-
ការកសាងសន្តិភាព…

-
សន្តិភាព មាន ន័យ ថា សេចក្ដី ស្ងប់ សេចក្ដី សាន្តត្រាណ ដំណើរ សះជា នឹង គ្នា

សន្តិភាព មាន ន័យ ថា សេចក្ដី ស្ងប់ សេចក្ដី សាន្តត្រាណ ដំណើរ សះជា នឹង គ្នា ។ ពាក្យខ្លីបីម៉ាត់នេះ និយាយចេញមកស្រួល តែការអនុវត្ត និងការរក្សាបានសន្តិភាពដូចក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ វាមិនងាយស្រួលពេកទេ សុទ្ធសឹងតែឆ្លងកាត់ការពលីសព្វគ្រប់បែបយ៉ាងរបស់វីរជនស្នេហាជាតិយើង។ ប្រទេសកម្ពុជាបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុត ហើយអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺនាពេលបច្ចុប្បន្នកំពុងតែឃើញសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែនកើតឡើងង។ រាល់ពេលឃើញសង្រ្គាម ក្នុងសកលលោកកើតឡើងពេលណា ពេលនោះហើយដែលប្រជាជនខ្មែរគ្រប់រូបតែងនឹកភ្នកគិតដល់គុណតម្លៃនៃសន្តិភាពដែរប្រទេសយើងសម្រេចបាន និងខិតខំថែរក្សាមិនចង់ឱ្យបាត់បង់ទៅវិញឡើយ។ ✍🏽 Hei Virak
-
លោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែនថាមន្រ្តីជាន់ខ្ពស់អ៊ុយក្រែន និងសមាជិកសភា នៅតែបន្តស្ថិតនៅក្នុងទីក្រុងកៀវ

-
កុំចេះតែហ៊ាន

-
យើងមិនបានលេបយក គ្រីមា (Crimea) ទេ – ប្រជាមតិមួយត្រូវបានធ្វើឡើង ដូច្នេះវាបានត្រឡប់មកយើងវិញ។ យើងមិនបានប្រយុទ្ធនៅ Donbass ទេ វាជាសង្គ្រាមស៊ីវិលនៅអ៊ុយក្រែន

យើងមិនបានលេបយក គ្រីមា (Crimea) ទេ – ប្រជាមតិមួយត្រូវបានធ្វើឡើង ដូច្នេះវាបានត្រឡប់មកយើងវិញ។ យើងមិនបានប្រយុទ្ធនៅ Donbass ទេ វាជាសង្គ្រាមស៊ីវិលនៅអ៊ុយក្រែន។ ប៉ុន្តែឥឡូវអ៊ុយក្រែនបានបើកការវាយប្រហារលើសាធារណរដ្ឋ Donbass ដែលរុស្ស៊ីទទួលស្គាល់។ ហើយប្រធានាធិបតីអ៊ុយក្រែនបាន ប្រកាសក្នុងវេទិកាអន្តរជាតិពីបំណងចង់មានអាវុធនុយក្លេអ៊ែរដើម្បីគំរាមរុស្ស៊ី។ ប្រជាជនអ៊ុយក្រែនគឺជាបងប្អូនរួមជាតិសម្រាប់ជនជាតិរុស្ស៊ី ប៉ុន្តែមេដឹកនាំរបស់ពួកគេ និងអាមេរិកនាំពួកគេចូលទៅក្នុងទីជ្រៅបំផុត ដោយអធិប្បាយស្អប់រុស្ស៊ី។ យើងនឹងជួយរំដោះប្រជាជនអ៊ុយក្រែនក្នុងនាមជាបងប្អូន។ អ៊ុយក្រែននឹងមានសេរីភាព និងឯករាជ្យ និងមិត្តភាពជាមួយរុស្ស៊ី។ យើងចង់ឱ្យអាមេរិកដកថយពីព្រំដែនរបស់យើង ហើយឈប់ចាប់អ៊ុយក្រែនជាអាយ៉ងរបស់ខ្លួន។ ប្រតិបត្តិការរបស់យើងគឺការរក្សាសន្តិភាព ហើយមានគោលបំណងតែលើការរំសាយកងទ័ពនៃប្រទេសជិតខាងប៉ុណ្ណោះ។ គ្មានជនស៊ីវិលណាម្នាក់នៃប្រទេសជាបងប្អូនគួររងគ្រោះឡើយ! យើងធ្វើដើម្បីសន្តិភាព! អត់មានសង្រ្គាមទេ! ប៉ុន្តែយើងត្រូវធ្វើដោយបង្ខំដើម្បីទាំងសន្តិភាព និងរំងាប់ពួកអ្នកឈ្លានពាន៕ ២៥ កុម្ភៈ ២០២២ ប្រភព៖ Facebook Putin
-
យើងចង់បានសន្តិភាព!

