-
សហភាពអឺរ៉ុបបិទខ្ទប់សារព័ត៌មានរុស្ស៊ី!

សេរីភាពសារព័ត៌មានត្រូវបានលោកខាងលិចផ្តល់តម្លៃខ្ពស់ណាស់ ប៉ុន្តែពេលនេះបាននាំគ្នាបិទបណ្តាញផ្សាយរបស់រុស្ស៊ីទៅវិញ ក្រោមហេតុផល “ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។” ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា “Russia Today (RT) និង Sputnik ដែលគាំទ្រដោយរដ្ឋរុស្ស៊ី ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេនឹងមិនអាចផ្សព្វផ្សាយការភូតកុហករបស់ពួកគេ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ Putin និងសាបព្រោះការបែងចែកគ្នាក្នុងសហភាពរបស់យើងបានទៀតទេ”៕ ✍🏽-ពុយ គា
-
កូវីដ១៩ នៅកម្ពុជា

-
របាយការណ៍នៅថ្ងៃទី២៨ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ៣១៣ករណី ជាសះស្បើយ ៤០៥នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣០ ៥៨៩នាក់ អ្នកជាសះស្បើយ ១២៤ ១៧៧នាក់ អ្នកស្លាប់ ៣ ០៣២នាក់ ចេញផ្សាយ ថ្ងៃទី១ មីនា ២០២២
-
២៨ កុម្ភៈ ២០២២

១. កម្ពុជាប្រកាសខេត្តកែបជាខេត្តទី១ គ្មាមមីន ក្រោយពីបោសសម្អាតលើផ្ទៃដីជាង ៣០០ហិកតា និងគ្រោងប្រកាសរាជធានី-ខេត្ត ៧ទៀត នៅឆ្នាំ២០២២នេះ – AMS Central ២. មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជិត៥០លានដុល្លារ គ្រោងបើកប្រើប្រាស់នៅដើមខែក្រោយ – ថ្មីៗ ៣. កម្ពុជានឹងធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នាដើមខែមីនានេះ ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចម្រើន – RFI ៤. មកទល់ពេលនេះ ប៉ូលិសរុស្ស៊ីចាប់ខ្លួនបាតុករប្រឆាំងសង្រ្គាមនៅអ៊ុយក្រែនសរុបជាង ៥ ០០០នាក់នៅទូទាំងប្រទេស – Al Jazeera ៥. UN៖ មកទល់ពេលនេះប្រជាជនអ៊ុយក្រែនជាង៥០ម៉ឺននាក់បានភៀសខ្លួន ទៅប្រទេសជិតខាង – RT
-
Phnom Penh at Night 🌙 🏙

-
លោករដ្ឋមន្ត្រីព័ត៌មាន ខៀវ កាញារិទ្ធ ប្រតិកម្មយ៉ាងដូច្នេះបន្ទាប់ពីសហភាពអឺរ៉ុប (EU) ដែលមានសមាជិក២៧ប្រទេស បានប្រកាសបិទសារព័ត៌មាន RT និង Sputnik របស់រុស្ស៊ីមិនឱ្យមើលឃើញនៅក្នុងប្រទេសសមាជិករបស់ខ្លួន

លោករដ្ឋមន្ត្រីព័ត៌មាន ខៀវ កាញារិទ្ធ ប្រតិកម្មយ៉ាងដូច្នេះបន្ទាប់ពីសហភាពអឺរ៉ុប (EU) ដែលមានសមាជិក២៧ប្រទេស បានប្រកាសបិទសារព័ត៌មាន RT និង Sputnik របស់រុស្ស៊ីមិនឱ្យមើលឃើញនៅក្នុងប្រទេសសមាជិករបស់ខ្លួន។ ការបញ្ជាក់នេះគឺចេញពីមាត់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាការអឺរ៉ុប និងត្រូវបានដកស្រង់ដោយសារព័ត៌មាន RT យប់ថ្ងៃទី២៧ កុម្ភៈ ២០២២។
-
សង្ខេបកម្រងរាជស័ព្ទ

-
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងការចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាម នៅខេត្តព្រះសីហនុ

-
រុស្ស៊ី និងអាមេរិក ជាអ្នកជិតខាង

-
សម្តេចតេជោអវិជ្ជមានកូវីដ១៩ បញ្ចប់ការធ្វើចត្តាឡីសក័ និងចេញធ្វើការងារធម្មតាឡើងវិញ
