹងសម្រេចបាន បើសិនជាខ្ញុំស្ម័គ្រចិត្តចូលរួមក្នុងក្បួនដង្ហែព្រះអង្គយាងទៅកាន់ខេត្តពោធិ៍សាត់”

ការចេញដំណើរត្រូវបានលើកពេលចុះឡើងជាច្រើនដងរហូតដល់ទីបំផុតគេកំណត់យកថ្ងៃទី១៧ កុម្ភៈ ជាថ្ងៃមង្គល។ ក្បួនដង្ហែដ៏គគ្រឹកគគ្រេងឱឡារិកកាត់ទីក្រុងភ្នំពេញ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជារាស្ត្រទូទៅ ជាពិសេសគឺពួកអឺរ៉ុបដែលរស់នៅក្នុងរាជធានី ហើយដែលមានឱកាសបានឃើញក្បួនដង្ហែព្រះមហាក្សត្រខ្មែរជាលើកទីមួយក្នុងជីវិតខ្លួន។ “ខ្ញុំចេញដំណើរនៅពេលព្រឹកព្រលឹមក្រោយព្រះរាជាមួយថ្ងៃ ដោយជិះលើខ្នងដំរីមួយ រីឯចុងភៅ និងអ្នកបកប្រែភាសាឱ្យខ្ញុំ…។” សូមរង់ចាំអាននូវកំណត់ត្រារបស់អគ្គទេសាភិបាលបារាំង លោក ហ្សង់ មូរ៉ា ស្តីពីដំណើរបរបាញ់ និងប្រពាតព្រៃរបស់ព្រះមហាក្សត្រខ្មែរដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ! ប្រភព៖ Phoeurng Sackona
-
ក្រោយផ្សព្វផ្សាយព័ត៌មានដែលបំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មានសម្រេចមិនបន្តអាជ្ញាប័ណ្ណជូនអង្គភាពសារព័ត៌មានចំនួន ៣អង្គភាព

-
របាយការណ៍នៅថ្ងៃទី១៥ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៤៥នាក់។ ៤. កូវីដ ១៤០ករណី ជាសះស្បើយ ៣១១នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១៣៤ ៤៩២នាក់ អ្នកជាសះស្បើយ ១៣០ ០២៨នាក់ អ្នកស្លាប់ ៣ ០៤៩នាក់ ចេញផ្សាយ ថ្ងៃទី១៦ មីនា ២០២២
-
កូវីដ១៩ នៅកម្ពុជា
