-
ប្រាក់ខែឌុបហ្នឹង បង្ហោះតាំងពីឆ្នាំ២០១៩ទេ

-
កូវីដ១៩ នៅកម្ពុជា

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២១ មីនា ២០២២

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កើតចេញពីចំណងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន ចង់ឱ្យក្រសួងសុខាភិបាលសិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស សម្តេចតេជោនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្នុងក្រុងសៀមរាប និងពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះនៅសៀមរាប នៅដើមខែមេសា ការបង្កើតសមត្ថភាពរបស់គ្រូពេទ្យជារឿងសំខាន់ បូករួមជាមួយការពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការព្យាបាលកាន់តែប្រសើរ ការប្រកាសផ្តល់ជំនួយវ៉ាក់សាំងបន្ថែមពីរដ្ឋាភិបាលចិនចំនួន ២០លានដូសទៀត ធ្វើឱ្យកម្ពុជាធានាបាននូវចំនួនវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ កម្ពុជាមិនរើសអើងវត្តមានវ៉ាក់សាំងនោះឡើយ ណែនាំឱ្យរៀបចំផែនការរំកិលក្នុងការចាក់វ៉ាក់សាំងជូនកុមារអាយុគ្រប់៣ឆ្នាំ ណែនាំដល់ក្រុមគ្រូពេទ្យឱ្យថែទាំមន្ទីរពេទ្យ និងបរិក្ខារក្នុងមន្ទីរពេទ្យ ដើម្បីធានាការប្រើប្រាស់បានយូរ ពលរដ្ឋខ្មែររស់នៅអ៊ុយក្រែនមានចំនួន២៣គ្រួសារ ហើយសម្តេចមិនមានការណែនាំឱ្យជម្លៀសពលរដ្ឋទាំងនោះចេញនោះឡើយ គឺត្រូវរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងពលរដ្ឋអ៊ុយក្រែន គ្រូពេទ្យកម្ពុជាគួរស្វែងយល់ និងទាញយកប្រយោជន៍ពីឱសថបុរាណចិន សម្រាប់ព្យាបាលជំងឺកូវីដ១៩ ណែនាំឱ្យមានកិច្ចសហប្រតិបត្តិការជាមួយចិន ពន្លឿនការងារផលិតវ៉ាក់សាំង ជោគជ័យរបស់កម្ពុជា គឺការចាក់វ៉ាក់សាំង ហើយការចាក់នោះឈរលើយុទ្ធសាស្ត្រផ្ការីក សម្តេចតេជោច្រានចោលខ្លឹមសារព័ត៌មានពាក់ព័ន្ធការបើកប្រាក់ខែមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ (ពេទ្យលោកសង្ឃ)

-
កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២

១-គម្រោងទទួលបានថាមពលកើតឡើងវិញប្រកបដោយបរិយាបន្ន នៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់ ២០០លានយ៉េន ស្មើនឹង ១,៧ លានដុល្លារអាមេរិក។ ២-គម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់ ៣០០ លានយ៉េន ស្មើនឹងប្រមាណ ២,៦ លានដុល្លាអាមេរិក វិមានសន្តិភាព ២០ មីនា ២០២២ 📷 SPM
-
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានសមត្ថភាពវះកាត់ផ្លាស់ប្ដូរថ្លើម និងតម្រងនោម

-
សេចក្តីថ្លែងការណ៍រួម ក្រោយបញ្ចប់ជំនួបរវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ

-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន

-
សមិទ្ធផលរបស់ក្រុមគ្រួសារ ស.ស.យ.ក. ដែលសម្រេចបាននាពេលកន្លងមកបានឆ្លុះបញ្ចាំងតាមផ្នែកសំខាន់ៗរួមមាន

(១) ការរៀបចំរចនាសម្ព័ន្ធចាត់តាំង និងការកសាងស.ស.យ.ក. (២) ការការពារ និងថែរក្សាអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ឯករាជ្យភាព សន្តិភាព ស្ថិរភាព សេរីភាព និងសុវត្ថិភាពសង្គម (៣) ការលើកកម្ពស់សុខដុមនីយកម្មសង្គម អត្តសញ្ញាណ និងលើកកិត្តិនាមកម្ពុជា (៤) ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម (៥)ការអភិវឌ្ឍសមត្ថភាពយុវជន (៦) ការចូលរួមសកម្មភាពសង្គម (៧) ការលើកកម្ពស់សុខភាព និងវិស័យកីឡា (៨) ការជំរុញកិច្ចសហការប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិ (៩) យុទ្ធនាការពលរដ្ឋល្អ និង(១០) កិច្ចការផ្សព្វផ្សាយ និងសាធារណៈមតិ។ ២០ មីនា ២០២២
-
ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន ក្នុងឱកាសដែលលោកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
