-
“មាន់ដុតឆ្នាំងដីប្រហុកឆៅ”

-
មនុស្សជាង ៣លាននាក់បានភៀសខ្លួនទៅពីអ៊ុយក្រែនទៅប្រទេសជិតខាង

ជាង ២លាននាក់ភៀសខ្លួនទៅប៉ូឡូញ 🇵🇱 ជាង ៤៦ម៉ឺននាក់ទៅប្រទេសរ៉ូម៉ានី 🇷🇴 ជាង ៣៣ម៉ឺននាក់ទៅប្រទេសម៉ាល់ដូវ៉ា 🇲🇩 ជាង ២៦ម៉ឺននាក់ទៅប្រទេសហុងគ្រី 🇭🇺 សត្វចិញ្ចឹមជាច្រើនត្រូវបានគេទុកចោល ក្នុងកំឡុងពេលទម្លាក់គ្រាប់បែក ខណៈដែលអង្គការសប្បុរសធម៌សត្វ វេជ្ជបណ្ឌិត និងអ្នកស្ម័គ្រចិត្តជាច្រើននាក់កំពុងជម្លៀសសត្វចិញ្ចឹមទាំងនោះទៅកាន់ទីជម្រកសុវត្ថិភាពប្រទេសប៉ូឡូញ។ 📷 PandaPaws 🐾
-
ស្ថានភាពធាតុអាកាស ១៦-២២ មីនា ២០២២

-
១៥ មីនា ២០២២

១. ២ខែ ដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធសម្រាប់ថវិកាជាតិបានប្រមាណជា ៥១២លានដុល្លារ កើន ២២,៧% – AMS Central ២. កម្ពុជារំពឹងទទួលបានកំណើននាំចេញពី ៩,៤% ទៅ ១៨% ពីកិច្ចព្រមព្រៀង RCEP – AMS Economy ៣. ក្រសួងអភិវឌ្ឍន៍ជនបទ ៖ ផ្លូវ ជាង ៣ ០ ០ ០ គីឡូម៉ែត្រក្នុងតំបន់ជនបទ ត្រូវបានជួសជុល និង ថែទាំនៅ ឆ្នាំ២ ០ ២ ១ – ខ្មែរថាមស៍ ៤. អង្គការណាសាបានអះអាងថាភាពតានតឹង នៃសង្គ្រាមនៅអ៊ុយក្រែន មិនប៉ះពាល់ដល់ប្រតិបត្តិការស្ថានីយអវកាសអន្តរជាតិទេ – The Jakarta Post ៥. លោក ចូ បៃដិន មានផែនការជួបមេដឹកនាំ NATO ក្នុងទីក្រុងព្រុចសែលរបស់ប៊ែលហ្សិក នៅសប្ដាហ៍ក្រោយ…
-
សេចក្ដីណែនាំស្ដីពីការរៀបចំ នីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់ការស៊ើបអង្កេត និងកិច្ចសហការជាតិក្នុងការស៊ើបអង្កេត

-
Camko យើងហ្នឹង 🍂

-
ការទូតយុវជន គឺជាឧបករណ៍ស្នូលមួយនៅក្នុងបរិបទការទូតបច្ចុប្បន្ន ដើម្បីតភ្ជាប់សហគមន៍មួយទៅសហគមន៍មួយ និងតភ្ជាប់ការទូតនៅក្នុងសហគមន៍ទាំងមូលឱ្យមានការរីកចម្រើនប្រកបដោយចីរភាព

-
អេប៉ុងសមុទ្រ ត្រូវបានប្រើប្រាស់ក្នុងការសូនរូប គំនូរ និងជាឧបករណ៍ប្រើប្រាស់ក្នុងការវះកាត់ផ្សេងៗ

អេប៉ុងសមុទ្រ ត្រូវបានប្រើប្រាស់ក្នុងការសូនរូប គំនូរ និងជាឧបករណ៍ប្រើប្រាស់ក្នុងការវះកាត់ផ្សេងៗ។ ការជួញដូរអេប៉ុងសមុទ្រជាមុខរបរពេញនិយមមួយរបស់ប្រជាជននៃកោះ Kalymnos ប្រទេសក្រិក។ ជាទូទៅ អ្នកមុជទឹកអាចរកអេប៉ុងសមុទ្រនេះ បានប្រហែល៨គីឡូក្រាម។ អេប៉ុងសមុទ្រ សំបូរភាគច្រើននៅតំបន់ឆ្នេរសមុទ្រនៃរដ្ឋ Florida តំបន់សមុទ្រ Caribbean និងជាពិសេសនៅតំបន់សមុទ្រមេឌីទែរ៉ាណេ។ អេប៉ុងសមុទ្រមួយមានតម្លៃដល់ទៅ ៣០ដុល្លារ ដែលមានតម្លៃថ្លៃជាងអេប៉ុងសិប្បនិម្មិតដល់ទៅ ១៥ដង ដោយសារតែភាពលំបាក និងគ្រោះថ្នាក់នានាដែលអ្នកមុជទឹកត្រូវប្រឈមក្នុងការចុះទៅយកពីបាតសមុទ្រ និងដំណើរការដុះខាត់ដើម្បីលាងជម្រះនូវកម្អែលដីមុននឹងវៃចេញទៅទីផ្សារ។ បច្ចុប្បន្ន អ្នកមុជទឹកមិនអាចរកបានអេប៉ុងច្រើនឡើយ ដោយសារការប្រែប្រួលអាកាសធាតុបានធ្វើឱ្យបាតសមុទ្រមានការផ្លាស់ប្តូរយ៉ាងខ្លាំង បូករួមនឹងបញ្ហាកាកសំណល់ និងជំងឺឆ្លង។ 🎥 Business Insider
-
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៖ “ខ្ញុំមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលជំនះបាននូវអតីតកាលប្រកបដោយសោកនាដកម្ម និងបានចូលរួមចំណែកជួយសហគមន៍អន្តរជាតិយ៉ាងសកម្ម ហើយខ្ញុំមានមោទនភាពដែលប្រទេសជប៉ុនបានដើរតួនាទីមួយ ក្នុងការសម្រេចបាននូវសន្តិភាពនៅកម្ពុជា”

-
លោក គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សារដ្ឋមន្ត្រីបរិស្ថាន សង្ឃឹមថាសិក្ខាកាមដែលជានិស្សិតទាំងអស់នឹងក្លាយទៅជា យុវជន ៤ក.៤រ ដែលនឹងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងរាជធានីភ្នំពេញ

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4R និងការបង្កើតយុវជន ៤ក.៤រ” នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោក គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សារដ្ឋមន្ត្រីបរិស្ថាន សង្ឃឹមថាសិក្ខាកាមដែលជានិស្សិតទាំងអស់នឹងក្លាយទៅជា យុវជន ៤ក.៤រ ដែលនឹងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងរាជធានីភ្នំពេញ។ ៤ក គឺ៖ក១. ការប្រើប្រាស់ឡើងវិញ (REUSE)ក២. ការកាត់បន្ថយ (REDUCE)ក៣. ការកែច្នៃ (RECYCLE)ក៤. ការបដិសេធ (REFUSE) រីឯ ៤រ គឺ៖រ១. រៀនរ២. រើសរ៣. រករ៤. រម្លឹក ១៥ មីនា ២០២២