-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់មុខងារសាធារណៈ

ទៅតាមការិយាល័យ នាយកដ្ឋាន អគ្គនាយកដ្ឋាន និងមន្ទីរ និងបានបន្ថយ ហើយនឹងឈានទៅបញ្ចប់ភាពមិនច្បាស់លាស់លើមុខងារជាន់គ្នា។ ជាមួយគ្នានោះ ក្រសួងក៏បានកំណត់ និងបន្ថយ នឹងឈានទៅបញ្ចប់ភាពមិនច្បាស់លាស់នូវមុខងារសាធារណៈរវាងក្រសួងពាក់ព័ន្ធ និងរាជធានីខេត្ត ក្រុងស្រុកខណ្ឌ បូករួមការបណ្តុះបណ្តាលបន្ថែមជូនដល់មន្រ្តីថ្នាក់ក្រោមជាតិ ដែលបានធ្វើប្រតិភូកម្មកន្លងមក ក្នុងន័យបង្កើនប្រសិទ្ធភាពការងារ។ ៥ មីនា ២០២៥ #ams1minute
-
ចម្ការបន្លែត្រសក់អ្នកជ្រាវ 🥒🌱

-
គោលនយោបាយអាទិភាព៣ ដែលពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

-
អ៊ុយក្រែនកាន់កាប់ធនធានរ៉ែមានតម្លៃជិត ១៥ទ្រីលានដុល្លារ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយដែលសម្បូរធនធានធម្មជាតិបំផុតនៅតំបន់អឺរ៉ុប

-
ស្នាមញញឹមបងប្អូន អ្នកត្រពាំងសង្កែ ខេត្តកំពត

-
សម្ដេចធិបតី ណែនាំឱ្យក្រសួងវប្បធម៌ សហការជាមួយ ក្រសួងរៀបចំដែនដី

ធ្វើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពឡើងវិញឱ្យបានច្បាស់នូវតំបន់បេតិកភណ្ឌវប្បធម៌ជាតិ ឬទីតាំងបុរាណដ្ឋានទាំងអស់ ហើយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដើម្បីផ្សព្វផ្សាយអំពីសម្បត្តិវប្បធម៌របស់កម្ពុជា និងពិភពលោក។ ក្រសួងវប្បធម៌ ក៏ត្រូវសហការជាមួយក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិជំរុញឱ្យគ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។ #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ការប្រើប្រាស់បច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត (AI)

កំពុងមានលក្ខណៈទូលំទូលាយក្នុងសង្គម ដែលភាគច្រើនមានចរិតលក្ខណៈត្រឹមត្រូវគួរឱ្យគាំទ្រ ប៉ុន្តែជាមួយគ្នានេះ ក៏មានបញ្ហាមួយចំនួនដែលកើតចេញពីការគិតគូរមិនបានគ្រប់ជ្រុងជ្រោយ។ ហេតុនេះ សូមប្រកាន់ខ្ជាប់នូវអភិក្រម និង វប្បធម៌ ថា មានរឿងអ្វីត្រូវនិយាយរកគ្នា ប្រាស្រ័យទាក់ទងគ្នាក្នុងនាមជាខ្មែរស្រឡាញ់ខ្មែរ និងចៀសវាងការប្រើប្រាស់ពាក្យអសុរោះ ពាក្យហិង្សា ដែលប្រាសចាកពីសីលធម៌ និង វប្បធម៌ខ្មែរ ហើយរាល់ការធ្វើសកម្មភាព និងនិយាយអ្វីមួយ សូមគិតពីការប៉ះពាល់អារម្មណ៍អ្នកដទៃ និងអំពីសេចក្ដីថ្លៃថ្នូររបស់មនុស្សដូចគ្នា” ។ #ams1minute
-
បាត់បង់គ្រូម្នាក់ ស្មើនឹងបាត់បង់គុណភាពអប់រំ សម្រាប់សិស្សរាប់រយនាក់

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មីនា ២០២៥

១. កម្ពុជា ស្នើដាក់គុកឧក្រិដ្ឋកម្មធំៗ របស់ខ្មែរក្រហម ក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក – AMS Economy ២. អាកាសយានដ្ឋានអន្តរជាតិតេជោកំពុងសាងសង់ “ភូមិវប្បធម៌” ដើម្បីបម្រើជូនភ្ញៀវទេសចរជាតិ-អន្ដរជាតិ អាចស្វែងយល់អំពីវប្បធម៌ខ្មែរ – FN ៣. កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០%ក្នុងឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. EU បញ្ចេញផែនការផ្តល់ប្រាក់កម្ចីជាង ១៥០ពាន់លានអឺរ៉ូ ដល់បណ្តាប្រទេសនៅក្នុងប្លុក ដើម្បីជំរុញការបំពាក់អាវុធឡើងវិញ – Reuters ៥. ចិនបន្តរក្សាកំណើន ៧,២% ក្នុងការចំណាយលើវិស័យយោធា ចំពោះមុខភាពតានតឹងភូមិសាស្រ្តនយោបាយ – Reuters #ams1minute
-
ទំនប់ប្រទ័ក្សក្រឡា ស្រុកទឹកឈូ ខេត្តកំពត
