-
ការណ៍ដែលរុស្ស៊ីវាយប្រហារដោយយោធាទៅលើអ៊ុយក្រែនជាសារមួយជូនប្រទេសទន់ខ្សោយថា មុននឹងធ្វើអ្វីក៏ដោយត្រូវស្គាល់ពីខ្លួនឯង និងសត្រូវឱ្យច្បាស់

-
កំពង់ចាមមកពីពាក្យកំពង់ចាំ

តាមប្រសាសន៍លោកអ៊ំ គាត ឈន់ កំពង់ចាមមិនមែនយកឈ្មោះពីវត្តមានរបស់ជនជាតិចាមទេ គឺមកពីកំពង់ចាំជាទីកន្លែងរងចាំមុននឹងឆ្លងទន្លេ។ ទីរួមខេត្តកំពង់ចាមត្រូវបានគូសវាសឡើងនៅឆ្នាំ ១៩៣៨ ដោយលោក Hoffel ជាមន្ត្រីប្រចាំការខេត្ត និងជាវិស្វករចេញពីសាលាពហុបច្ចេកទេសម្នាក់។ នៅត្រើយម្ខាងទៀតមានអាគារខ្ពស់មួយជាប៉ម។ កាលពីក្មេង ពេលឆ្លងសាឡាងទៅមេមត់ ខ្ញុំតែងមើលប៉មនេះ ហើយតែងតែឆ្ងល់ថាវាជាអ្វី? វាជាប៉មសម្រាប់សង្កេតចរាចរណ៌តាមទន្លេមេគង្គ មិនមែនជាប៉មវិហារអ៊ីស្លាមទេ។ ✍🏽 Heng Dyna
-
សៀមរាប 🇰🇭🥰

-
របាយការណ៍នៅថ្ងៃទី២៦ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ៣៧២ករណី ជាសះស្បើយ ៤៧៦នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២៩ ៩២០នាក់ អ្នកជាសះស្បើយ ១២៣ ៣៥៣នាក់ អ្នកស្លាប់ ៣ ០៣២នាក់ ចេញផ្សាយ ថ្ងៃទី២៧ កុម្ភៈ ២០២២
-
កូវីដ១៩ នៅកម្ពុជា

-
“មនុស្សជាតិត្រូវបញ្ចប់សង្គ្រាម មុននឹងសង្គ្រាមបញ្ចប់មនុស្សជាតិ” Kennedy ថ្លែងពាក្យមួយឃ្លានេះ ក្នុងខែកញ្ញា ១៩៦១ នៅអង្គការសហប្រជាជាតិ

មួយឆ្នាំក្រោយមក នៅខែតុលា ១៩៦២ ពិភពលោកប៊ិះតែផ្ទុះសង្គ្រាមនុយក្លេអ៊ែររវាងអាមេរិក និងសូវៀត នៅក្នុងវិបត្តិមីស៊ីលកុយបា។ នៅអ៊ុយក្រែនសព្វថ្ងៃ ពូទីនត្រូវបញ្ចប់សង្គ្រាមឱ្យបានលឿនរហ័ស បើទោះបីជាមិនសម្រេចគោលដៅ ឬជោគជ័យក៏ដោយ។ បច្ចប្បន្ន NATO នឹងមិនជួយអ៊ុយក្រែនទេ ព្រោះអ៊ុយក្រែនមិនមែនជាសមាជិកអូតង់ ព្រោះរុស្ស៊ីជាមហាអំណាចនុយក្លេអ៊ែរ និងព្រោះសមាជិកអូតង់មួយចំនួនដូចជា អាមេរិក បារាំង សុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរ។ បើសង្គ្រាមអូសបន្លាយក្នុងកំហឹងនិងការសងសឹករហូតដល់បណ្តាលឱ្យមានការកាប់សម្លាប់រង្គាលដូចនៅអតីតយូហ្គោស្លាវីសម័យទសវត្សរ៍ ១៩៩០ ឬបើសង្គ្រាមរីករាលដាលដល់ប្រទេសជិតខាងដែលជាសមាជិក NATO នៅពេលនោះ អ្វីៗដែលម្នាក់ៗនឹកស្មានមិនដល់ នឹងអាចកើតឡើង។ ចូរកុំភ្លេចថា សង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២ សុទ្ធតែផ្ទុះឡើងនៅអឺរ៉ុប មុននឹងរីករាលដាលពេញពិភពលោក។ ✍🏽 Jean-François Tain
-
រដ្ឋមន្រ្តីការបរទេសអាស៊ានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះរុស្ស៉ី-អ៊ុយក្រែន ឱ្យអត់ធ្មត់ជាអតិបរមា និងប្រឹងប្រែងស្វែងរកកិច្ចសន្ទនាឱ្យអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ការណ៍ជម្លោះកុំឱ្យវិវត្តន៍កាន់តែធ្ងន់ធ្ងរ

-
គំនិតផ្តួចផ្តើមមួយនេះនឹងជួយដល់ធនាគារកណ្តាលក្នុងការអនុវត្តគោលការណ៍បរិស្ថានប្រកបដោយចីរភាពទៅក្នុងការគ្រប់គ្រងទុនបម្រុង

-
ចាប់ពីថ្ងៃទី២៨ កុម្ភៈ តទៅ បុគ្គលម្នាក់អាចស្នើសុំទិញឱសថម៉ូលណាទ្រីស ពី ១ ដល់ ៥ប្រអប់ ហើយមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរងអាចស្នើសុំទិញ ពី ១ ដល់ ៥០ប្រអប់

-
ខណៈអាមេរិកស្នើជម្លៀសលោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy ចេញពីទីក្រុងគៀវខ្លាចត្រូវទ័ពរុស្សីចាប់ ឬសម្លាប់ លោកប្រធានាធិបតីបានច្រានចោលសំណើនេះ
