-
២២ កុម្ភៈ ២០២១

១. កម្ពុជាគ្រោងប្រមូលចំណូលចូលថវិកាជាតិប្រមាណ ៦,៣ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២ ស្មើនឹង ២១% នៃផលិតក្នុងស្រុកសរុប – AMS Economy ២. អ្នកស្រុក អង្គរ រក្សា បាន ទំនៀមទម្លាប់ ចាប់ ត្រី រួម គ្នា សម្រាប់ ធ្វើ ម្ហូប ត្រៀម ឡើង មាឃ ឬ ឡើងអ្នកតា – កោះសន្តិភាព ៣. ៣ខែ ដំណោះស្រាយសហគមន៍បែបច្នៃប្រឌិត លុបបំបាត់កាកសំណល់ប្លាស្ទិកប្រមាណ ១៨០តោននៅកម្ពុជា និងរំពឹងឱ្យបាន ៣០០០តោននៅដំណាច់ឆ្នាំ២០២២ – ភ្នំពេញបុស្តិ៍ ៤. អាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តនឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្សុីជុំវិញវិបត្តិអ៊ុយក្រែន – AP ៥. ចិនប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិក ២ ដែលផ្គត់ផ្គង់អាវុធឱ្យតៃវ៉ាន់ – Al Jazeera
-
ចិនបានបដិសេធចំពោះការចោទប្រកាន់របស់អូស្ដ្រាលីដែលថា នាវាចម្បាំងរបស់ចិនបានបាញ់ឡាស៊ែរទៅកាន់យន្ដហោះស៊ើបការណ៍របស់អូស្ដ្រាលី ក្នុងកំឡុងពេលដែលយន្តហោះនោះបំពេញបេសកកម្មល្បាតនៅក្បែរដែនអធិបតេយ្យ

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយថា៖ “កាលពីថ្ងៃទី១៧ កុម្ភៈ យន្តហោះល្បាតប្រឆាំងនឹងនាវាមុជទឹក P-8 របស់អូស្ត្រាលីបានហោះមកជិតនាវាចម្បាំងរបស់ចិនខ្លាំង ដោយចម្ងាយឃ្លាតគ្នាត្រឹម ៤គីឡូម៉ែត្រប៉ុណ្ណោះ និងបានទម្លាក់បំពង់ប្រព័ន្ធស្រូបសំឡេងសូណា ដែលប្រើប្រាស់សម្រាប់កត់ត្រាទិន្នន័យនាវានានា រួមមាននាវាមុជទឹក និងនាវាចម្បាំង”។ លោកក៏បានបន្ថែមថា៖ “អំឡុងពេលមានការប្រឈមមុខដាក់គ្នា នាវារបស់ចិនបានធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព មានស្តង់ដារ និងស្ថិតក្នុងស្មារតីវិជ្ជាជីវៈ ដោយសមស្របតាមច្បាប់អន្តរជាតិ និងតាមការអនុវត្តទូទៅ”។ លោក Tan បានសង្កត់ធ្ងន់ថា៖ “យើងប្រឆាំងដាច់ខាតនឹងឥរិយាបថរបស់អូស្ត្រាលី ហើយទាមទារឱ្យប្រទេសនេះបញ្ឈប់នូវសកម្មភាពបង្កចលាចលជាបន្ទាន់ និងទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងចិន ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ”។ ប្រភព៖ Global Times
-
ហ្វីលីពីនបានចោទប្រកាន់សភាអឺរ៉ុបថាបានធ្វើការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ខ្លួន ក្រោយពេលដែលស្ថាប័ននីតិប្បញ្ញត្តិរបស់អឺរ៉ុបបានចេញសេចក្ដីសម្រេចមួយស្តីពីស្ថានភាពសិទ្ធិមនុស្សនៅហ្វីលីពីន

សភាអឺរ៉ុបបានចេញសេចក្ដីសម្រេចមួយ ដោយមានការបោះឆ្នោតក្នុងសំឡេង ៦២៧ ចំណោម ៧០៥សំឡេង ដែលបានធ្វើការថ្កោលទោសយុទ្ធនាការ “សង្គ្រាមប្រឆាំងគ្រឿងញៀន” របស់រដ្ឋការប្រធានាធិបតី Duterte ក៏ដូចជាថ្កោលទោសរឿងរំលោភសិទ្ធិមនុស្សនានាទៅលើសកម្មជននយោបាយ និងអ្នកកាសែតជាដើម។ សភាអឺរ៉ុបក៏បានធ្វើការអំពាវនាវឱ្យគណៈកម្មាធិការអឺរ៉ុបពិចារណាក្នុងការដកអត្ថប្រយោជន៍ ពាណិជ្ជកម្មពិសេស GSP + ពីហ្វីលីពីន ប្រសិនបើប្រទេសនេះមិនអនុវត្តកាតព្វកិច្ចលើកកម្ពស់សិទ្ធិមនុស្សក្នុងស្រុករបស់ខ្លួន។ ប្រភព៖ ក្រសួងការបរទេសហ្វីលីពីន
-
ចិនសង្ឃឹមថាអាមេរិកដកយកបទពិសោធន៍នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Nixon ឆ្នាំ១៩៧២ ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសមហាអំណាចទាំងពីរមានស្ថិរភាព