យើងចង់ជជែក និងចរចាដោះស្រាយ។ យោងតាមកិច្ចព្រមព្រៀងទីក្រុង Minsk យើងបានផ្តល់ឱ្យអ៊ុយក្រែននូវឱកាសដើម្បីធ្វើសមាហរណកម្មសាធារណរដ្ឋ Donbass ឡើងវិញ។ អ៊ុយក្រែនគ្រាន់តែត្រូវបញ្ឈប់ការបាញ់ប្រហារនៅតំបន់លំនៅដ្ឋាន និងស្តាប់មនុស្សដែលរស់នៅទីនោះ។ យើងចង់និយាយទៅកាន់អឺរ៉ុប និងអាមេរិក ប៉ុន្តែជាការឆ្លើយតប យើងបានជួបប្រទះតែការព្រងើយកន្តើយ។ ប៉ុន្មានឆ្នាំមកនេះ លោកខាងលិចបានគាំទ្ររបបអ៊ុយក្រែន ដោយជំរុញឱ្យរបបនេះធ្វើសង្រ្គាមជាមួយរុស្ស៊ី។ ប៉ុន្មានឆ្នាំមកនេះ ពួកយើងបានស្នើកុំឱ្យបំពាក់អាវុធដល់អ្នកជិតខាងរបស់យើង ព្រោះអាវុធទាំងនេះត្រូវបានប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិលនៅ Donbass ។ មតិរបស់យើងត្រូវបានគេមិនអើពើ។ នៅព្រំដែនរបស់យើង ពួកគេបានបង្កើតតំបន់ឈរជើងរបស់ NATO ដោយហ៊ុមព័ទ្ធយើងឱ្យរួមកាន់តែតូច ខណៈពេលដែលយើងបន្តត្រូវបានរងការដាក់ទណ្ឌកម្មចំពោះអ្វីដែលរុស្ស៊ីមិនបានធ្វើ។ ២៥ កុម្ភៈ ២០២២ ប្រភព៖ Facebook Putin
-
របាយការណ៍នៅថ្ងៃទី២៥ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៤. កូវីដ ៤៧០ករណី ជាសះស្បើយ ៤៩៧នាក់ និងស្លាប់ ៥នាក់។ អ្នកឆ្លងសរុប ១២៩ ៥៤៨នាក់ អ្នកជាសះស្បើយ ១២២ ៨៧៧នាក់ អ្នកស្លាប់ ៣ ០៣២នាក់ ចេញផ្សាយ ថ្ងៃទី២៦ កុម្ភៈ ២០២២
-
កូវីដ១៩ នៅកម្ពុជា

-
រុស្ស៊ីប្រើ “សង្គ្រាមកូនកាត់?”

មុននឹងសម្រេចចិត្តធ្វើសង្គ្រាមលុកលុយចូលអ៊ុយក្រែន លោក Putin បានថ្លែងថា “រុស្សីមិនអាចមានអារម្មណ៍ថាមានសុវត្ថិភាព អាចអភិវឌ្ឍប្រទេសបាន ជាមួយការគំរាមកំហែងឥតឈប់ឈរដែលផុសចេញពីទឹកដីអ៊ុយក្រែនសម័យទំនើបនោះទេ”។ លោក Putin ក៏បានដាក់ឱសានវាទទៅអ៊ុយក្រែន ដើម្បី បញ្ចៀស សង្គ្រាម៖ ដកសេចក្តីប្រាថ្នាចង់ចូលណាតូ និងប្រកាសអព្យាក្រឹត; គ្មានយោធា និងឈប់ទទួលអាវុធពីលោកខាងលិច…។ ប្រទេសលោកខាងលិចបានចោទប្រកាន់រុស្ស៊ីថាបានប្រើ “សង្គ្រាមកូនកាត់ = Hybrid Warfare” ដោយបញ្ចូលគ្នារវាង “កំលាំងយោធា និងសង្គ្រាមអ៊ីនធឺណិត” ដើម្បីកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងរបស់អ៊ុយក្រែនមិនឱ្យបញ្ជាបាន (Distributed Denial of Service – DDoS)។ ទីក្រុងមូស្គូបានបដិសេធថាខ្លួនមិនបានប្រើការវាយប្រហារដោយ DDoS ទេ។ ដោយឡែកអាមេរិកកំពុងតែវិលក្បុងជាមួយសម្ព័ន្ធមិត្ត និងកំពុងស្វែងរកបន្ថែមនូវការគាំទ្រពីប្រទេសធំៗដទៃទៀត។ លោក Biden ត្រូវបានផ្តល់យោបល់ឱ្យប្រើសង្រ្គាមអ៊ីនធឺណិតដើម្បីបង្អាក់សមត្ថភាពរបស់រុស្ស៊ី ក្នុងនោះមានការរំខានដល់ការតភ្ជាប់អ៊ីនធឺណិតនៅទូទាំងរុស្ស៊ី ការបិទថាមពលអគ្គិសនី និងការរំខានដល់ការប្តូរផ្លូវដែក។ ✍🏽-ពុយ គា
-
២៥ កុម្ភៈ ២០២២

១. ក្រុងព្រះសីហនុ បានទទួលពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ខណៈភ្នំពេញ ក្រុងសែនមនោរម្យ និងក្រុងកែបទទួលវិញ្ញាបនបត្រទឹកស្អាត ដីស្អាត ខ្យល់ស្អាត – AMS Central ២. គម្រោងស្ថាបនាផ្លូវបេតុងប្របមាត់សមុទ្រខេត្តកែប ប្រវែងជាង១១គីឡូម៉ែត្រ តម្លៃជាង ១០លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១ មីនាខាងមុខ – AMS Economy ៣. កម្ពុជានឹងនាំចេញដំឡូងមីស្ងួតចំនួន ៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីនៃប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ – ថ្មីៗ ៤. រុស្ស៉ីប្រកាសថានឹងងាកមកបង្កើនចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅអាស៊ី ក្រោយលោកខាងលិចដាក់ទណ្ឌកម្ម – Reuters ៥. Hacker អនាមិកប្រកាសសង្គ្រាមអ៉ីនធឺណិត ប្រឆាំងនឹងរុស្ស៉ី និងបានបិទគេហទំព័ររដ្ឋាភិបាលរុស្ស៉ីជាច្រើន រួមទាំងគេហទំព័រសារព័ត៌មានរុស្សុី RT – Indiatimes