-
បំណងប្រាថ្នាដ៏ធំបំផុតរបស់ សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ ដែលសំដៅទៅលើការរីកធំធាត់លូតលាស់រាងកាយ សុខភាព និងសមត្ថភាពបញ្ញា

បំណងប្រាថ្នាដ៏ធំបំផុតរបស់ សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ ដែលសំដៅទៅលើការរីកធំធាត់លូតលាស់រាងកាយ សុខភាព និងសមត្ថភាពបញ្ញា និងសេចក្តីសុខស្ងប់ផ្នែកផ្លូវចិត្ត គឺសំដៅទៅលើការមិនព្រួយបារម្ភអំពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា។ នេះជាអនុសាសន៍លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ចំនួន ០១ខ្សែ ប្រវែង ១៦គ.ម និងផ្លូវក្រាលកៅស៊ូ DBST ០១ខ្សែ ប្រវែង ៥គ.ម នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ០៩កន្លែង ១៧ មីនា ២០២២ 📷 HMN
-
គ្មានមូលដ្ឋានកងទ័ពចិន និងគ្មាននាវារបស់ចិនមួយគ្រឿងណា នៅមូលដ្ឋានសមុទ្ររាមខេត្តព្រះសីហនុ ដូចការចោទប្រកាន់កាលពីពេលកន្លងទៅនោះទេ

“គ្មានមូលដ្ឋានកងទ័ពចិន និងគ្មាននាវារបស់ចិនមួយគ្រឿងណា នៅមូលដ្ឋានសមុទ្ររាមខេត្តព្រះសីហនុ ដូចការចោទប្រកាន់កាលពីពេលកន្លងទៅនោះទេ” នេះបើតាមការបញ្ជាក់របស់ជនជាតិអាមេរិកដែលជាអ្នកជំនាញសិក្សាផ្នែកអាស៊ី លោក Beres Christopher។ “យើងមិនបានឃើញវត្តមានកងទ័ពចិនទេ ហើយយើងក៏អត់ឃើញនាវាចម្បាំងចិនផងដែរ យើងក៏មិនបានមើលឃើញមីស៉ីលលឿនជាងសំឡេងរបស់ចិនដែរ”។ “មូលដ្ឋានសមុទ្ររាម មិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បង្កលក្ខណៈឱ្យកងទ័ពចិន ឬនាវាចម្បាំងចិនចូលបោះទីតាំងនោះទេ ហើយនៅទីនេះទឹករាក់ មិនសក្តិសមសម្រាប់នាវាមុជទឹកធ្វើប្រតិបត្តិការយោធានោះឡើយ។” លោក Beres Christopher បន្ថែមថា យុទ្ធសាស្ដ្រ និងគោលដៅររបស់ចិន គឺផ្ដោតទៅលើសមុទ្រចិនខាងត្បូង មិនមែនផ្ដោតលើឈូងសមុទ្រថៃនោះទេ។ លោកបានអះអាងថា មូលដ្ឋានកងទ័ពសមុទ្ររាម គឺជាមូលដ្ឋានកងទ័ពយ៉ាងពិតប្រាកដរបស់កម្ពុជា គ្មានកងទ័ពផ្សេងមកបោះទីតាំងដូចការចោទប្រកាន់នោះឡើយ។ 📷 FN
-
២/១៣៖ ហេតុអ្វីបានជាអាហ្គានីស្ថាន ជាចំណុចក្តៅនៅក្នុងពិភពលោកសព្វថ្ងៃ?

