-
ទន្សោងជាប្រភេទសត្វដែលរស់ នៅ ក្នុង ព្រៃ របោះ និង នៅ ជា ហ្វូង ពី ១០-៣០ ក្បាល

-
ទីផ្សារភាគហ៊ុនសកលបានធ្លាក់ចុះ ហើយតម្លៃប្រេងឆៅបានកើនឡើងដល់ ៩៩ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីរុស្ស៊ី បានបញ្ជាឱ្យកងទ័ពចូលទៅក្នុងតំបន់ផ្ដាច់ខ្លួនភាគខាងកើតអ៊ុយក្រែន

ជាក់ស្ដែង ភាគហ៊ុន Dow (INDU) បានធ្លាក់ចុះ ២% នៅក្នុងការជួញដូរពេលរសៀល ខណៈដែលភាគហ៊ុន S&P 500 (SPX) បានធ្លាក់ទាបជាងមុន ១% ក្នុងពេលបិទបញ្ចប់ប្រតិបត្តិការប្រចាំថ្ងៃ។ រីឯភាគហ៊ុន Nasdaq (COMP) ក៏បានធ្លាក់ចុះ ១,២%។ ការកើនឡើងនៃភាពមិនច្បាស់លាស់ជុំវិញបញ្ហាអ៊ុយក្រែន ក៏បានបង្កឱ្យមានការកើនឡើងនៃតម្លៃថាមពល។ តម្លៃនៃប្រេងឆៅរបស់អាមេរិកបានកើនឡើង ៥,៤% ដោយតម្លៃឡើងដល់ ៩៥,៦៥ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅ Brent ដែលជាប្រេងឆៅស្តង់ដារពិភពលោក បានកើនឡើង ៣,៨% ពោលគឺ ៩៩,១៧ដុល្លារក្នុងមួយបារ៉ែល។ លោក Craig Erlam អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ Oanda បានសរសេរនៅក្នុងកំណត់ត្រាស្រាវជ្រាវរបស់គាត់ថា៖ “ស្ថានភាពតានតឹងអាចនឹងកើនឡើងយ៉ាងខ្លាំងក្នុងពេលណាមួយ ដែលអាចធ្វើឱ្យអ្នកវិនិយោគកាន់តែមានការព្រួយបារម្ភក្នុងកំឡុងពេលនេះ ហើយអាចនឹងជះឥទ្ធិពលភាពអវិជ្ជមានទៅក្នុងទីផ្សារ”។ ប្រភព៖ CNN
-
បន្ទុកបុគ្គលិក

-
សម្តេចតេជោរំលឹករឿងភូមិតិរច្ឆាននៅខេត្តកំពង់ឆ្នាំង ដែលពលរដ្ឋខ្មែរបះបោរសម្លាប់បារាំង ដោយសារតែការយកពន្ធលើដីស្រែ

-
វត្តពោធិហាន់ជ័យលើ ស្រុកឆ្លូង ខេត្តក្រចេះ

-
ក្រសួងស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវសន្សំថវិកា កាត់បន្ថយការចំណាយ នៅក្នុងបរិបទកូវីដ១៩នេះ

-
កាលពីថ្ងៃទី២១ កុម្ភៈ អាល្លឺម៉ង់បានប្រកាសបញ្ឈប់គម្រោងបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រ Nord Stream 2 បន្ទាប់ពីរុស្ស៊ីបានប្រកាសទទួលស្គាល់ឯករាជ្យភាពតំបន់ផ្ដាច់ខ្លួនចំនួនពីរនៅផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន ហើយដាក់ពង្រាយកងកម្លាំងទៅទីនោះ

អាល្លឺម៉ង់រំពឹងយ៉ាងខ្លាំងលើការនាំចូលឧស្ម័ន ហើយនិយាយថាបំពង់ Nord Stream 2 គឺជាគម្រោងពាណិជ្ជកម្ម ដែលនឹងពង្រីកប្រភពថាមពលរបស់អឺរ៉ុប និងជួយកាត់បន្ថយសម្ពាធនៃការឡើងថ្លៃថាមពលនៅអឺរ៉ុបក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ដោយឡែក ប្រទេសអឺរ៉ុបមួយចំនួន និងអាមេរិកបានរិះគន់គម្រោងនេះថានឹងបង្កើនការពឹងផ្អែកលើរុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Medvedev បាននិយាយថា រដ្ឋាភិបាលរុស្ស៊ីរំពឹងថាការបញ្ឈប់នេះគឺជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ប្រភព៖ Reuters
-
២៣ កុម្ភៈ ២០២២

