-
របាយការណ៍នៅថ្ងៃទី១ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៥នាក់។ ៤. កូវីដ ៤១៥ករណី ជាសះស្បើយ ៤៥០នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣១ ០០៤នាក់ អ្នកជាសះស្បើយ ១២៤ ៦២៧នាក់ អ្នកស្លាប់ ៣ ០៣២នាក់ ចេញផ្សាយ ថ្ងៃទី២ មីនា ២០២២
-
កូវីដ១៩ នៅកម្ពុជា

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២ មីនា ២០២២

នៅសប្តាហ៍ក្រោយ សម្តេចនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ សម្តេចតេជោបានកោតសរសើរចំពោះការរៀបចំសួន និងដាំផ្កាចំទ្រូងផ្លូវ ហើយរំពឹងថា ប្រជាពលរដ្ឋនឹងមិនយកសួនទ្រូងផ្លូវធ្វើជាកន្លែងបន្ទោបង់ គួរពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវដែលមានទំហំធំៗ សម្តេចតេជោកោតសរសើរពីរៀបចំដាក់កាមេរាចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣ ការសាងសង់ផ្លូវនៅកម្ពុជាបានផ្លាស់ប្តូរហើយ ដោយពីមុនសាងសង់ផ្លូវគិតធ្វើឱ្យបានវែង តែឥឡូវគិតពីការធ្វើឱ្យបានរឹងមាំ កំណាត់ផ្លូវជាតិលេខ៣ ចំណាយថវិកាជាង ២៥២លានដុល្លារ ក្នុងនោះជាង ៤០លានដុល្លារ ជាថវិកាបដិភាគរបស់រដ្ឋ ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍ពីកំណាត់ផ្លូវជាតិលេខ៣ ស្របពេលកម្ពុជាពង្រីកការវិនិយោគភាគនិរតីប្រទេស សម្តេចអំពាវនាវដល់ប្រជាពលរដ្ឋកុំដឹកលើសទម្ងន់កំណត់ និងបើកបរលើសល្បឿនកំណត់ សម្តេចមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ ហើយក៏មិនគាំទ្រការយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះឡើយ សង្គ្រាមរវាងរុស្សុី-អ៊ុយក្រែន នៅពេលនេះបានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ ហើយនឹងអូសបន្លាយកាន់តែយូរ បើរុស្ស៉ីរក្សាទាហានទុកនៅអ៊ុយក្រែន រុស្សុី-អ៊ុយក្រែន មិនទាន់អស់ឱកាសក្នុងការចរចាគ្នានោះឡើយ សង្គ្រាមរុស្សុី-អ៊ុយក្រែន ក្លាយទៅជាការដាក់បន្ទុកបន្ថែមសម្រាប់សេដ្ឋកិច្ចពិភពលោក រួមទាំងសេដ្ឋកិច្ចកម្ពុជា បើសង្គ្រាមរុស្សុី-អ៊ុយក្រែនឈានដល់ការប្រើនុយក្លេអ៊ែរ នោះអឺរ៉ុប រុស្ស៉ី និងអាមេរិកផង អាចនឹងខ្ទេចខ្ទី សន្តិភាព គឺនយោបាយអាទិភាពខ្ពស់បំផុតរបស់កម្ពុជានាពេលបច្ចុប្បន្ន។ បើធានាសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ សម្តេចតេជោសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការឡើងថ្លៃប្រេង សម្តេចតេជោមិនគាំទ្រការផ្តាច់ខ្លួនរបស់ហុងកុង តៃវ៉ាន់ ទីបេ និងជឺចាំង ពីចិននោះឡើយ៕
-
ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣(ភ្នំពេញ-កំពត) ប្រវែងជាង១៣៤គីឡូម៉ែត្រ

-
ស្ថានភាពធាតុអាកាស ២-៨ មីនា ២០២២

-
បញ្ចប់មុខតំណែងលោក ប៊ិន សម្បត្តិថារ័ត្ន ពីអនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

-
១ មីនា ២០២២

១. ២ខែដើមឆ្នាំ២០២២ កម្ពុជានាំចេញកសិផលជិត ២លានតោន កើនឡើង ៩,៥% និងនាំចេញទៅកាន់ ៥២ប្រទេស – AMS Central ២. ទីផ្សារអាស៊ាន និងអឺរ៉ុប ជាគោលដៅថ្មីដែលត្រូវ គិតគូរមុនគេ សម្រាប់គោលដៅទេសចរណ៍ វ៉ាក់សាំងនៅខេត្តព្រះសីហនុ – កោះសន្តិភាព ៣. ខែកុម្ភៈ ២០២២ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ៤០៣នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN – FN ៤. តៃវ៉ាន់បានបញ្ជូនគ្រឿងបរិក្ខាវេជ្ជសាស្រ្តសរុប២៧តោន ទៅកាន់អ៊ុយក្រែនដែលកំពុងបន្តស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ី – Reuters ៥. ទាហានអ៊ុយក្រែនយ៉ាងតិច ៧០នាក់ស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីលើមូលដ្ឋានយោធាមួយក្នុងទីក្រុង Okhtyrka ខណៈ ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមបានកើនឡើង – Forbes
-
សូមបញ្ចៀសសង្រ្គាម 🙏

-
សែនសុខ រាជធានីភ្នំពេញ ចុងខែកុម្ភៈ ២០២២

-
ប្រជាជនរស់នៅសុខសាន្តពោរពេញដោយសេចក្តីសុខដោយសារការចរចាដោយសន្តិភាពជាមួយនឹងនយោបាយឈ្នះ-ឈ្នះ
