-
សម្តេចតេជោធ្វើចត្តាឡីស័កមួយរយៈពេលខ្លីសិន!

-
សច្ចធម៌ប្រវត្តិសាស្រ្ត

ប្រធានាធិបតីរុស្ស៊ីលោក Putin បានសួរអតីតប្រធានាធិបតីអាមេរិកលោក Bill Clinton កំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ នៅឆ្នាំ២០០០ ថា “តើអាមេរិកគិតយ៉ាងណា ចំពោះការចូលរួមរបស់រុស្ស៊ីជាសមាជិកអង្គការណាតូ?” ប្រតិកម្មចំពោះសំណួររបស់លោក Putin អាចមើលឃើញតាមរយៈទង្វើជាក់ស្តែងរបស់អាមេរិកមកកាន់រុស្ស៊ី ដែលរួមមានការគាំទ្រក្រុមភេរវករនៅ Caucasus ខាងជើង ដោយបើកចំហ ការមិនយកចិត្តទុកដាក់ចំពោះការទាមទារ និងកង្វល់សន្តិសុខរបស់រុស្ស៊ីជុំវិញការពង្រីកអង្គការណាតូ និងការដកខ្លួនចេញពីសន្ធិសញ្ញាប្រឆាំងមីស៊ីលបាលីស្ទិកជាដើម។ ដូច្នេះ វាមិនមែនមកពីរបបនយោបាយរបស់រុស្ស៊ីនោះទេ ប៉ុន្ដែអាមេរិកគ្រាន់តែមិនត្រូវការប្រទេសឯករាជ្យដ៏ធំមួយដូចជារុស្ស៊ីប៉ុណ្ណោះ។ [Video below] 🎥 Russia Insight
-
ក្នុងនាមជាប្រទេសតូច យើងគួរស្វែងយល់អំពីភូមិសាស្រ្តនយោបាយឱ្យបានច្បាស់លាស់ ស្គាល់ពីខ្លួនឯង ស្គាល់ពីប្រទេសជិតខាង និងស្វែងរកនយោបាយការបរទេសដ៏ឈ្លាសវៃនិងទន់ភ្លន់

ក្នុងនាមជាប្រទេសតូច យើងគួរស្វែងយល់អំពីភូមិសាស្រ្តនយោបាយឱ្យបានច្បាស់លាស់ ស្គាល់ពីខ្លួនឯង ស្គាល់ពីប្រទេសជិតខាង និងស្វែងរកនយោបាយការបរទេសដ៏ឈ្លាសវៃនិងទន់ភ្លន់ កុំផ្គើនអ្នកជិតខាងដែលខ្លាំងជាងខ្លួន កុំចេះតែជឿបរទេសនៅឆ្ងាយ ពីព្រោះពេលសង្រ្គាមកើតឡើង គឺយើងទេដែលជាអ្នករងគ្រោះធ្ងន់ជាងគេ ហើយប្រទេសដទៃតែងគិតផលប្រយោជន៍គេជាធំ និងជាចម្បង។ ✍🏽 unknown
-
ផលវិបាកនៃសង្គ្រាម 😢

-
ប្រធានាធិបតី Joe Biden និងអគ្គលេខាធិការ NATO និយាយថាវាជាសិទ្ធិសម្រេចរបស់អ៊ុយក្រែនក្នុងការចូល ឬមិនចូលក្នុងសម្ព័ន្ធយោធា NATO

ប្រធានាធិបតី Joe Biden និងអគ្គលេខាធិការ NATO និយាយថាវាជាសិទ្ធិសម្រេចរបស់អ៊ុយក្រែនក្នុងការចូល ឬមិនចូលក្នុងសម្ព័ន្ធយោធា NATO។ ចំណែកឯប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រកាសក្តែងៗថា អ៊ុយក្រែនចង់ចូលជាសមាជិករបស់ NATO។ រហូតមកដល់ពេលនេះ អ៊ុយក្រែនមិនទាន់ជាសមាជិក NATO ទេ ហើយពុំទាន់មានប្រទេសសម្ព័ន្ធមិត្តណាមួយ រួមទាំងអាមេរិកផង ប្រកាសដាក់ទ័ពចូលជួយអ៊ុយក្រែន ដើម្បីទប់ទល់នឹងទ័ពរុស្សុី។ ប្រទេសលោកខាងលិចបានត្រឹមសន្យាថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរដល់ប្រទេសរុស្សុី។ ប្រភព៖ Washington Post
-
រដ្ឋធានីកៀវបាន និងកំពុងរងការវាយប្រហារដោយគ្រាប់មីស៊ីល នៅព្រឹកថ្ងៃសុក្រ ២៥ កុម្ភៈ (ម៉ោងនៅអ៊ុយក្រែន 🇺🇦)

ទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Anton Gerashchenko ថ្លែងប្រាប់ CNN។ បើតាមក្រុមមន្ត្រីអាមេរិក កងទ័ពរុស្ស៊ីកំពុងសម្រេចផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន បុន្តែខាងរុស្ស៊ីមិនទាន់ឆ្លើយតបអ្វីទេ។លោក Putin ធ្លាប់អះអាងថារុស្ស៊ីគ្មានផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែនទេ។ ប្រតិបត្តិការយោធាមានគោលដៅការពារជនស៊ីវិល និងប្រជាជននិយាយភាសារុស្ស៊ីដែលកំពុងរងការប្រល័យពូជសាសន៍នៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន។ 🎥 CNN
-
ប្រធានាធិបតីអ៊ុយក្រែន Zelenskyy និយាយថា លោក និងគ្រួសារនឹងមិនចាកចេញពីរដ្ឋធានីកៀវទេ

-
យើង [អ៊ុយក្រែន] មិនចង់មានសង្រ្គាម យើងមិនចង់មានសង្រ្គាមត្រជាក់ សង្រ្គាមក្តៅ ហើយក៏មិនចង់មានសង្ក្រាមបែបកូនកាត់ណាឡើយ
![យើង [អ៊ុយក្រែន] មិនចង់មានសង្រ្គាម យើងមិនចង់មានសង្រ្គាមត្រជាក់ សង្រ្គាមក្តៅ ហើយក៏មិនចង់មានសង្ក្រាមបែបកូនកាត់ណាឡើយ](https://s3.ams.com.kh/central/media/2022/02/maxresdefault-1-18.jpg)
-
ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រជុំជាមួយសម្ព័នមិត្តជាច្រើនរួមទាំងប្រទេសមហាអំណាចសេដ្ឋកិច្ច G7 ផង ដើម្បីដាក់ទណ្ឌកម្មគ្រប់បែងយ៉ាងប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែតើលោកពូទីនខ្លាចឬយ៉ាងណា?

-
ប្រធានាធិបតីអ៊ុយក្រែន Zelenskyy៖ “ខ្ញុំបានសួរទៅកាន់មេដឹកនាំទាំង ២៧រូប របស់សហភាពអឺរ៉ុបដោយផ្ទាល់ថា តើអ៊ុយក្រែននឹងចូលជាសមាជិក NATO ដែរឬទេ?
