-
អ្នកម្តាយ

-
រីករាយជាមួយដំណើរកំសាន្តដែលគ្មានប្លាស្ទិក

-
របាយការណ៍នៅថ្ងៃទី៨ មីនា

-
កងទ័ពអ៊ុយក្រែនបានកម្ទេចរថក្រោះរបស់រុស្ស៊ី ក្នុងកំឡុងពេលដែលកងទ័ពរុស្ស៊ីវាយលុកចូលរដ្ឋធានីកៀវ

ប្រភពព័ត៌មានអន្តរជាតិដូចជា Wion និង WSJ បានបញ្ជាក់ថាគិតត្រឹមថ្ងៃអាទិត្យ រថក្រោះទំនើបៗរបស់រុស្ស៊ីជាង ២៧០គ្រឿង និងយន្ដហោះចម្បាំងរុស្សី ៣៩គ្រឿងត្រូវបានកម្ទេច ខណៈដែលកងទ័ពរុស្ស៊ីរាប់រយនាក់ទៀតបានស្លាប់។ ក្នុងករណីនេះ គេអាចទាញបានថាទោះបីអ៊ុយក្រែនជាប្រទេសតូច មានទ័ពតិច មានសម្ភារៈ និងបច្ចេកទេសមិនគ្រប់គ្រាន់ ធៀបនឹងកងទ័ពដ៏ច្រើន និងសព្វាវុធទំនើបៗរបស់រុស្ស៊ីដែលជាប្រទេសមហាអំណាច ក៏ទ័ពអ៊ុយក្រែនមានការតស៊ូ មានភាពក្លាហាន និងសាមគ្គីភាព ក្នុងការការពារអធិបតេយ្យភាព និងដែនដីរបស់ខ្លួន។ សង្គ្រាមពុំដែលនាំមកនូវផលចំណេញឡើយ។ ការខាតបង់ រួមទាំងថវិកាដែលចំណាយក្នុងសង្រ្គាម គឺមានតែប្រជាជនទាំងសងខាង និងអ្នកជំនាន់ក្រោយជាអ្នករែកពន់នៅពេលសង្គ្រាមបញ្ចប់។ ✍🏽-ចិន្តកវី📷-សារព័ត៌មានបរទេស
-
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានរិះគន់សម្ព័ន្ធមិត្តយោធារបស់អង្គការណាតូ បន្ទាប់ពីអង្គការនេះច្រានចោលសំណើរបស់អ៊ុយក្រែន ក្នុងការដាក់ដែនអាកាសអ៊ុយក្រែនជាតំបន់គ្មានការហោះហើរ ដើម្បីបញ្ឈប់ការវាយប្រហារមីស៊ីលរបស់រុស្ស៊ី

លោក Zelenskyy បានចោទប្រកាន់សម្ព័ន្ធមិត្តណាតូថា បានរៀបចំកិច្ចប្រជុំកំពូលបែបទន់ខ្សោយ និងមានគោលជំហរមិនច្បាស់លាស់ ចំពោះការចាត់វិធានការប្រឆាំងនឹងរុស្ស៊ីកន្លងមក។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា សម្ព័ន្ធមិត្តណាតូមានទំនួលខុសត្រូវក្នុងការធានាថា សង្រ្គាមនឹងមិនរីករាលដាលហួសពីព្រំដែននៃប្រទេសអ៊ុយក្រែន។ លោកបានបន្ថែមថា “ដើម្បីអនុវត្តនូវការកំណត់ដែនអាកាសគ្មានការហោះហើរនេះ អង្គការណាតូត្រូវបញ្ជូនយន្តហោះរបស់ខ្លួនចូលទៅក្នុងដែនអាកាសអ៊ុយក្រែន ហើយបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលសកម្មភាពនេះអាចបណ្ដាលជាសង្គ្រាមយ៉ាងធំនៅក្នុងទ្វីបអឺរ៉ុប”។ អ្នកដឹកនាំកំពូលនៃប្រទេសក្នុងប៉ែកអឺរ៉ុបផ្សេងៗទៀត ដូចជានាយករដ្ឋមន្រ្ដីអង់គ្លេស លោក Boris Johnson និងអគ្គលេខាធិការនៃអង្គការណាតូ លោក Jens Stoltenberg ក៏បានបង្ហាញពីគោលជំហរបដិសេធចំពោះសំណើរបស់អ៊ុយក្រែនដែរ។ 🎥 WION
-
មួយជ្រុងនៃភ្នំពេញ ២០២២

-
ស្ថានភាពធាតុអាកាស ៩-១៥ មីនា ២០២២

-
អបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា

ក្រោមម្លប់សុខសន្តិភាព នារីកម្ពុជា ទទួល បានឱកាស ការលេីកទឹកចិត្ត ការទទួលស្គាល់ និងការគោរព ពីបុរស ពីថ្នាក់ដឹកនាំ និងពីសង្គមកាន់តែច្រេីនជាងមុន ហេីយនារីកាន់តែច្រេីនមានតួនាទីជាអ្នកដឹកនាំ និងបំពេញការងារបានល្អជាងបុរសថែមទៀតផង មិនថាក្នុងការងារនយោបាយ ការងាររាជការ ការងារអាជីវកម្ម ឬការងារចាត់ចែងក្នុងក្រុមគ្រួសារ នោះទេ។ តួនាទីរបស់នារី ពិតជាសំខាន់ និងមិនអាចខ្វះបាន ហេីយមានរឿងជាច្រេីន ដែលយេីងទាំងអស់គ្នាជាបុរសអាច និងគួររៀនសូត្រឱ្យបានកាន់តែច្រេីន និងសុីជម្រៅពីនារី និងភាពជាអ្នកដឹកនាំរបស់នារី។ ✍🏽 KCV📸 Kim Panharoth
-
រៀបចំដោយ “យើងជឿជាក់លើកម្ពុជា”

-
របាយការណ៍នៅថ្ងៃទី៧ មីនា
