-
ទឹកគឺជាជីវិត៖ ទិវាទឹកពិភពលោក 💧

-
“ប្រទេសចិនកំពុងបញ្ជូនស្បៀងអាហារ និងថ្នាំទៅឱ្យអ៊ុយក្រែន មិនមែនអាវុធ និងគ្រាប់រំសេវទៅឱ្យភាគីណាមួយឡើយ”

សម្តីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកលោក Qin Gang ថ្លែងក្នុងកម្មវិធី Face the Nation។ Qin បានបន្ថែមថា “យើងប្រឆាំងនឹងសង្រ្គាម” ព្រមទាំងបានសង្កត់ធ្ងន់ថា ចិននឹងមិនបញ្ជូនអាវុធទៅប្រទេសណាមួយឡើយ ហើយទីក្រុងប៉េកាំងស្ថិតក្នុងជំហរពិសេសមួយ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធី។ លោក Qin បានបន្តថា ចិនមានទំនាក់ទំនងល្អជាមួយរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទាំងអាមេរិក និងអឺរ៉ុប ដែលអាចឱ្យទីក្រុងប៉េកាំងអាចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះ។ ប្រភព៖ PandaPaws
-
ទន្លេ Yangtze ដែលមានប្រវែងជាង ៦ ៤០០គីឡូម៉ែត្រ ជាទន្លេដែលវែងជាងគេលំដាប់ទី៣លើពិភពលោក

ទន្លេនេះហូរចុះពីភ្នំ Tanggula នៅតំបន់កណ្ដាលនៃភាគខាងលិចប្រទេសចិន ហើយឆ្លងកាត់ខេត្ត Qinghai, Tibet, Yunnan, Sichuan, Hubei, Hunan, Jiangxi, Anhui, Jiangsu និងទីក្រុង Shanghai ។ ទន្លេ Yangtze មានតួនាទីយ៉ាងសំខាន់ប្រើប្រាស់ក្នុងការស្រោចស្រពដំណាំស្រូវជាង ៧០%ក្នុងប្រទេសចិន។ ទន្លេនេះមានពូជត្រីជាង ៣៥០ប្រភេទ និងសំបូរទៅដោយធនធានរ៉ែ និងធនធានធម្មជាតិផ្សេងៗទៀត។ ប៉ុន្ដែ ការនេសាទលើសកម្រិត និងការបំពុលបានគំរាមកំហែងដល់អាយុជីវិតសត្វ និងធ្វើឱ្យបាត់បង់ប្រភពត្រី។ ដើម្បីស្ដារធនធានធម្មជាតិនៃទន្លេនេះឡើងវិញ រដ្ឋាភិបាលចិនបានដាក់ចេញនូវច្បាប់ការពារទន្លេ ហើយអ្នកជំនាញចិនបាន និងកំពុងរៀបចំការបង្កាត់ពូជត្រីឡើងវិញក្នុងទន្លេ។ គិតត្រឹមឆ្នាំ ២០២១ មានត្រីជាង ៥លានក្បាល ដែលត្រូវបានព្រលែងទៅក្នុងទន្លេ។ 🎥 CGTN
-
លក្ខណៈ សម្បត្តិ ទី ៦ របស់គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ” គឺ មានអនាម័យ មានសោភ័ណភាព ល្អ និងមាន បរិស្ថាន ល្អ

-
ទិវាទឹកពិភពលោក 💦

-
របាយការណ៍នៅថ្ងៃទី២១ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៤. កូវីដ ៧៣ករណី ជាសះស្បើយ ៧២នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៥ ១៥៨នាក់ អ្នកជាសះស្បើយ ១៣១ ១១០នាក់ អ្នកស្លាប់ ៣ ០៥២នាក់ ចេញផ្សាយ ថ្ងៃទី២២ មីនា ២០២២
-
កូវី១៩ នៅកម្ពុជា

-
Quote

-
ពេលមានភ័យរត់ចោលបាត់

-
រួមសុខ រួមទុក្ខ
