-
រាជធានីភ្នំពេញថតនៅពាក់កណ្តាលខែកុម្ភៈ ២០២២

-
របាយការណ៍នៅថ្ងៃទី៤ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៤. កូវីដ ៣៣៤ករណី ជាសះស្បើយ ៤៩៥នាក់ និងស្លាប់ ២នាក់។ អ្នកឆ្លងសរុប ១៣២ ០៧២នាក់ អ្នកជាសះស្បើយ ១២៦ ០៣១នាក់ អ្នកស្លាប់ ៣ ០៤០នាក់ ចេញផ្សាយ ថ្ងៃទី៥ មីនា ២០២២
-
កូវីដ១៩ នៅកម្ពុជា

-
សម្តេចតេជោសម្រេចយកជម្រើសសាងសង់ស្ពានមិត្តកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅទីតាំង “ផ្សាររាត្រីភ្ជាប់ទៅតំបន់ជ្រោយចង្វារ ហើយបន្តទៅតំបន់អរិយក្សត្រ” ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរតែម្តង

-
៤ មីនា ២០២២

១. ឆ្នាំ២០២១ រាជធានីភ្នំពេញអនុញ្ញាតគម្រោងសាងសង់ចំនួន ១ ០៥០គម្រោង មានទុនវិនិយោគប្រមាណ ២,២៦ពាន់លានដុល្លារ – AMS Economy ២. ចាប់តាំងពីឆ្នាំ២០១៧-២០២១មក កម្ពុជាបាននាំចេញអង្ករទៅកាន់រុស្ស៊ី និងអ៊ុយក្រែន ជិត២ម៉ឺនតោន – ថ្មីៗ ៣. រដ្ឋាភិបាលសម្រេចលើកទឹកចិត្តពន្ធ៣ឆ្នាំ (៥០ភាគរយនៃប្រាក់ចំណេញ) ដល់ក្រុមហ៊ុនក្នុងស្រុកដែលចុះបញ្ជីជាមួយផ្សារមូលបត្រកម្ពុជា – RFI ៤. រុស្ស៊ី បិទគេហទំព័រសារព័ត៌មានជាច្រើន ក្នុងនោះរួមមានទាំង BBC និងទូរទស្សន៍អាល្លឺម៉ង់ DW – Al Jazeera ៥. សហភាពអឺរ៉ុបគាំទ្រផែនការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ពលរដ្ឋភៀសខ្លួនអ៊ុយក្រែន – Reuters
-
ស្ទឹងមានជ័យនាពេលរាត្រី 🏙

-
“យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា” ផ្តួចផ្តើម និងដឹកនាំដោយក្រសួងបរិស្ថាន ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣ មីនា ២០២២

-
សង្គ្រាមរុស្សុី-អ៊ុយក្រែន ធ្វើឱ្យក្រុមប្រទេសអឺរ៉ុបដែលតែងតែជ្រកក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីលូកដៃអន្តរាគមន៍ទៅក្នុងគ្រប់ទិសតំបន់នៃពិភពលោកច្រាសច្រាល់របើកក្បាំងមុខដែលគេពាក់តាំងពីក្រោយសង្គ្រាមលោកលើកទី២

សង្គ្រាមរុស្សុី-អ៊ុយក្រែន ធ្វើឱ្យក្រុមប្រទេសអឺរ៉ុបដែលតែងតែជ្រកក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីលូកដៃអន្តរាគមន៍ទៅក្នុងគ្រប់ទិសតំបន់នៃពិភពលោកច្រាសច្រាល់របើកក្បាំងមុខដែលគេពាក់តាំងពីក្រោយសង្គ្រាមលោកលើកទី២ នោះគឺ (១) ការគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន និង(២) សមភាពរវាងប្រជាជាតិនានា។ ការគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មានដែលគេតែងលើកឡើងនៅពេលនេះត្រូវថោកជាងសំរាមបន្ទាប់ពីពួកគេបានសម្រេចបិទមិនឱ្យមានការផ្សាយរបស់គ្រប់បណ្តាញព័ត៌មានណាដែលគេយល់ថាគាំទ្រដោយរុស្សុី។ ឯសមភាពប្រជាជាតិក៏ត្រូវរង្គោះរង្គើនៅពេលដែលគេបើកទ្វារទទួលអ្នកភៀសខ្លួនអ៊ុយក្រែនជិត ១លាននាក់ តែទទួលចំនួនតិចតួចប៉ុណ្ណោះចំពោះអ្នកភៀសខ្លួនពីមជ្ឈឹមបូព៌ា និងអាហ្វ្រិក។ ✍🏽 KK📷 Online
-
របាយការណ៍នៅថ្ងៃទី៣ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ៣៦នាក់។ ៤. កូវីដ ៣៦៦ករណី ជាសះស្បើយ ៥០៧នាក់ និងស្លាប់ ៥នាក់។ អ្នកឆ្លងសរុប ១៣១ ៧៣៨នាក់ អ្នកជាសះស្បើយ ១២៥ ៥៣៦នាក់ អ្នកស្លាប់ ៣ ០៣៨នាក់ ចេញផ្សាយ ថ្ងៃទី៤ មីនា ២០២២
-
កូវីដ១៩ នៅកម្ពុជា
