-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មីនា ២០២៥

១. សហគមន៍កសិកម្មទំនើប សម្រាប់ដំណាំម្ទេស ទទួលបានការបញ្ជាទិញ ១ពាន់តោនដំបូង – AMS Economy ២. គម្រោងផ្សារផែកោះស្តេច នឹងក្លាយទៅជាមជ្ឈមណ្ឌលសំខាន់សម្រាប់វិស័យទេសចរណ៍ – FN ៣. ក្រុងសៀមរាបមានម៉ាស៊ីនប្រកាសអាសន្នដែលពលរដ្ឋអាចចុចសុំជំនួយ ២៤ម៉ោង – ខ្មែរថាមស៍ ៤. ហ្វីលីពីន និងកាណាដា ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ – Reuters ៥. សមាជិក EU ទាំង២៧ អនុម័តលើការបង្កើនចំណាយយោធាសរុប ៨០០ពាន់លានអឺរ៉ូ ឬស្មើនឹង៨៤៣ពាន់លានដុល្លារ – AFP #ams1minute
-
“វិនិយោគិនជាតិ និងអន្តរជាតិ បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ

ប្រកបដោយសុវត្ថិភាព និង និរន្តរភាពនៃធុរកិច្ច នៅកម្ពុជា”។ សម្តេចធិបតី៖ កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។ ក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជិត ៧ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣។ កម្ពុជា បាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ហើយបានធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម សម្រួលនីតិវិធីគយ សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព។ កម្ពុជា បានផ្តល់តម្លៃខ្ពស់ចំពោះថាមពលនៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិនិយោគិនជាតិ និងអន្តរជាតិ ដោយបានផ្តល់អាទិភាពដល់កិច្ចសន្ទនាបើកចំហ និងការជំរុញបរិយាកាសឆ្លើយតប ប្រកបដោយជវភាព ដោយរៀបចំជាទៀងទាត់នូវ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហា និងកង្វល់ចម្បងៗ របស់វិស័យឯកជន។ #ams1minute
-
ផ្លូវជាតិលេខ៥៥ ខេត្តពោធិ៍សាត់ ⛰️🛣️

-
កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ

-
ការរៀបចំប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា គឺធ្វើយ៉ាងណាបង្កើននូវសំណាញ់សុវត្ថិភាពសង្គម និងគាំពារសង្គម ប្រកបដោយចីរភាព និងលទ្ធភាពជាប្រព័ន្ធ

-
ក្រុងតាខ្មៅ ខេត្តកណ្តាល

-
គ្រូវិទ្យាល័យចូលនិវត្តន៍ តែនៅមានជំនាញ សុខភាពល្អ និងឆន្ទៈ អាចជាធនធានបំពេញកង្វះខាតគ្រូបង្រៀន

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មីនា ២០២៥

១. វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត ហើយបាននិងកំពុងជួយសម្រួលប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រមាណជាង ៦ពាន់គ្រួសារ – AMS Economy ២. ឆ្នាំ២០២៤ កម្ពុជាទទួលបាន ៤១៤គម្រោងវិនិយោគ ជាមួយនឹងទំហំប្រហែល ៦,៩ពាន់លានដុល្លារ កើន៤០% ធៀបនឹងឆ្នាំ២០២៣ – FN ៣. វិទ្យាល័យ សាលាមត្តេយ្យ និងមន្ទីរពេទ្យបង្អែកចំនួន៥០ បានជាប់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ជាតិ – កម្ពុជាថ្មី ៤. បារាំង នឹងបើកការជជែកពីការពង្រីកលទ្ធភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារសម្ព័ន្ធមិត្តអឺរ៉ុប – Reuters ៥. តួកគី ពិចារណាបញ្ជូនទាហានទៅអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងសន្តិភាព – The Kyiv Independent #ams1minute
-
អបអរសាទរ ម្ចាស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ២០២៤

-
ប្រាសាទស្នឹង
