-
រុស្សីវាយអ៊ុយក្រែនលើកនេះ ជាការព្រមានដល់ប្រទេសអតីតសហភាពសូវៀតកុំឱ្យជ្រួលជ្រើមជាមួយ NATO និងអាមេរិក

អ៊ុយក្រែន ជាប្រទេសមួយដែលមានសក្តានុពលសេដ្ឋកិច្ចល្អជាងគេក្នុងចំណោមប្រទេសដែលបំបែកចេញពីសហភាពសូវៀតក្នុងសម័យនៅជារដ្ឋមួយនៃសហភាពសូវៀត អ៊ុយក្រែនជារដ្ឋមួយដែលមានឧស្សាហកម្មធំៗច្រើនជាងគេរួមទាំងរោងចក្រធ្វើយន្តហោះផងដែរ ក្រៅពីវិស័យឧស្សាហកម្មធនធ្ងន់ អ៊ុយក្រែនក៏សម្បូរធនធានមនុស្សមិនចាញ់រុស្សីប៉ុន្មានដែរ។ អ៊ុយក្រែនប្រៀបដូចបងទី២ បន្ទាប់ពីរុស្សីក្នុងចំណោមបងប្អូន ១៥នាក់ នៃគ្រួសារសហភាពសូវៀត។ អ៊ុយក្រែនមានព្រំប្រទល់ជាប់រុស្សីទាំងដែនទឹក និងដែនគោក ដូច្នេះហើយបានរុស្សីក្រសោបយកតំបន់គ្រីមៀ ដែលជាដែនទឹកដ៏សំខាន់របស់អ៊ុយក្រែនភ្លាមក្រោយអ៊ុយក្រែនងាកទៅរកអាមេរិក។ រឿងដែលរុស្សីកាន់តែភ័យព្រួយខ្លាំងគឺនៅពេលអ៊ុយក្រែនព្យាយាមចូល NATO គឺដូចឱ្យអាមេរិកដាក់កាំជ្រួចនៅមាត់ទ្វារផ្ទះរុស្សី។ ដូច្នេះទោះជាលះបង់តម្លៃណាក៏រុស្សីមិនបណ្តោយឱ្យអ៊ុយក្រែនក្លាយជាសមាជិក NATO ដែរ។ ✍🏽 Tara Om
-
អ៊ុយក្រែនជាចំណុចក្តៅនៅចន្លោះរុស្ស៊ី និងបស្ចឹមលោក

-
បន្ទាប់ពីរុស្ស៊ីបើកការលុកលុយទ្រង់ទ្រាយធំនៅថ្ងៃទី១ ដែលបានសម្លាប់ជនជាតិអ៊ុយក្រែនអស់ជាង១០០នាក់និងរបួសជិត៤០០នាក់ផ្សេងទៀត ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងថា “ប្រទេសរបស់លោកត្រូវបានទុកចោលម្នាក់ឯងឱ្យតតាំងប្រយុទ្ធជាមួយរុស្ស៊ី”

បន្ទាប់ពីរុស្ស៊ីបើកការលុកលុយទ្រង់ទ្រាយធំនៅថ្ងៃទី១ ដែលបានសម្លាប់ជនជាតិអ៊ុយក្រែនអស់ជាង១០០នាក់និងរបួសជិត៤០០នាក់ផ្សេងទៀត ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងថា “ប្រទេសរបស់លោកត្រូវបានទុកចោលម្នាក់ឯងឱ្យតតាំងប្រយុទ្ធជាមួយរុស្ស៊ី”។ លោកបានបន្ថែមថា “តើនរណាត្រៀមខ្លួនប្រយុទ្ធជាមួយយើង? ខ្ញុំមិនឃើញនរណាម្នាក់ទេ។ តើនរណាត្រៀមខ្លួនផ្តល់ការធានាដល់អ៊ុយក្រែនពីសមាជិកភាពណាតូ? មនុស្សគ្រប់គ្នាមានការភ័យខ្លាចអស់ហើយ” ។ លោក Zelensky បានបន្តថា “ក្រុមបំផ្លិចបំផ្លាញ” របស់រុស្ស៊ីបានចូលទៅក្នុងរដ្ឋធានី Kyiv ហើយខណៈរូបគាត់និងក្រុមគ្រួសារនៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែនដដែលបើទោះបីជារុស្ស៊ីកំណត់គាត់ថាជា “គោលដៅទី ១របស់គេក៏ដោយ” ។ ✍🏼-ពុយ គា
-
“លោកពូទីន ព្រមានប្រទេសលោកខាងលិចកុំជ្រៀតជ្រែកបើមិនចង់ក្ដៅខ្លួន”

មកទល់ម៉ោងនេះ ទាំងប្រទេសនៅអឺរ៉ុប និងអាមេរិកដែលមុនហ្នឹងអះអាងថាខ្លួននឹងការពារអ៊ុយក្រែននោះ បានត្រឹមស្រែកថ្កោលទោសរុស្ស៊ី និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចប៉ុណ្ណោះ ខណៈភ្លើងសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើមឆាបឆេះទៅហើយ។ អ្វីដែលកើតលើអ៊ុយក្រែនពេលនេះជាបទពិសោធន៍សម្រាប់ប្រទេសទន់ខ្សោយនានាដែលជឿនិងសង្ឃឹមខ្លាំងពេកតាមការសន្យាពីប្រទេសមហាអំណាច។ ✍🏽 Tara Om
-
របាយការណ៍នៅថ្ងៃទី២៥ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ៣៦នាក់។ ៤. កូវីដ ៤៧៩ករណី ជាសះស្បើយ ៥០៣នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១២៩ ០៧៨នាក់ អ្នកជាសះស្បើយ ១២២ ៣៨០នាក់ អ្នកស្លាប់ ៣ ០២៧នាក់ ចេញផ្សាយ ថ្ងៃទី២៦ កុម្ភៈ ២០២២
-
ជំងឺកូវីដ១៩ នៅកម្ពុជា

-
២៤ កុម្ភៈ ២០២១

១. ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ីមានទឹកប្រាក់ចំនួន ៥០១លានដុល្លារ កើនឡើងចំនួន១៣% បើធៀបនឹងឆ្នាំ២០២០ – AMS Central ២. ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនគ្របដណ្តប់លើបរិមាណសរុប ៥០ភាគរយ នៃការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ – AMS ៣. ឆ្នាំ២០២១ កម្ពុជាទទួលបានទុនវិនិយោគលើវិស័យថាមពលអគ្គិសនីសរុបចំនួន ១ ៦៦៩លានដុល្លារ – AMS Economy ៤. មេដឹកនាំពិភពលោកប្រតិកម្មនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈមានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ និងរបួសរាប់រយនាក់ – Times of Israel ៥. ចិនអំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់ ការពារសន្តិសុខថាមពល ទោះបីស្ថានការណ៍នៅអ៊ុយក្រែន កំពុងក្តៅគគុក – Reuters
-
កម្ពុជាមាតុភូមិខ្ញុំ – Angelina Jolie

-
ជើងហោះហើរជាច្រើនបានវាងដែនអាកាសអ៊ុយក្រែន ដើម្បីគេចផុតពីការវាយប្រហាររបស់រុស្ស៊ីតាមផ្លូវអាកាស

-
ពីមុន និងឥឡូវ
