-
លោក ហ៊ុន ម៉ានី ជំរុញ ស.ស.យ.ក. ឱ្យបន្តបំផុសស្មារតី និងឆន្ទៈរបស់យុវជន និងប្រជាជនឱ្យចូលរួមបម្រើ និងការពារអធិបតេយ្យ បូរណភាពទឹកដី ការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងសុខដុមរមនារបស់កម្ពុជា

-
របាយការណ៍នៅថ្ងៃទី១៨ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៣១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៧១នាក់។ ៤. កូវីដ ១៧៧ករណី ជាសះស្បើយ ១១៦នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១៣៤ ៨៨៩នាក់ អ្នកជាសះស្បើយ ១៣០ ៨០៤នាក់ អ្នកស្លាប់ ៣ ០៥០នាក់ ចេញផ្សាយ ថ្ងៃទី១៩ មីនា ២០២២
-
លោក ហ៊ុន ម៉ានី ជំរុញស.ស.យ.ក. ឱ្យបន្តបំផុសស្មារតី និងឆន្ទៈ របស់យុវជន និងប្រជាជនឱ្យចូលរួមបម្រើ និងការពារអធិបតេយ្យ បូរណភាពទឹកដី ការពារឱ្យបានដាច់ខាតនូវសន្តិភាព និងសុខដុមរមនារបស់កម្ពុជា

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលស..ស.យ.ក. នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានគូសបញ្ជាក់ពីភាពចាំបាច់នៃសុខសន្តិភាព ដែលទាមទារការចូលរួមពីយុវជនក្នុងការបន្តរក្សា ការពារសមិទ្ធផលសន្តិភាពដែលកម្ពុជាសម្រេចបានដ៏លំបាក។ លោក ហ៊ុន ម៉ានី បានផ្តល់ជាអនុសាសន៍ជូនសមាជិក សមាជិក នៃមហាគ្រួសារ ស.ស.យ.ក ឱ្យចាប់យកកាលានុវត្តភាពនានាក្នុងការប្រែក្លាយខ្លួនទៅជាកម្លាំងចលករដ៏ស្មោះស្ម័គ្រ សាមគ្គីភាពរឹងមាំ និងសមត្ថភាពបរិបូណ៍ដើម្បីបន្តបំផុសស្មារតី និងឆន្ទៈ របស់យុវជន និងប្រជាជនឱ្យចូលរួមបម្រើ និងការពារអធិបតេយ្យ បូរណភាពទឹកដី ការពារឱ្យបានដាច់ខាតនូវសន្តិភាពនិងសុខដុមរមនារបស់កម្ពុជា ចូលរួមឱ្យអស់ពីសមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បន្តរួមចំណែកជាវិជ្ជមានតាមរយៈសកម្មភាពស្ម័គ្រចិត្ត និងចូលរួមថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន កសាង សមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត។
-
លោក ហ៊ុន ម៉ានី៖ កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក បញ្ជាក់នូវការចូលរួមគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលនានាដែល ស.ស.យ.ក សម្រេចបាន និងបញ្ជាក់ពីស្មារតីរួបរួមគ្នារបស់យុវជនដើម្បីបុព្វហេតុជាតិ

-
ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក

-
កូវីដ១៩ នៅកម្ពុជា

-
ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេសបានអនុវត្តតួនាទី ភារកិច្ច បេសកកម្ម ប្រកបដោយការទទួលខុសត្រូវ ឯករាជ្យម្ចាស់ការ និងគំនិតច្នៃប្រឌិតខ្ពស់ស្របតាមបំណងប្រាថ្នារបស់យុវជន និងប្រជាជន

-
ជួបគ្នាឆាប់ៗ ផ្សារបណ្តែតទឹក ដងស្ទឹងសៀមរាប 🇰🇭😍

-
លោក ហ៊ុន ម៉ានី៖ កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក បញ្ជាក់នូវការចូលរួមគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលនានាដែល ស.ស.យ.ក សម្រេចបាន និងបញ្ជាក់ពីស្មារតីរួបរួមគ្នារបស់យុវជនដើម្បីបុព្វហេតុជាតិ

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. លោក ហ៊ុន ម៉ានី បានលើកឡើងថាការរៀបចំកិច្ចប្រជុំដោយផ្ទាល់នាពេលនេះ គឺស្របពេលដែលកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបានភាពសាំនៅក្នុងសហគមន៍ តាមរយៈយុទ្ធនាការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃដោយអនុលោមតាមអភិក្រមផ្ការីក។ លោកបានមានប្រសាសន៍បញ្ជាក់ថា៖ “ការជួបជុំគ្នានៅខេត្តសៀមរាបនាឱកាសនេះ នឹងឆ្លុះបញ្ចាំងឱ្យសាធារណជន ជាតិ និងអន្តរជាតិ ឃើញអំពីការបើកទំព័រថ្មីនៃតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាទឹកដី បេតិកភណ្ឌដ៏ល្អពិសិដ្ឋរបស់កម្ពុជា បន្ទាប់ពី បានធ្វើទំនើបកម្ម និងកែលម្អឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអស់រយៈពេលជាង ១ឆ្នាំ”។
-
លោក សាយ សំអាល់៖ “ក្រុមគ្រួសារ ស.ស.យ.ក. បានអនុវត្តតួនាទី ភារកិច្ច បេសកកម្ម ប្រកបដោយការទទួលខុសត្រូវ ឯករាជ្យម្ចាស់ការ និងគំនិតច្នៃប្រឌិតខ្ពស់ស្របតាមបំណងប្រាថ្នារបស់យុវជន និងប្រជាជន និង ការវិវឌ្ឍសភាពការណ៍ថ្មីៗ”

ក្នុងរបាយការណ៍បូកសរុបសមិទ្ធផល និងទិសដៅបន្ទាប់របស់គណៈកម្មាធិការកណ្តាល ដែលអានដោយ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា៖ “ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេសបានអនុវត្តតួនាទី ភារកិច្ច បេសកកម្ម ប្រកបដោយការទទួលខុសត្រូវ ឯករាជ្យម្ចាស់ការ និងគំនិតច្នៃប្រឌិតខ្ពស់ស្របតាមបំណងប្រាថ្នារបស់យុវជន និងប្រជាជន និង ការវិវឌ្ឍសភាពការណ៍ថ្មីៗដោយទទួលបានលទ្ធផលគួរជាទីមោទកៈ។”