១. ឆ្នាំ២០២២ វិស័យកាត់ដេរកម្ពុជារំពឹងមានកំណើនរឹងមាំក្នុងរង្វង់ ៨,១% ដោយសារភាពល្អប្រសើរនៃតម្រូវការសកល និងការបញ្ជាទិញពីប្រទេសក្នុងតំបន់ – AMS Economy ២. បារាំងជ្រើសកម្ពុជាជាដៃគូគំរូដំបូងគេ ក្នុងការជំរុញវិស័យទេសចរណ៍អឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន – ថ្មីៗ ៣. ដីព្រៃ លិច ទឹក នៅ បឹង ទន្លេសាប ជាង ៦ម៉ឺន ហិកតា ត្រូវបាន អាជ្ញាធរ ដកហូត ខណៈប្រជាពលរដ្ឋជិត១ម៉ឺន៥ពាន់គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីទាំងនេះឱ្យរដ្ឋគ្រប់គ្រងវិញ – ភ្នំពេញបុស្តិ៍ ៤. តៃវ៉ាន់កំពុងខ្លាចទីក្រុងប៉េកាំង ងាកមកច្បាមយកឱកាសនៃការវីវក់របស់លោកខាងលិច ទៅលើវិបត្តិអ៊ុយក្រែន ដើម្បីដាក់សម្ពាធបន្ថែមលើដែនកោះនេះ – Reuters ៥. ហុងកុងនឹងធ្វើតេស្តប្រជាជនទូទាំងក្រុងចំនួន៣ជុំ នាខែមីនាខាងមុខ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ – Al Jazeera
-
គោលការណ៍ណែនាំ ៩ចំណុចរបស់សម្តេចតេជោដើម្បីកម្ពុជារក្សាបាននូវសុខសន្តិភាព ទាំងបច្ចុប្បន្ន និងអនាគត

ទី១. បន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាព នយោបាយ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ទី២. បង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជាប់ជាប្រចាំ។ កែទម្រង់កងកម្លាំង-នគរបាលជាតិ ប្រកបដោយជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។ ទប់ស្កាត់រាល់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់រូបភាព ពិសេសស្រាវជ្រាវរាល់សកម្មភាពខុសច្បាប់ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទី៣. ត្រួតពិនិត្យការនាំចូល ការគ្រប់គ្រង ការចែកចាយ និងប្រើប្រាស់សារធាតុគីមីផ្សំនៅតាមក្រុមហ៊ុនរោងចក្រសហគ្រាស ដើម្បីធានាការប្រើប្រាស់ត្រឹមត្រូវស្របតាមគោលការណ៍អនុញ្ញាត ទី៤. អប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ទី៥. ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម សំដៅការពារកិត្តិយស កិត្យានុភាពជាតិ និងការចូលរួមរបស់កម្ពុជាក្នុងការរក្សាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ទី៦. បង្កើនការគ្រប់គ្រងការចេញចូលប្រទេស អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងជនបរទេសខុសច្បាប់ក្នុងប្រទេស ទី៧. ផ្តល់សេវារដ្ឋបាលប្រកបដោយតម្លាភាព។ រៀបចំការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ។ លើកកម្ពស់ការថែរក្សាការពារបរិស្ថាន អនាម័យ សោភ័ណភាពនៅតាមមូលដ្ឋាន ព្រមទាំងពង្រឹងប្រព័ន្ធគ្រប់គ្រងឆ្លើយតបគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត ទី៨.…
-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោថ្ងៃទី២៣ កុម្ភៈ ២០២២

