-
ដើម្បីទាក់ទាញការវិនិយោគ ធុរកិច្ច និងទេសចរណ៍ កម្ពុជាសម្រេច

១. លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា ២. លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ៣. អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
-
របាយការណ៍នៅថ្ងៃទី១៦ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៤. កូវីដ ១៣២ករណី ជាសះស្បើយ ៣៧៩នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៤ ៦២៤នាក់ អ្នកជាសះស្បើយ ១៣០ ៤០៧នាក់ អ្នកស្លាប់ ៣ ០៤៩នាក់ ចេញផ្សាយ ថ្ងៃទី១៧ មីនា ២០២២
-
កូវីដ១៩ នៅកម្ពុជា

-
ស្ថាបត្យកម្មបុរាណសម័យទំនេីបនៃប៉មនៅក្នុងគម្រោងស្ពាន បេតុងកាប កោះនរា រាជធានីភ្នំពេញ ដែលស្រង់គំនិតពីក្នុងការរចនារបស់ ម្កុដ នៃរូបសំណាក់ទេវតា ឬ អប្សរា ក្នុងរចនាបថប្រសាទបាយ័ន ដោយ លោក Chourn Pisal

-
ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ” ភូមិកុមារ SOS ព្រៃវែង ” ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង

-
១៦ មីនា ២០២២

១. ក្រសួងបរិស្ថាន កំពុងធ្វើការលើកកម្ពស់ការអភិរក្សក្នុងតំបន់ការពារចំនួន ១០ រួមមានវត្តបុរាណ ប្រាសាទ សត្វព្រៃ និងអគារបុរាណបារាំងពីអតីតកាលក្នុងខេត្តបន្ទាយមានជ័យ – ខ្មែរថាមស៍ ២. កងទ័ពជើងទឹកកម្ពុជា ៥០ រូបទទួលការហ្វឹកហ្វឺនពីកងកម្លាំងស្វ័យការពារជើងទឹកជប៉ុនជំនាញប្រើប្រាស់ឧបករណ៍កម្ចាត់មីន ក្នុងទឹក – កោះសន្តិភាព ៣. ថវិកាជិត៣០លានដុល្លារ ត្រូវបានយកមកអភិវឌ្ឍន៍ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពង់ធំ – FN ៤. លោក បៃឌិន ចុះហត្ថលេខាឱ្យប្រើច្បាប់ថវិកា ១,៥ទ្រីលានដុល្លារ ដោយរួមទាំងជំនួយ ១៣,៦ពាន់លានដុល្លារឱ្យអ៊ុយក្រែន – CGTN ៥. រុស្ស៊ីដកខ្លួនពីក្រុមប្រឹក្សាឃ្លាំមើលសិទ្ធិមនុស្សរបស់អឺរ៉ុបប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលស្ថាប័ននេះត្រូវបោះឆ្នោតដើម្បីបណ្តេញរុស្ស៉ីចេញ – Reuters
-
ប្រទះឃើញហ្វូងសត្វដំរីអាស៊ីសរុបចំនួន ០៨ ក្បាល (Asian Elephant) នៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពក

-
ធនាគារពិភពលោកប្រកាសគាំទ្រកម្ពុជាឱ្យសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

-
ចំណាយត្រឹមតែ ៥ដុល្លារ នឹងទទួលបានសាឡាដ ១គីឡូ និងការធ្វើដំណើរទស្សនកិច្ចដាំដុះដំណាំលើទឹក

-
គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាដែលអនុវត្តបានល្អនូវកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