ចិនសង្ឃឹមថាអាមេរិកដកយកបទពិសោធន៍នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Nixon ឆ្នាំ១៩៧២ ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសមហាអំណាចទាំងពីរមានស្ថិរភាព។ ក្នុងដំណើរទស្សនកិច្ចលោក Nixon បានឯកភាពលើសេចក្ដីថ្លែងការណ៍ទីក្រុងសៀងហៃដែលជាភស្តុតាងបញ្ជាក់ថា អាមេរិកចាប់ដៃជាមួយចិនដោយគោរពលើ “គោលនយោបាយចិនតែមួយ”។ សេចក្តីថ្លែងការណ៍ទីក្រុងសៀងហៃ និងការធ្វើទស្សនកិច្ចរបស់លោក Nixon ជាសក្ខីភាពនៃ “ប្រទេសដែលមានប្រព័ន្ធគ្រប់គ្រង និងមាគ៌ាអភិវឌ្ឍន៍ខុសគ្នាក៏អាចពង្រីកនូវប្រយោជន៍រួម និងរស់នៅប្រកបដោយសន្តិសហវិជ្ជមានបានដែរ”។ លោក Wang Wenbin បាននិយាយថា៖ “បញ្ហារវាងចិន និងអាមេរិកសព្វថ្ងៃគឺ បណ្តាលមកពីមនុស្សមួយចំនួននៅអាមេរិក ចាត់ទុកចិនជាគូប្រកួតប្រជែងប្រកបដោយយុទ្ធសាស្រ្ត ឬថែមទាំងចាត់ទុកជាសត្រូវក្នុងក្តីស្រមៃ”។ ប្រភព៖ SCMP
-
នៅថ្ងៃទី២១ កុម្ភៈ ប្រធានាធិបតីរុស្ស៉ីលោក Vladimir Putin បានបញ្ជាឱ្យមានការដាក់ពង្រាយទ័ពរុស្សីនៅក្នុងតំបន់ផ្ដាច់ខ្លួន Donetsk និង Luhansk ភាគខាងកើតអ៊ុយក្រែន ក្រោយពេលប្រកាសទទួលស្គាល់ឯករាជ្យភាពរបស់តំបន់ទាំងពីរនេះ

គេសង្កេតឃើញមានរថក្រោះចំនួន ៧នៅជាយក្រុងក្នុងតំបន់ Donetsk។ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រកាសទទួលស្គាល់ឯករាជ្យរបស់លោក Putin ខណៈដែលអាមេរិកបានដាក់ទណ្ឌកម្មភ្លាមៗលើតំបន់ផ្ដាច់ខ្លួន ដោយផ្អាកសកម្មភាពពាណិជ្ជកម្មនានា រួមទាំងការនាំចូលឥវ៉ាន់មកពីតំបន់ទាំងនោះ។ ក្នុងការថ្លែងសុន្ទរកថាលោក Putin បានលើកឡើងអំពីភាពអយុត្តិធម៌ដែលលោកខាងលិចបានប្រព្រឹត្ត ហើយបាននិយាយថាដែនដីអ៊ុយក្រែនខាងកើត គឺជាដែនដីបុរាណរបស់ប្រទេសរុស្ស៉ី។ ប្រភព៖ Reuters
-
ហ៊ុន សែន ជារបស់កម្ពុជា 🇰🇭

-
ទៀតហើយៗ 😂

-
ប្រសិនបើកូនខ្ញុំ ធ្វើអំពើអាក្រក់ ខ្ញុំមិនអាចគាំទ្រវាបានទេ។ ខ្ញុំមិនអាចឱ្យគណបក្សប្រជាជនត្រូវបំផ្លាញដោយកូនរបស់ខ្ញុំទេ ហើយខ្ញុំក៏មិនឱ្យប្រជាពលរដ្ឋត្រូវបំផ្លាញដោយស្នាដៃកូនខ្ញុំដែរ!

-
ឥឡូវនេះមានការរៀបចំឱ្យមានការញែកសំរាម ប៉ុន្ដែមិនព្រមធ្វើទេ ដែលបង្កើតឱ្យមានបញ្ហា ដល់ទីធ្លាចាក់សំរាម 😔

-
សម្តេចតេជោ៖ អ្នកដែលថាកំពង់ផែទឹកជ្រៅ អាចកា្លយជាអន្ទាក់បំណុលរបស់ចិន អន់ជាសត្វតិរច្ឆាន ឬប្រេត ដែលមិនស្គាល់ប្រទេសខ្លួនឯង!