សម្តេចតេជោស្នើឱ្យបណ្តាខេត្តដែលមានបងប្អូនឥស្លាមរស់នៅច្រើនមានអភិបាលរងខេត្តម្នាក់ជាជនជាតិខ្មែរឥស្លាម តាំងពីសម្តេចចេញបទបញ្ជាដាច់ខាត មិនឱ្យមានឡានអត់ពន្ធ រដ្ឋប្រមូលចំណូលបាន ជាង៥១លានដុល្លារ។ នៅពាក់កណ្តាលទៀតមិនទាន់បានប្រមូល ដរាបណាគណបក្សប្រជាជននៅកាន់អំណាច រដ្ឋនឹងមិនយកពន្ធលើដីស្រែនោះទេ ហើយបើសិនជាអនាគតមានមេដឹកនាំជំនាន់ក្រោយរបស់គណបក្សប្រជាជនណាហ៊ានយក សម្តេចនឹងដាក់បណ្តាសារ ការយកពន្ធពីដីស្រែ មិនអាចធ្វើឱ្យរដ្ឋក្លាយជាអ្នកមានទេ។ សម្តេចតេជោរំលឹករឿងភូមិតិរច្ឆាននៅខេត្តកំពង់ឆ្នាំង ដែលពលរដ្ឋខ្មែរបះបោរសម្លាប់បារាំង ដោយសារតែការយកពន្ធលើដីស្រែ អ្នករកស៊ីទាំងឡាយត្រូវបង់ពន្ធទៅតាមច្បាប់ដែលបានចែងជាធរមាន ហើយអាជ្ញាធរត្រូវគាំទ្រដល់ការប្រមូលពន្ធ ក្រសួងស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវសន្សំថវិកា កាត់បន្ថយការចំណាយ នៅក្នុងបរិបទកូវីដ១៩នេះ គម្រោងមិនចាំបាច់ទាំងឡាយរបស់រដ្ឋ ដែលមិនទាន់ចាប់ផ្តើមសាងសង់ ដោយរង់ចាំឆ្លងផុតដំណាក់កាលកូវីដ១៩សិន វ៉ាក់សាំងថ្មីទៀតនឹងមកដល់កម្ពុជានៅថ្ងៃទី២៥ និង២៧ កុម្ភៈខាងមុខតាមការបញ្ជាទិញ រាជរដ្ឋាភិបាលផ្អាករើសមន្រ្តីនៅក្នុងបរិបទកូវីដ១៩ កម្ពុជាអាចរកបាន ៤៧០លានដុល្លារក្នុងខែមករា ប៉ុន្តែលុយនេះមិនគ្រប់ទេ សម្រាប់ការចំណាយ ចំណាយនៅក្នុងការឧបត្ថម្ភដល់ពលរដ្ឋដែលរងគ្រោះដោយកូវីដ ចំណាយថ្លៃវ៉ាក់សាំង និងចំណាយផ្សេងៗក្នុងការទប់ស្កាត់កូវីដ១៩ មិនទាន់ចប់នៅឡើយទេ សម្តេចតេជោព្រមានដុតកម្ទេចរថយន្តគេចពន្ធប្រមាណ៥ពាន់គ្រឿងទៀត បើសិនជាមិនព្រមមកបង់ពន្ធតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល បើគ្រាប់បែកសេដ្ឋកិច្ចផ្ទុះហើយ ពលរដ្ឋប្រមាណជិត១៧លាននាក់ នឹងទៅទាំងអស់ ដូច្នេះត្រូវធានាស្ថិរភាពរបស់យើង សម្តេចតេជោប្រតិកម្មនឹងរដ្ឋមន្រ្តីកសិកម្ម វេង សាខុន រឿងធ្វើឱ្យឡើងថ្លៃសាច់ជ្រូកនៅកម្ពុជា សម្តេចខឹងលោករដ្ឋមន្រ្តីកសិកម្ម ដែលមិនដែលសហការជាមួយរដ្ឋមន្រ្តីណាទាំងអស់ សម្តេចរិះគន់ថារបៀបធ្វើការរបស់រដ្ឋមន្រ្តី វេង សាខុន ជារបៀប “ជិះសេះមើលផ្កា” ដោយលើកយកករណីចុះជួបកសិករនៅខេត្តពោធិ៍សាត់ សម្តេចតេជោតឹងទ្រូងជាមួយនឹងការងារ…