-
សម្តេចតេជោថ្លែងថ្ងៃទី២១ មីនា ២០២២

-
ជំនួយវ៉ាក់សាំងចំនួន ២០លានដូសរបស់ចិន បានធ្វើឱ្យកម្ពុជាមានជំនឿទុកចិត្ត ក្នុងការប្រយុទ្ធយកឈ្នះកូវីដ១៩

-
មានតែសន្តិភាពប៉ុណ្ណោះដែលអាចនាំមកនូវសេចក្តីសុខគ្រប់បែបយ៉ាង

-
២១ មីនា ២០២២

១. ១ខែ ឬ២ខែទៀតខាងមុខ កម្ពុជាសង្ឃឹមថា នឹងអាចនាំផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិនដោយផ្ទាល់បាន – AMS Central ២. លោកនាយករដ្ឋមន្ត្រីជប៉ុននឹងយកលទ្ធផលដែលបានពិភាក្សាទាំងអស់ជាមួយលោក ហ៊ុន សែន ទៅប្រាប់បណ្តាប្រទេស G7 – RFI ៣. កម្ពុជាបានលើកកម្ពស់សក្តានុពលម្រេចក្នុងចំណោមពាណិជ្ជករ និងសហគ្រិនជប៉ុន ដោយសង្ឃឹមថាការនាំចេញទៅប្រទេសជប៉ុននឹងកើនឡើង - ខ្មែរថាមស៍ ៤. អ៊ុយក្រែន បដិសេធទម្លាក់អាវុធ និងចុះចាញ់នៅក្រុង Mariupol ទោះរុស្ស៊ីព្រមានពីមហន្តរាយមនុស្សធម៌ – Al Jazeera ៥. លោក Zelenskyy ថាលោកត្រៀមខ្លួនជាស្រេចដើម្បីជួបចរចាជាមួយលោក Putin ហើយព្រមានថា បើកិច្ចចរចាទទួលបរាជ័យ សង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើង – CNN
-
អបអរសាទរទិវាព្រៃឈើពិភពលោក ២១ មីនា

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២១ មីនា ២០២២

សម្តេចតេជោវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមអនុវត្តការកែទម្រង់វិមជ្ឈការ និងវសហមជ្ឈការ និងកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀត របស់រាជរដ្ឋាភិបាលបានជោគជ័យជាបន្តបន្ទាប់ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ត្រូវបន្តបែងចែកឱ្យបានច្បាស់លាស់នូវតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវលើការផ្តល់សេវាសាធារណៈ ដើម្បីរៀបចំគោលនយោបាយ និងការផ្តល់សេវាក្នុងវិស័យនីមួយៗ គ.ជ.អ.ប ត្រូវបន្តពង្រឹងការអនុវត្តតួនាទីរបស់ខ្លួន ដោយផ្សាភ្ជាប់ជាមួយកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀត ហើយត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងកែសម្រួលច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ គ.ជ.អ.ប ចាំបាច់ត្រូវសិក្សានូវជម្រើសមស្របនានាសម្រាប់រៀបចំយន្តការស្ថាប័នជាក់លាក់នៅថ្នាក់ជាតិ ភាពជោគជ័យនៃការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ គឺដោយសារមានការប្រគល់តួនាទី និងអំណាចជូនទៅថ្នាក់ក្រោមជាតិ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខងារ ស្របតាមចរិតលក្ខណៈជាទីក្រុងធំដែលហៅជាសកលថា ទីក្រុងមេត្រូប៉ូលីតែន កាលពីឆ្នាំ ២០២០កន្លងមក កម្ពុជាបានអនុវត្តបញ្ចប់កម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ (ឆ្នាំ២០១០-២០២០) ដោយសម្រេចបានសមិទ្ធផល គួរឱ្យកត់សម្គាល់ ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយ នឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព ត្រូវបន្តជំរុញការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ចឌីជីថល់នៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងារ សម្តេចតេជោ អំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្តល់ការគាំទ្រ…
-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០

-
ខោអាវប្រុសៗ ពាក់១០ថ្ងៃក៏គ្មានអ្នកដឹងដែរ 😂😂😂

-
របាយការណ៍នៅថ្ងៃទី២០ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៤. កូវីដ ៩៩ករណី ជាសះស្បើយ ៨២នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១៣៥ ០៨៥នាក់ អ្នកជាសះស្បើយ ១៣១ ០៣៨នាក់ អ្នកស្លាប់ ៣ ០៥២នាក់ ចេញផ្សាយ ថ្ងៃទី២១ មីនា ២០២២
-
ធ្វើនាយករដ្ឋមន្រ្តីមិនស្រួលទេ នៅតែមានអ្នកចង់ធ្វើ
