-
របាយការណ៍នៅថ្ងៃទី៦ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៤. កូវីដ ៣០៦ករណី ជាសះស្បើយ ៤៨២នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១៣២ ៧០៨នាក់ អ្នកជាសះស្បើយ ១២៦ ៩២១នាក់ អ្នកស្លាប់ ៣ ០៤២នាក់ ចេញផ្សាយ ថ្ងៃទី៧ មីនា ២០២២
-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី៧ មីនា ២០២២

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានលទ្ធភាពអាចផលិត និងផ្គត់ផ្គង់អុកស៊ីហ្សែន អាស៊ាន-អាមេរិក មិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកនៅឡើយ។ ពីពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា គឺសម្តេចមិនអាចចេញក្រៅប្រទេសបាននោះឡើយដោយសារកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្តេចទទួលស្គាល់ថាកម្ពុជាខ្វះខាតនូវបរិក្ខារទំនើបសម្រាប់ព្យាបាល តែមិនខ្វះនូវទឹកចិត្តសម្រាប់ការលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ កម្ពុជាក្លាយជាប្រទេសមួយទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩បានល្អក្នុងចំណោមប្រទេសនានាលើពិភពលោក មនសិការវិជ្ជាជីវៈ និងការដាក់ចេញគោលនយោបាយរបស់កម្ពុជា ធ្វើឱ្យកម្ពុជាអាចលុបបំបាត់ជំងឺគ្រុនស្វិតដៃជើងតាមរយៈវ៉ាក់សាំងបង្ការ កម្ពុជាកំពុងប្រឹងប្រែងក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ នៅឆ្នាំ១៩៩៨ ប្រជាពលរដ្ឋកម្ពុជាមានអាយុសង្ឃឹមរស់ ត្រឹម៥៦ឆ្នាំប៉ុណ្ណោះ តែពេលបច្ចុប្បន្ន រហូតដល់ជាង ៧០ឆ្នាំ។ ក្តីសង្ឃឹមនេះ ដោយសារកត្តាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពចម្រើននៃជីវភាព និងការរីកចម្រើននៃប្រព័ន្ធសេវាសុខាភិបាល ការបំបែកខេត្តត្បូងឃ្មុំ ចេញពីខេត្តកំពង់ចាម ឆ្នាំ២០១៣ បានដោះស្រាយបញ្ហាសុខាភិបាល រដ្ឋបាល និងតុលាការ សម្តេចតេជោជំទាស់ចំពោះការនិយាយលេងសើចថា “មិនកើតកូវីដមិនទាន់សម័យ” ព្រោះថាមិនដឹងថ្ងៃក្រោយមេរោគនេះនឹងបង្កការលំបាកយ៉ាងណា វ៉ាក់សាំង គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះ នឹងប្រារព្ធជាធម្មតា សម្តេចបានប្រើពេលតែ៣ម៉ោងប៉ុណ្ណោះ ក្នុងការសម្រេចចិត្តធ្វើជាសហប្រធានជាមួយ UN លើបញ្ហាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន សម្តេចតេជោចង់ឃើញសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឈប់បាញ់នៅនឹងកន្លែង ហើយបើកការចរចានឹងគ្នា។ ការស្ម័គ្រចិត្តទៅប្រយុទ្ធនៅអ៊ុយក្រែន គឺជាការយកសាំងទៅចាក់នៅលើភ្លើង កម្ពុជាបានយកចិត្តទុកដាក់លើសន្តិភាពរយៈពេលជាង ៤០ឆ្នាំមកហើយ…
-
ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ។ ៧ មីនា ២០២២ សូមទស្សនា៖ https://www.facebook.com/109417220955491/posts/427301202500423/?d=n
-
មន្ទីពេទ្យ មិត្តភាព កម្ពុជា -ចិន ត្បូងឃ្មុំ តម្លៃប្រមាណ ៥០ លានដុល្លារ ដែលត្រៀមសម្ពោធជាផ្លូវការនៅថ្ងៃស្អែក

-
បឹងកក់យើងហ្នឹង!

-
កូវីដ១៩ នៅកម្ពុជា

-
របាយការណ៍នៅថ្ងៃទី៥ មីនា

-
ស្តាប់អ្នកនយោបាយអាឡឺម៉ង់និយាយពីបញ្ហាអ៊ុយក្រែន

-
“កត្តាសន្តិភាព បានជំរុញឱ្យនារីមានឱកាសសិក្សារៀនសូត្រ ធ្វើការងារ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ”

នេះជាប្រសាសន៍របស់លោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការនារី ក្នុងឱកាសខួបលេីកទី១១១ ទិវារអន្តរជាតិនារី ៨ មីនា ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដេីម្បីចីរភាពនាពេលអនាគត ” នៅសាលាក្រុងព្រះសីហនុ។ សន្តិភាពមានតម្លៃណាស់! យេីងត្រូវថែរក្សាឱ្យបានគង់វង្ស! ៥ មីនា ២០២២
-
ខ្ញុំត្រូវការសន្តិភាព!