-
ភាពសុខដុម និងបៃតងតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ 🌳

-
កូនស្រីពៅសម្ដេចអន់ចិត្ត ព្រោះកើតកូវីដប្រភេទមិនទាន់សម័យ😂😂

-
ពេលមកខ្មែរមិនចាំបាច់តេស្ដរកកូវីដទៀតទេ

-
អ្នកមានសំណាងត្រង់កើតក្នុងប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលរបស់អ្នកមិនប្រាកដពូកែជាងខ្ញុំទេ

-
គ្មាននរណាកើតមកស្ពាយទ្រព្យមកជាមួយទេ

-
របប ប៉ុល ពត បានសម្លាប់ឪពុកម្ដាយរបស់កុមារ បន្សល់ទុកក្មេងកំព្រាឱ្យរដ្ឋាភិបាលមើលថែ

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ នៅថ្ងៃទី១៧ មីនា ២០២២

មានកុមារជាច្រើនតាមភូមិកុមារ SOS (ព្រៃវែង) បានក្លាយទៅជាអ្នកមានជោគវាសនាល្អ មានចំណេះដឹង កើតចេញពីបីបាច់ ការផ្តល់នូវការអប់រំនៅទីនេះ អង្គការ SOS ជាទីពឹងរបស់កុមារកំព្រា និងខ្វះការថែទាំ កុមាររងគ្រោះនៅកម្ពុជាដោយសារតែរបបប្រល័យពូជសាសន៍ប៉ុលពតបន្សល់ អង្គការ SOS មិនមានការបង្ខិតបង្ខំឱ្យគោរពសាសនា។ ការកំណត់ឱ្យគោរពសាសនាតាមប្រទេសម្ចាស់ជំនួយ គឺជាការរំលោភនឹងច្បាប់របស់កម្ពុជា ដែលបានចែងពីសេរីភាពលើការគោរពសាសនា មនុស្សកើតមកមានវាសនាដូចគ្នា តែទាមទារឱ្យមានការផ្តល់ឱកាសដល់ពួកគេ សម្តេច និងសម្តេចក្រឡាហោម កើតក្នុងស្ថានភាពមួយដ៏លំបាក តែការប្រឹងប្រែងក៏បានក្លាយជាមេដឹកនាំជាតិ ពីមុនគេថាកម្ពុជានឹងជួបស្ថានភាពអាក្រក់ព្រោះជំងឺកូវីដ១៩។ ទីបំផុតកម្ពុជាក្លាយទៅជាប្រទេសគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩បានល្អ ជនបរទេសមួយចំនួនគ្រាន់តែមានឱកាសកើតក្នុងប្រទេសអ្នកមានប៉ុណ្ណោះ តែសមត្ថភាពមិនប្រាកដថាខ្លាំងជាងពលរដ្ឋកម្ពុជានោះឡើយ សម្តេចកំពុងសរសេរសៀវភៅលម្អិតពាក់ព័ន្ធដំណើរការងារដឹកនាំជាតិរបស់សម្តេច។ សៀវភៅនេះ មានរាប់ម៉ឺនទំព័រ ព្រៃវែងពីអតីតកាល និងបច្ចុប្បន្ន បានប្រែប្រួលច្រើនណាស់។ ព្រៃវែង បច្ចុប្បន្នមានរហូតដល់សាកលវិទ្យាល័យ នៅខែមេសា សម្តេចអាចអញ្ជើញទៅជប៉ុនដើម្បីប្រជុំពាក់ព័ន្ធបញ្ហាទឹក ប្រធានអាស៊ានគ្មានសិទ្ធិកំណត់ពេលវេលាសម្រាប់ប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកឡើយ មិនទាន់មានពេលវេលាជាក់លាក់សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឡើយទេ ដោយទុកឱ្យឥណ្ឌូនេស៊ី ជាអ្នកសម្របសម្រួល បណ្ឌិតវិភាគ និងសាស្ត្រាចារ្យ សូមទៅរៀនមើលពីកិច្ចការអាស៊ានឡើងវិញ អាស៊ាន កំពុងពិចារណាលើការបណ្តុះបណ្តាលពីអាស៊ាន ដើម្បីបង្កើនការយល់ដឹង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់អាស៊ានកាន់តែប្រសើរ កម្ពុជាអាចប្រជុំនៅពេលណាក៏បាន កម្ពុជាអាចលើកពេលកិច្ចការនៅក្នុងប្រទេស។ កុំនិយាយថាកម្ពុជាមិនចង់ប្រជុំជាមួយអាមេរិក កុំជេរសម្តេចរឿងសាំងឡើងថ្លៃ ព្រោះវាជាបញ្ហាសកល…