-
របាយការណ៍នៅថ្ងៃទី២ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ ៣៦៨ករណី ជាសះស្បើយ ៤០២នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១៣១ ៣៧២នាក់ អ្នកជាសះស្បើយ ១២៥ ០២៩នាក់ អ្នកស្លាប់ ៣ ០៣៣នាក់ ចេញផ្សាយ ថ្ងៃទី៣ មីនា ២០២២
-
កូវីដ១៩ នៅកម្ពុជា

-
សូមពិនិត្យមើលលទ្ធភាព

-
ខ្ញុំធានាបានតែម្យ៉ាង គឺសន្តិភាពដោយគ្មានជម្លោះប្រដាប់អាវុធលើដែនដីដ៏កំសត់មួយនេះដែលស្ថិតក្រោម

-
ប្រេងឡើងគ្រប់ប្រទេសជុំវិញពិភពលោក

-
សម្តេចតេជោថ្លែងពីបញ្ហារស្ស៊ី-អ៊ុយក្រែន កាលពីថ្ងៃទី៣ មីនា ២០២២

-
អូមីក្រុងវៃរកតែកូនក្មេង និងមេដឹកនាំ

-
២ មីនា ២០២២

១. កម្ពុជាកំពុងរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក រំពឹងបង្កើនទំហំនាំចេញលើស ២ប៊ីលានដុល្លារ និងបង្កើតការងារជាង ២២ពាន់កន្លែង ក្នុងពេល៥ឆ្នាំ – AMS Central ២. គម្រោងសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ធផលបានប្រមាណ ៦៤% ដែលគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ – AMS Economy ៣. គិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានអគារខ្ពស់ៗ ចាប់ពីប្រាំជាន់ឡើងទៅ ចំនួនជាង ១៦០០ អគារ និងសំណង់បុរី-បណ្ដុំផ្ទះល្វែង ចំនួន ៣១០កន្លែង – រស្មីកម្ពុជា ៤. នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានបញ្ជាក់ជាថ្មីថាកងទ័ពអង់គ្លេសនឹងមិនចូលរួមប្រយុទ្ធដោយផ្ទាល់ ជាមួយកងទ័ពរុស្ស៊ីនៅក្នុងអ៊ុយក្រែនឡើយ – Reuters ៥. ក្រុមប្រទេស G7 នឹងរឹបអូសទ្រព្យសម្បត្តិរបស់ឥស្សរជនរុស្ស៊ីសំខាន់ៗ ដែលនៅក្បែរលោក Putin – TASS
-
ថ្ងៃទី២ មីនា ២០២២នេះ កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ

កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ មួយផ្នែកនៃកំណាត់ផ្លូវនេះ ក៏បានបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវ។ កំណាត់ផ្លូវជាតិលេខ៣នេះ ក៏អាចរាប់ជាប្រភេទផ្លូវល្បឿនលឿនផងដែរ ព្រោះផ្លូវនេះគឺមានទទឹងផ្លូវធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ។ សម្តេចតេជោបានស្នើក្រសួងសាធារណការ ពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវទាំងឡាយណាដែលមានទំហំធំៗបែបនេះ។ 📷 SPM
-
របាយការណ៍អ្នកចាក់វ៉ាកសាំង នៅកម្ពុជា

អ្នកទទួលវ៉ាក់សាំងដូសទី១ និងដូសទី២ មាន ៩១ភាគរយ កុមារ៣ឆ្នាំ ៤ឆ្នាំ ចាក់បានជាង ២៨ភាគរយ អ្នកទទួលវ៉ាក់សាំងដូសទី៣ មានជាង៧លាននាក់ អ្នកទទួលដូសទី៤ មានជាង ១លាននាក់ វ៉ាក់សាំងនៅក្នុងឃ្លាំងមានជាង ៧លានដូស ៨លានដូសទៀតនឹងមកដល់ជាបន្តបន្ទាប់ត្រឹមឆមាសទី១ ឆ្នាំ២០២២ របាយការណ៍សម្តេចតេជោ ហ៊ុន សែន (គិតត្រឹមថ្ងៃទី២ មីនា ២០២២)