-
អ្វីដែលសម្តេចតេជោ បានប្តេជ្ញាចិត្តតាំងពីឆ្នាំ១៩៧៩មក គឺធ្វើយ៉ាងណាកសាងប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើននៅគ្រប់ទីកន្លែង

គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន គឺការពារអាយុជីវិតប្រជាពលរដ្ឋតាមរយៈការស្រោចស្រពវ៉ាក់សាំង ទោះបីថ្នាក់ដឹកនាំបច្ចុប្បន្នមិនទទួលបានឱកាសរៀនសូត្រពេញលេញ ដោយសារផលវិបាកនៃសង្គ្រាម និងអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ ប៉ុន្តែលោកបានខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាងឱ្យមនុស្សគ្រប់គ្នាមានភ័ព្វសំណាង និងឱកាសរៀនសូត្រទាំងក្នុង និងក្រៅប្រទេស រហូតក្លាយជាបញ្ញាវ័ន្តមានសមត្ថភាពបម្រើការងារជាថ្នាក់ដឹកនាំទាំងនៅក្នុងវិស័យរដ្ឋ ឯកជន និងសង្គមស៊ីវិល។ អនុសាសន៍លោក ហ៊ុន ម៉ាណែត នាឱកាសសម្ពោធសមិទ្ធផលនានា ក្នុងវត្តឧទុម្ពរ (ហៅវត្តល្វា) ស្ថិតក្នុងភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ២០ មីនា ២០២២ https://www.facebook.com/482663735152092/posts/4965850486833372/?d=n
-
ព្រះអាទិត្យរះទ្បើងចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្តនេះ គេឱ្យឈ្មោះថា “សមរាត្រី ឬ Equinox” ពោលគឺជា ពេលវេលាដែលថ្ងៃ និងយប់ មានរយៈពេលស្ទើរតែស្មើគ្នា

ព្រះអាទិត្យរះទ្បើងចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្តនេះ គេឱ្យឈ្មោះថា “សមរាត្រី ឬ Equinox” ពោលគឺជា ពេលវេលាដែលថ្ងៃ និងយប់ មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះខែខ្លះថ្ងៃមានរយៈ ពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។ ករណីពិសេសនៅប្រាសាទអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត។ នៅក្នុងឆ្នាំ២០២២នេះ “សមរាត្រី” នឹងកើតឡើងនៅថ្ងៃទី២១ មីនា ចាប់ពីម៉ោង ៦:៣០នាទីព្រឹក ដែលយើងអាចមើលឃើញ ពីខ្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច)។ ប្រភព៖ Sovanna Kem
-
សារនាយករដ្ឋមន្ត្រីជប៉ុនជូនចំពោះប្រជាជនកម្ពុជា

កម្ពុជាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំចាប់តាំងពីបានទទួលនូវសន្តិភាព។ ខ្ញុំមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយមានគោលបំណងពីរ។ ទី១ គឺការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជប៉ុន-កម្ពុជា។ ជប៉ុនបានដើរជាមួយកម្ពុជាលើផ្លូវឆ្ពោះទៅរកសន្តិភាព ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។ ទី២ គឺពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ាជាដើម។ នាពេលបច្ចុប្បន្ន សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងស្ថានភាពដែលអង្រួនមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ អានលម្អិត https://www.facebook.com/100064374624720/posts/335373201951831/?d=n
-
ស្ពានអាកាសចោមចៅរួចរាល់ជាស្ថាពរ 😍

-
មរតកវប្បធម៌ខ្មែរ

-
របាយការណ៍នៅថ្ងៃទី១៩ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ១២នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ៩៧ករណី ជាសះស្បើយ ១៥២នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១៣៤ ៩៨៦នាក់ អ្នកជាសះស្បើយ ១៣០ ៩៥៦នាក់ អ្នកស្លាប់ ៣ ០៥១នាក់ ចេញផ្សាយ ថ្ងៃទី២០ មីនា ២០២២
-
កូវីដ១៩ នៅកម្ពុជា

-
អ្វីៗដែលត្រូវបានកសាងឡើងមកនេះនឹងនៅស្ថិតស្ថេរគង់វង្សតទៅមុខសម្រាប់កូនចៅជំនាន់ក្រោយ ដរាបណាប្រទេសជាតិយើងនៅរក្សាបានសុខសន្តិភាពដូចពេលបច្ចុប្បន្ន

-
យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿនរុងរឿង

យុវជនត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនឱ្យកាន់តែរឹងមាំច្បាស់លាស់ទាំងផ្នែកសមត្ថភាពចំណេះដឹងជំនាញ និងផ្នែកចរិយាសម្បត្តិប្រកបដោយគុណធម៌ សីលធម៌ រួមជាមួយនឹងស្មារតី យុវជនត្រូវចូលរួមថែរក្សាសមិទ្ធផលដែលមានស្រាប់ឱ្យបានគង់វង្ស និងបន្តពង្រីកបន្ថែមទៀតនូវសមិទ្ធផលវិជ្ជមានថ្មីៗ សម្រាប់ជាប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន ទាំងនេះជាអនុសាសន៍លោក ហ៊ុន ម៉ាណែត ក្នុងឱកាសប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ មីនា ២០២២។ https://www.facebook.com/482663735152092/posts/4963399440411810/
-
អនុសាសន៍លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. នៅខេត្តសៀមរាប
