-
ព្រឹត្តិការណ៍ “សមរាត្រី” គឺព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃខែមីនា ត្រូវចំថ្ងៃទី២១ មីនា វេលាម៉ោង៦:៣០នាទីព្រឹក

-
១៨ មីនា ២០២២

១. ពហុកីឡដ្ឋានជាតិមរតកតេជោ ជាប់ចំណាត់ថ្នាក់លេខ៦ ជាពហុកីឡដ្ឋានល្អក្នុងចំណោមពហុកីឡដ្ឋាន ២៣ ជុំវិញពិភពលោក – AMS Central ២. ២ខែ ដើមឆ្នាំ២០២២ ការនាំចេញ-នាំចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំសរុប ៤៣៧លានដុល្លារ កើនជិត ៤៣% – ភ្នំពេញបុស្តិ៍ ៣. ច្រាំងទន្លេទន្លេមេគង្គ និងទន្លេបាសាក់ ជាង ៣ពាន់ម៉ែត្រ កំពុងត្រូវបានជួសជុលដោយក្រសួងធនធានទឹក – រស្មីកម្ពុជា ៤. នាវាដឹកយន្តហោះចិនមួយ បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ប៉ុន្មានម៉ោងមុនជំនួបរវាងលោក Joe Biden និងលោក Xi Jinping – The Hill ៥. វិមានក្រឹមឡាំង៖ ការចោទប្រកាន់របស់លោក Biden ដែលថាលោក Putin ជាឧក្រិដ្ឋជនសង្រ្គាម គឺជាពាក្យសម្ដីមិនអាចលើកលែងឱ្យបាន – Reuters
-
លទ្ធផលនៃជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីចិនលោក Xi Jinping 🇰🇭🇨🇳

Xi ថាចិននឹងនាំចូលអង្ករពីកម្ពុជាឱ្យបានកាន់តែច្រើនជាងមុន និងផលិតផលកសិកម្ម ដូចជាចេក ស្វាយ និងមៀនជាដើម Xi ប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ២០លានដូសដល់កម្ពុជា Xi ប្រកាសធ្វើការរួមគ្នាជាមួយកម្ពុជាក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខ Xi ជំរុញបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ ហើយបានប្រកាសគាំទ្រកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ សម្តេច ហ៊ុន សែន បានអញ្ជើញលោក Xi Jinping មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។ លោក Xi បានទទួលយកនូវការអញ្ជើញនេះ លោកប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចនៅចិនក្នុងពេលវេលាសមស្រប។ ១៨ មីនា ២០២២ https://www.facebook.com/100044153903575/posts/541408197340972/?d=n
-
យុទ្ធនាការសម្អាត ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញដោយប្រើប្រាស់ទូកប្រមូលសំរាម

-
ខេត្តកែបជាខេត្តដំបូងគេ ដែលអស់គ្រាប់មីន ដែលនេះជានិមិត្តរូបនៃការរស់ទ្បើងវិញប្រកបដោយសុខសន្តិភាពពេញលេញ និងភាពសុខដុមរមនា អស់ការភ័យខ្លាចដែលបង្កទ្បើងដោយសារសង្គ្រាម

ខេត្តកែបមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវជ័យលាភីជាច្រើនខាងផ្នែកសោភ័ណភាពបរិស្ថាន និងទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់គួរជាទីមោទនៈ ដែលជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សម្តេចតេជោបានដឹកនាំប្រទេសជាតិប្រកបដោយការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ រួមជាមួយនឹងការទទួលខុសត្រូវសម្រេចអារកាត់ គ្រប់កាលៈទេសៈ ទាំងក្នុងស្ថានការណ៍គ្រោះថ្នាក់ និងការកំណត់ទិសដៅដើម្បីអភិវឌ្ឍជាតិ កម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ ប្រាកដនិយម និងការប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ ភាពស្មោះត្រង់ និងការជឿទុកចិត្តរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រួមគ្នាជាមហាកម្លាំងសាមគ្គីជាតិនៅចំពោះមុខស្ថានការណ៍នៃការរីករលដាលជម្ងឺឆ្លងដ៏គ្រោះថ្នាក់ សូមប្រជាពលរដ្ឋបន្តការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជឿទុកចិត្ត និងគាំទ្រឥតងាករេចំពោះសម្តេចតេជោ ដើម្បីភាពសុខសាន្ត និងការបន្តអភិវឌ្ឍរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើង ទាំងនេះជាអនុសាសន៍លោក ហ៊ុន ម៉ាណែត នាឱកាសម្ពោធសមិទ្ធផលនានា ក្នុងវត្តកំពង់ត្រទ្បាច ស្ថិតក្នុងភូមិកំពង់ត្រទ្បាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី១៨ មីនា ២០២២ https://www.facebook.com/482663735152092/posts/4960643077354113/?d=n
-
សហគមន៍អេកូទេសចរណ៍កោះហាន ខេត្តស្ទឹងត្រែង 🎣 🏝 🏕 🛶

-
កម្ពុជាស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់ដែនដីសុវណ្ណភូមិ 🇰🇭

-
រាជរដ្ឋាភិបាលមិនទុកឱ្យប្រជាពលរដ្ឋខ្វះអង្ករច្រកឆ្នាំងទេ

-
សម្ដេចកំពុងសរសេរសៀវភៅលម្អិតពាក់ព័ន្ធ ដំណើរការងារដឹកនាំជាតិ

-
កម្ពុជានាំមុខគេនៅអាស៊ីអាគ្នេយ៍ ក្នុងការបើកដំណើរការប្រទេសឡើងវិញយ៉ាងពេញលេញ

រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចលុបចោលការបញ្ជាក់ធ្វើតេស្តរកកូវីដ១៩ តាមម៉ាស៊ីន PCR មុនចូលមកកម្ពុជារយៈពេល ៧២ម៉ោង លុបចោលការធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យដំណើរការឡើងវិញនូវការផ្តល់ការទិដ្ឋាការពេលមកដល់ (visa on arrival) សម្រាប់អ្នកដំណើរអន្តរជាតិ ដែលចាប់អនុវត្តចាប់ពីថ្ងៃទី១៧ មីនា ២០២២។ យន្តការនេះបានធ្វើឱ្យកម្ពុជាបានឈានមុខគេម្ដងទៀតនៅអាស៊ីអាគ្នេយ៍ក្នុងការបើកស្វាគមន៍ភ្ញៀវទេសចរណ៍! កម្ពុជាតូចពិត តែចិត្តទូលាយ 🇰🇭